៥"ឋានសួគ៌ នឹង សុភមង្គល``

៣១ ស្លឹកឈើឥតកម្រើក បើ កម្រើកដ្បិតខ្យល់បក់ ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកខ្លាំងសោះសា»

រឿងរ៉ាវតូចធំគ្រប់ជំពូក ដែលកើតឡើងបានសុទ្ធតែមានបុព្វហេតុ គឺហេតុដើមហេតុដំបូងវិស័យ
ដូចដំបៅគ្រប់បែបដែលកើតឡើងក៏មានស្នាមរបួសមុខ ឬមានមេរោគទៅអាស្រ័យ នឹងសាច់នឹង
ស្បែកជាមុនដែរ ដូចយ៉ាងក្នុងច្បាប់ពាក្យចាស់លោកថា=
ស្លឹកឈើដែលកក្រើកក៏មកពីមានខ្យល់បក់ ឋទឹកដែលល្អក់ក៏មកពីមានរលកខ្លាំងដែរ
ស៊ីគ្នានឹងភាសិតបារាំងមួយថា «មិនដែលមានផ្សែង ដោយគ្មានភ្លើង»នោះទេ។
ឧទាហរណ៏១
មនុស្សដែលមានទឹកមុខក្រៀមក្រំ ក៏មកពីមានទុក្ខក្នុងខ្លួន។
២»មនុស្សដែលសម្លាប់ខ្លួនឋង ក៏មកពីមានរឿងអ្វីមួយយ៉ាង ដែលបុព្វហេតុធ្វើឲ្យអ្នករងគ្រោះ
កើតទុក្ខមិនសុខចិត្តនឹងរស់នៅ។
៣»រឿងក្កីក្តាប្តឹងផ្តល់គ្នា ក៏កើតឡើងដោយគូវិវាទ មានទាស់គ្នាពីរហេតុអ្វីមួយ។

នៅមានត

៣២ ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង

សេចក្តីនេះសំរាប់រំឭកដល់ពួកជំនួញជួញប្រែគ្រប់ឋានះនឹងអ្នកធ្វើនយោបាយ
ផ្សេងៗ ។

១"ក្នុងការធ្វើជំនួញ

កាលបើកាន់សច្ចះពេកនឹងគ្មានចំណេញដែរត្រូវឲ្យវៀចខ្លះ
ឯវៀចនេះមិនមែនបំបាត់ប្រវញ្ច័ថ្លឹងខ្វះភ្នែកជញ្ជីញ ឬចៀសវាងបំបាត់ពន្ធគយឲ្យ
តែខាងចំណេញច្រើននោះទេ ។វៀចនេះគឺកុំនិយាយត្រង់ពេក បើចំណេញស្មើរដើម
ក៏មិនត្រូវប្រាប់គេត្រង់បើទុកជាចំណេញ ក្នុងមួយឆ្នាំរាប់ហ្មីនប្រាក់ ក៏កុំនិយាយប្រាប់
ពាណិជឯទៀត ឲ្យត្តង់អស់ពីពោះ ព្រោះកាលបើគេឃើញចំណេញច្រើនក្នុងមុខ
ជំនួញណាមួយ គេប្រាថ្នារកជំនួញនោះដែរ នាំឲ្យលាភរបស់យើងថយទៅវិញ ឬកំពប់
អស់រលីងទៅវិញក៏មាន ។

២"ក្នុងការធ្វើនយោបាយ

តែបើដើរតាមផ្លូវត្រង់ គេនឹងស្គាល់ "ពោះវៀន" យើង គឺស្គាល់
ចិត្តគំនិតយើងទាំងអស់ ។ កុំភ្លេចឡើយ ពាក្យចាស់លោកថា​ "ស្លូតស្លាប់ វៀចវេរ មាន
ភ៏ព្វអាយុយ៊ីនយូរ " ស្លូតនេះស្លូតត្រង់ ៕

៣៣ យល់តូចកុំអាលខំ ទោះយល់ធំកុំអាលស្រាយ"


យល់តូចកុំអាលខំ ៖
បើយល់ឃើញថា រឿងរ៉ាវនេះវាតូចទេ កុំអាលខំគឺកុំប្រញាប់បង្ខំនឹងនិយាយឬផ្ចាញ់
ផ្ចាលរឿងនោះភ្លាមៗ ត្រូវខំអត់ធ្មត់សង្កេតមើលដំណើររឿងនោះទៅទៀត តើវាសាប
សូន្យទៅវិញឬរឹតតែរីកធំឡើងទៀត ៕

ទោះយល់ធំកុំអាលស្រាយ ៖

ទោះបើយល់ឃើញថារឿងរ៉ាវនោះវាធំហើយ ក៏កុំអាលស្រាយគឺកុំប្រញាប់និយាយ
ពីរឿងនោះ ឲ្យវាបែកសាយឲ្យគេដឹង ឬកុំប្រញាប់ទៅសំរាយរឿងរ៉ាវនោះប្រាប់តុលាការ
ពោលគឺកុំអាលប្តឹងផ្លល់ ព្រោះក្នុងច្បាប់គេរ៌ី្តកាលនេះ លោកទូន្មានតទៅទៀត ថា "គិតក្តី
កុំគិតងាយ មើលពិនិត្យពិនិច្ច័យ " ។

ខ្លឹមសាររបស់ភាសិត ៖

ក្នុងរឿងរ៉ាវអ្វីក៏ដោយ (ក្នុងគ្រួសារ ឬក្រៅ គ្រួសារ ) ទោះតូចក្តី ធំក្តី កុំប្រញាប់ស្រាយ កុំ
ប្រញាប់ផ្ចាញ់ផ្ចាលភ្លាមៗត្រូវខំអត់សង្កត់ចិត្ត កុំចង់ជួញក្តី ព្រោះកាលបើកើតក្តីនឹងគ្នា
ហើយនោះទោះបើឈ្នះគេ ក៏គង់តែរិចរិលគឺលោះទ្រព្យធនជាមិនខាន ។
បើក្នុងគ្រួសារវិញ ការដែលខំអត់ធ្មត់សង្កត់ចិត្ត យកធម៌ខន្តីដាក់ខ្លួន នាំឲ្យសេចក្តីសុខប្រាកដ។

សំគាល់

លោកមិនមែនទូន្មានថា បើឃើញរឿងនោះវាធំហើយៗមិនឲ្យស្រាយសោះនោះទេ បើត្រូវស្រាយ
ក៏ស្រាយដែរ តែកុំប្រញាប់ពេក​ត្រូវគិតមើលឲ្យជ្រៅជ្រះ តើរឿងនោះនឹងហុចលទ្ធផលយ៉ាង
ណា ត្រូវពិនិត្យដំណើររបស់រឿងឲ្យជាក់លាក់ សឹមនិយាយបានការតែម្តង ៕

៣៤ ធ្វើអ្វីធ្វើឲ្យហើយ កុំទុកឡើយបង្កើតកេរ៌្ត "

 
លោកទូន្មានថា ការអ្វីក៏ដោយមិនថាតិចឬច្រើន ស្រួលឬពិបាកត្រូវតែខំធ្វើឲ្យហើយស្រេច
កុំមើលងាយថាការបន្តិចធ្វើតែមួយដង្ហើមក៏រួចស្រេចចាំស្អែកសឹមធ្វើក៏បាននោះ។ចុះបើ
គាប់ជួនស្អែកឡើងមានការអ្វីផ្សេងៗមកផ្ទួនថែមទៀត រក៏មានជម្ងឺអ្វីមកបៀតបៀន នោះ
ការបន្តិចនេះក៏ច្បាស់ជាមិនបានធ្វើរួចឡើយ។

លោកប្រដៅថា ការអ្វីក៏ដោយកុំទុកទៅថ្ងៃក្រោយឲ្យសោះព្រោះនាំ "បង្កើតកេរ៌្ត "ពោលគឺនាំ
បង្កើតការទម្លាប់អាក្រក់​គឺការទម្លាប់អាក្រក់នេះហើយ ដែលនាំខ្លួនទទួលកំហុសផ្សេងៗ
ដោយត្រូវគេស្តីបន្ទោសត្មះតិះដៀលថាជាមនុស្សខ្ជិល ជាមនុស្សពាយមាយធ្វើការមិនទៀង
ទាត់ជាហេតុនាំឲ្យកេរ៌្តឈ្មោះរបស់ខ្លួនសៅហ្មងដរាបទៅ។

សំគាល់ ៖

មានការខ្លះ គេមិនអាចនឹងបង្ហើយបានក្នុងមួយម៉ោងឬមួយថ្ងៃដូចយ៉ាង អ្នកធ្វើ តុ
ទូ ឬឆ្លាក់ក្បាច់រចនាផ្សេងៗតែទោះបីការនោះត្រូវធ្វើក្នុងរយះពេលដ៏យូរយ៉ាងណា ក៏ត្រូវប្រ
ញាប់ចាប់ធ្វើតាំងពីរដើមទីឲ្យទៀងទាត់ពេលវេលា លុះត្រាតែហើយការមួយមុខសឹមចាប់
ការមួយទៀត កុំចាប់នេះស្រវានោះមិនឆ្ពោះត្រង់ណា​ នាំឲ្យការដែលបានចាប់ធ្វើមកហើយ
អាក់ខានមិនបានទាន់ពេលវេលាទៅវិញនោះ។

ឧទាហរណ៏​

ក្នុងពេលប្រាំពីរថ្ងៃ សាស្រ្តាចារ្យបានដាក់ចំណោទមួយឲ្យកូនសិស្សធ្វើ ហើយត្រូវប្រមូលមកដល់
ថ្ងៃចូលរៀនវិញ មានសិស្សខ្លះគិតតែសប្បាយដោយអាងថា ចំណោទតែមួយនឹងធ្វើតែមួយភ្លែត
រួចស្រាចថ្ងៃនេះមិនបានធ្វើចាំថ្ងៃ ដល់ស្អែកឡើងមានគេមកបបួលដើរលេងក៏ទៅនឹងគេមួយថ្ងៃ
ផុតទៅថាមួយថ្ងៃទៀត។ឥីឡូវព្រឹកនេះចូលរៀនហើយ សិស្សនេះចាប់តាំងធ្វើចំណោទយប់នេះ
ឯងទទួលវាឈឺក្បាលឋ្លាំងដេកយកកម្លាំងលក់លង់ទាល់ភ្លឺស្រាង ពេលក៏ខ្លី ចំនោទក៏ធ្វើមិនហើយ
ដល់បេលសាស្ត្រាចារ្យត្រូវការសួររកនោះកុះហុសក៏ធ្លាក់ទៅលើសិស្សពេញទី គ្រូដាកើទណ្ឌកម្ម
ឥតញញើត នេះហើយជាផលអាក្រក់ដែលកើតឡើងពីការធ្វេសប្រហែស ធ្វើអ្វីមិនគិតធ្វើឲ្យ
ហើយ ចេះតែទុកថ្ងៃនេះថ្ងៃនោះទាល់តែសាស្រ្តាចារ្យសំកាល់ថាជាសិស្សរាយមាយ ខ្ជិលច្រអូស
ហើយនាំឲ្យខូចកេរ៌្តឈ្មោះរបស់ខ្លួនឯង។

៣៥

"អ្នកមួយចែចូវ រអែរអូវ វៀចវេរឬស្យា បញ្ចើចបញ្ចើ ពាក្យពើមាយា ដូចកលផ្លែល្វា ល្អល្អះតែក្រៅ ៖



 

សេចក្តីដែលបានសាធកះមកហើយនេះ
ឃើញថាត្រូវមានហើយ ប៉ុន្តែ
យើងនឹងថា មនុស្សណាដែលល្អតែមាត់ក្រៅហើយចិត្ត
សុទ្ធតែខ្លៅអា
ក្រក់វៀចវេរឬស្យា ទាំងអស់នោះគឺមិនមែនដែរត្បិតមានខ្លះ សំដីល្អហើយ
ចិត្តក៏ល្អ ដូចផ្លែឈើខ្លះល្អខាងក្រៅ ហើយទាំងមានឳជារសផ្អែមឆ្ងាញ់ពី
សាផង។
ប៉ុន្តែយើងប្រទះឃើញថាក្នុងនាលោកនេះ កម្រមានមនុស្សដែលមានសំ់ដីល្អ
ហើយមានចិត្តល្អនោះណាស់ ច្រើនមានតែមនុស្សសំដីផ្អែមចេះបញ្ចើច
បញ្ចើ ហើយមានចិត្តអាក្រក់ ច្រើនមានជាងវោហារផ្អែមពីរោះមករកយើង
ដើម្បីឲ្យយើងទុកចិត្ត អស់ពីពោះថាវាល្អ គឺមនុស្សជំពូកនេះ កុំសូវទុកចិត្តវា
កុំយកធ្វើជាគ្នាថ្ងៃក្រោយមិនយូរមិនឆាប់វានឹង " ត្បកក្បាល" យើងវិញជាមិន
ខាន។ដូចយើងដឹងស្រាប់មកហើយក្នុងរឿងល្បើក " ក្អែកនឹងកញ្រ្ជោង "
របស់កវីបណ្ឌិត"ឡាយហ្វុង" ដែលបានលើកទុកមកជិតដប់ទសវត្ស៏មកហើយ
ចុះកញ្រ្ជោងវាធ្វើយ៉ាងដូចម្តេចដើម្បីនឹងបាននំពីក្អែក ឬ បានមាន់ ជាអាហារវា?
ចូរយើងកុំឆ្អល់ឲ្យសោះពាក្យបញ្ចើចបញ្ចើដោយប្រើសំដីផ្អែមត្រជាក់នេះហើយ
ជានុយបបោសអង្អែលចិត្តឲ្យក្អែកគិតថាពិតជាត្រង់ ក៏ហាមាត់និយាយឡើង
ធ្លាក់ឯនំជាចំណីនៃកញ្រ្ជោងវិញទៅ ។ឯមាន់វិញស្លាប់ខ្លួនព្រោះ ឮ កញ្រ្ជោង
និយាយ បញ្ជោរដោយពាក្យផ្អែមពីរោះគួរទុកចិត្តពន់ពេកណាស់។
ក្នុងរឿងមួយទៀតរបស់ លោកម៉ូលីយារ៌ មាននិទានថា នាម៊ីនម្នាក់ឈ្មោះ
ដួរង់ ចង់ទៅបោកប្រាក់អ្នកមានទ្រព្យសម្បត្តិម្នាក់ឈ្មោះ ហ្សូដាំ​។
លោកដូរង់ស្អប់ លោកហ្សូដាំពេក ប៉ុន្តែដោយលោកខ្វះប្រាក់ចាយ លោក
ក៏ធ្វើជារាប់អាន ហ្សូដាំទៅ លោកនិយាយប្រាប់ ហ្សូដាំថា គ្មានសំឡាញ់
នរណាជាងហ្សូដាំទេលោកកុហក់ថា លោកបានទៅនិយាយនៅក្នុងចំណោម
សរពីហ្សូដាំជាច្រើនដង លោកថា​
នឹងរកមនុស្សណាឲ្យវិសេសជាងហ្សួដាំក៏គ្មាន ឯពាក្យឯពាក្យលោកទាំង
ប៉ន្មានសុទ្ធតែពាក្យបញ្ជោរបោកប្រាស់ទេ ប៉ន្តែពីរោះផ្អែមហាក់ដូចជារឿង
នោះពិតប្រាកដមែន គួរឲ្យហ្សូដាំត្រចៀកស្រាល ទុកចិត្តគេ។
ចូលយើងពិចារណាមើលចុះ ក្នុងរឿងទាំងនេះ សត្វកញ្ជ្រោងនឹងលោក សូដង់
មានសំដីផ្អែមពីរោះតែមាត់ក្រៅ ឯចិត្តវិញសឹងអាក្រក់វៀចវេរចង់បំផ្លាញគេ
ឲ្យវិនាសសោះ វិស័យដូចផ្លែល្វាដែលល្អ ភ្លឺផ្លេត តែសំបក ហើយខាងក្នុងសុទ្ធ
តែរមង់ដែរ។
យើងមិនត្រូវទុកចិត្តមនុស្សណា ដែលយើងមិនទាន់ស្គាល់ឲ្យច្បាស់លាស់
ឡើយ ដ្បិតមនស្សមានច្រើនសណ្ឋានណាស់ខ្លះ "ចិត្តជាទេវទត្ត មាត់ដូចទេវតា "
ខ្លះទៀតអាក្រក់តែមាត់ តែចិត្តដូចទេវតា "ហេតុនេះហើយបានជាក្នុងច្បាប់
កូនចៅដដែលនេះ លោកបន្ថែមទៀតថា " រីសោតខ្នុរណាំង សម្បកស្កក
ស្គាំង បន្លាច្រូងនៅ ឯក្នុងសឹងក្លែប ក្រអែបផ្អែមទីៅ ទាសល់ក្នុងឥតសៅ
រសសឹងពិសា"៕
៣៦ គេខុសកុំអាលអរ គេសាទរកុំអាលអួត

គេខុសកុំអាលអរ៖
កាលបើឃើញគេប្រព្រឹត្តអ្វីខុស កុំអាលអរព្រោះក្រែងថ្ងៃណាមួយ
កុំហុសនឹងធ្លាក់មកលើខ្លួនវិញ ។ កាលបើឃើញគេខុសគប្បីយកកុំ
នោះមក ពិចារណត្រិះរិះរកហេតុផលឲ្យឃើញ ដើម្បីជាគតិនាំយើង
ឲ្យជៀសវាងបាននូវកំហុសនោះ ឬ ពុំនោះសោត គប្បីដាស់តឿន
ពន្យល់អ្នកប្រព្រឹត្តខុសឲ្យកែប្រែគំនិតមារយាទចេញ ដើម្បីសេចក្តីចំ
រើនដល់មនុស្សជាតិ។

គេសាទរកុំអាលអួត៖
កាលបើឃើញគេសាទរ គឺត្រេកអររួសរាយរាក់ទាក់មករកយើងនោះ
កុំអាលអួតសរសើរគេភ្លាម ព្រោះមានមនុស្សខ្លះ សំដីល្អរាក់ទាក់មែន
តែចិត្តគ្មានស្មោះសល្អស្អាតទេ ជួនកាលគេប្រើវាចាកិរិយារាក់ទាក់
ដើម្បីជាធ្នាក់ទាក់យកផលប្រយោជន៏របស់គេក្នុងការផ្សេងៗ។
ដែលនឹងអួតសរសើរថាល្អបាន ល្អឹកណាតែពិនិត្យសង្កេតក្នុងពេលដ៏
យូរ។ កាលបើសង្កេតច្រើនដងច្រើនគ្រា ថាគេត្រេកអររាក់ទាក់ដោយ
ស្មោះចំពោះនោះ គប្បីអួតសរសើរថាល្អចុះ ៕

៣៧ ណ្តើកនៅជើង បាច់អីក្តក់ឆ្កែ

មានជនខ្លះព្យាយាមណាស់ ក្នុងការស្វែងរកលាភ តែមិនសូវមានបញ្ញា
ស្មារតីវាងវៃ ដើម្បីក្រសោបយកលាភដែលជួបប្រទះនោះឲ្យបានមក
ឬជួនកាលទទួលលាភហើយតែមិនបានពេញបរិបូណ៌ ជាហេតុមួយធ្វើ
ឲ្យអ្នកប្រាជ្ញនឹគឃើញលើកជាបញ្ហាទុកទូន្មានថា ៖ អណ្តើកនៅជើង "
បាច់អីក្តក់ឆ្កែ "
អណ្តើជាទីស្វះស្វែងរបស់ព្រាន កាលបើឃើញអណ្តើក "នៅជើង" គឺនៅ
បង្កើយជិតនឹងខ្លួនហើយចាំបាច់អីហៅឆ្កែមកជួយអ្វីទៀត គប្បីចាប់ដាក់
ជាលភ្លាមទៅ។ បើរង្វល់តែងាក"ក្តក់ឆ្កែ" គឺហោះឆ្កែឲ្យជួយស្ទាក់ ប្រយត្ន័
ក្រែងអណ្កតើរត់ទៅបាត់ ឬ បើក្តក់ហោះឆ្កែមក ក៏មិនជាមានប្រយោជន៏អ្វី
ព្រោះជាការល្មមធ្វើបានតែឯងហើយ ។
ឧប្បមាថា៖បើឆ្កែនោះជាមនុស្សវិញ កាលបើបានអណ្តើកមក យើងនាំពិ
បាក់ទើសទាល់បែកចំណែកជាសាគុណទៅគេទៀត។
អណ្តើកនេះ គឺជាលាភផ្សេងៗ ដែលយើងស្វះស្វែងរក ចុះបើប្រទះពើបពះ
នឹងលាភ ដែលល្មមនឹងខ្លួនទទួលយកផលបានខ្លួនឯងហើយ ចាំបាច់អីទៅ
ក្តក់ហោះគេឯងឲ្យជួយទៀត ត្រូវចាប់យកភ្លាមទៅព្រោះជាលាភ "នៅជើង"
សោះ។បើរង្វល់តែងាកហៅគេឯងប្រយត្ន័ក្រែងលាភវារលាយបាត់ទៅវិញ
ឬមួយបើហៅគេឯងមកនោះកាលបើបានលាភហើយតោងតែបែងចែកជា
ចំណែកទៅគេទៀតជាកំរៃ ជាសគុណដល់គេទទួលលាភតិចជាង ច្បាស់ជា
សល់មកយើងដោយស្តួចស្តើង។
ការធ្វើជំនួញគឺជាការស្វែងរកលាភ បីដូចព្រានស្វែងរកលាភអណ្តើកដែរ។
ចុះបើឃើញចំណេញលើគោក ដូចអណ្តើកនៅនឹងជើងហើយ ល្មមនឹងធ្វើ
ខ្លួនឯងកើតចាំបាច់ក្តក់ហៅនរណាទៀត ម្តេចមិនចង្គ្រុបយកលាភទៅ។
បុរានភាសិតនេះមិនមែនបង្កាប់ជនទាំងឡាយ ឲ្យប្រព្រឹត្តបទអត្តទត្ថភាព
គឺភាពជាអ្នកប្រាថ្នាតែប្រយោជន៏ចំពោះខ្លួនឯងតែមកនាក់នោះទេ គឺទូន្មាន
យើងឲ្យចវប្រុងប្រយត្ន័ក្នុងការស្វែងរកលាភកុំប្រទះលាភហើយនៅទីមទាម
មិនរវៀសរវៀងចាប់យកលាភនោះ រវល់តែក្តក់ហៅគេឯងឲ្យរលាយលាភ
ឬ សល់លាភតិចទៅវិញដោយហេតុផ្សេងៗ ។តេបើសិនជាយល់ឃើញថា
លាភនោះវាពិបាកនឹងក្រសោបយក ដោយមានឧប្បសគ្គផ្សេងៗ នោះសព្វ
សារពើ ហើយច្រើនតែក្នុងការពាណិជ្ជកម្មផង​តោងក្តក់ហៅគ្នីគ្នា "បង្រួម
ជាកម្លាំង"ទៅត្រង់យកលាភនោះឲ្យបានស្រួលដែរ ៕

៣៨ គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ


ពិតមែនតែមានមនុស្សច្រើនដូចស្រមោចអន្សមគង់នឹងខ្លោច ឬ ឆៅ
បានដោយមិនដឹងជានរណា ត្រូវថែភ្លើងនឹងទឹកស្ងោអន្សមនោះឲ្យ
ប្រាកដប្រជា។
ភាសិតនេះមានន័យទូលាយឆ្ងាយទៅទៀត គេច្រើនពោលពាក្យនេះ
នៅពេលដែលឃើញថាការណា ដែលមានមនុស្សធ្វើច្រើនគ្នាទៅ ជា
មិនបានផលល្អទៅវិញ ឬ ក៏ខូចខាតអសារបង់ដោយមកពីអ្នកធ្វើការ
ទាំងនោះរវល់តែប្រចាំគ្នាទៅវិញទៅមក ឬក៏សំអាងថាអ្នកនេះធ្វើហើយ
អ្នកនោះធ្វើហើយ។
ដូច្នេះក្នុងការគ្រប់ជំពូក កាលបើមានមនុស្សធ្វើច្រើន​ ត្រូវឲ្យមានរបៀប
រៀបរយក្នុងកិច្ចចាត់ការនោះពោលគឺត្រូវចេះចាត់ចែងមុខការដោយ
ឡែកៗ ហើយជ្រើសតាំងក្នុងបណ្តាមនុស្សទាំងឡាយនោះឲ្យធ្វើជាមេ
កោយដោយប្រាកដប្រជាគឺឲ្យមានអ្នកទទួលការខុសត្រូវលើខ្លួនឯង
ពេញទី ។
ម៉្យាងទៀត បើមានមនុស្សច្រើនមែនតែមិនប្រសប់ចាត់ចែងការនោះ
សុខចិត្តបើមានមនុស្សច្រើនមែន តែមិនប្រសប់ចាត់ចែងការនោះ
សុខចិត្តបើគ្មានមនុស្សតិចក៏តិចចុះ ប៉ុន្តែឲ្យបានការ គឺ
ធ្វើការដែលគេប្រគល់ឲ្យដាច់មុខនោះដោយហ្មត់ចត់ដោយមានឆន្ទះ
ល្អ ដោយមានមនសិការសម្បជ្ជញ្ញះ ដើម្បី​សម្រេចការ កុំឲ្យ (ខ្លោច)
ឬ (ឆៅ )បាន ៕

៣៩"ឈើពុកកុំអង្គុយលើ

 
សេចក្តីផ្តើម៖
កុំថាឡើយជនដែលឆោតល្ងង់មិនដឹងអ្វី សូម្បីតែជនខ្លះដែលមាន
ចំណេះចេះដឹងល្មមនឹងឈ្វេងយល់ការអាក្រក់ ល្អហើយ ក៏គង់មាន
ភាន់ភាំងគំនិតភ្លាត់ខ្លួនស្លុះស្លុងក្នុងរណ្តៅគ្រោះម្តងៗដែរ ដូច្នេះហើយ
បានចាស់បុរាណបណ្ឌិតគិតបារម្ភពេកណាស់ក្រែងជនទាំងនេះចេះ
តែវង្វេងស្មារតីទៅលាយឡំនឹងរឿងរ៉ាវ ដែលអាចបណ្តាលឲ្យមាន
ភ័យន្តរាយដល់ខ្លួនបានលោកក៏ទូន្មានចាបទបញ្ហាមួយ ឲ្យជនគ្របើឋានះ
ចាំឲ្យស្ទាត់ថា" ឈើពុកកុំអង្គុយលើ"

អត្ថានុរូបរបស់ភាសិត៖

កាលណាបើគេអង្គុយលើឈើពុក ឈើនេះនឹងបាក់នាំឲ្យធ្លាក់មកជា
ហេតុនាំឲ្យឈឺខ្លួន ឬបណ្តាលឲ្យមានគ្រោះថ្នាក់ផ្សេងៗ ដល់ខ្លួនផង។

អត្ថបដិរូប ៖

ឈើពុកនវលោកចង់ប្រៀបធៀបទៅនឹងហេតុការណា ដ៏លាមកដែល
មិនស្អាត ឬកន្លែងណាដែលអាចបង្កើតរឿងហេតុគ្រោះថ្នាក់ផ្សេងៗ
បើជនណាមួយទៅលាយឡំនឹងការនោះ ឬក៏តាំងនៅកន្លែងមិនស្អាត
ដូចខាងលើនេះរមេងមានការសៅហ្មង ឬវិនាសអន្តរាយ ដិតដល់ខ្លួន
ជាមិនខានវិស័យដូចជាអង្គុយលើឈើពុក វាតែងនឹងបាក់ធ្លាក់ដូច្នេះឯង។

ឧទាហរណ៏៖

យើងដឹងច្បាស់ថា រាជការកំពុងរកស៊ើបអង្គេតយកការណ៏នឹងភ័ស្តុតាង
ឲ្យបានជាក់ច្បាស់ ពីជនម្នាក់នៅក្នុងភូម៌ដែលមានគេលួចប្តឹងថា ជាជន
ធ្លាប់លួចគេជាញឹកញាប់ដើម្បីជៀសវាងកុំឲ្យមានការសៅហ្មងដិតដល់
ខ្លួនបាននោះយើងមិនត្រូវទៅមកឡើងចុះផ្ទះរបស់ ជនដែលគេសង្ស័យ
នោះឡើយ។ដែលធ្វើយ៉ាងដូច្នេះមិនចង់ជៀសវាងឲ្យផុតពីរគ្រោះថ្នាក់
ដល់ខ្លួនឯង ។

សេចក្តីបញ្ចប់ ៖

ខំធ្វើខ្លួនឲ្យចាកផុតនៅកងទុក្ខ ដោយត្រង់ត្រាប់ស្តាប់ឳវាទទាំងឡាយ
នេះហើយដែលបុព្វាចារ្យរបស់យើងចង់ទូន្មាន ៕