ដើម្បីជាសេចក្តីទូន្មានដល់សមាជិកក្នុងគ្រួសារ ក្នុងសង្គមទាំងមូល
ឲ្យប្រព្រឹត្តិត្រឹមត្រូវល្អ នោះចាស់បុរាណបានប្រឌិតនូវពាក្យមួយបទ
ថា "ត្រីក្នុងមួយត្រក តែស្អុយមួយវាស្អុយទាំងអស់"។
សង្គមតូចធំគ្រប់ប្រភេទ នឹងមានកិត្តិនាមឧត្តុងឧត្តម ឬអាប់យសថោក
ទាបគឺអាស្រ័យឥរិយាបទនៃសមាជិកក្នុងសង្គមនោះ។សមាជិកតែម្នាក់
សោះ កាលបើបានប្រព្រឹត្តអំពើដ៏លាមកណាមួយហើយ រមែងធ្វើឲ្យសៅ
ហ្មងដល់នាមនៃសង្គមទាំងមូលបានមិនខុសពីត្រីស្អុយតែមួយសោះធ្វើ
គេសារុបសេចក្តីថា ត្រីក្នុងមួយត្រកស្អុយទាំងអស់ដែរ។
សមាជិកម្នាក់ដែលធ្វើឲ្យខូចឈ្មោះសម្លេងនៃសង្គមទាំងមូលយ៉ាងនេះ
មានការប្រៀបធៀបទៅនឹងសាកសពអសុភតែមួយអាចធ្វើឲ្យសាយក្លិន
អាសោចន៏ពេញសួនច្បាសឧទ្យានបាន។
ដោយអាស្រ័យហេតុនេះ គប្បីសមាជិកម្នាក់ៗ ប្រុងសតិរៀងៗខ្លួនជៀស
វាងអំពើពុតអាក្រក់ ទាំងឡាយដែលមិនមានពិសពាល អាចធ្វើឲ្យក្រុម
ក្នុងសង្គមទាំងមូលអាខូចកិត្តិយសបាន។
បុត្រធីតាក្នុងគ្រួសារ គប្បីកាន់កិរិយាមារយាទឲ្យវិសេស ពលរដ្ឋគ្រប់ឋានះ
ត្រូវដឹងឲ្យប្រាកដថា នគរទាំងមូលនឹងមានកិត្តិស័ព្ទល្អ ក៏អាស្រ័យតែពល
រដ្ឋមានសមត្ថភាពនឹងគុណសម្បត្តិដ៏បរិបូរណ៏ដែរ។
ឧទាហរណ៏៖
ឧបមាដូចជា មានជនចាតិខ្មែរម្នាក់ ត្រូវចេញបំពេញបេសកកម្មផ្សេងៗ
នៅប្រទេសក្រៅ កាលបើជនចាតិខ្មែរនេះប្រព្រឹត្តអំពើមិនត្រឹមត្រូវមាន
ផឹកស៊ីស្រវឹងឡែឡពេញផ្លូវថ្នល់ ឬក៏ចាប់កូនក្រមុំគេ ដោយកម្លាំងពាល
ឬនិយាយតែផ្តេសផ្តាសឥតគិតមុខក្រោយនោះ ជនជាតិខ្មែរទាំងស្រុក
ទាំងប្រទេស ក៏ត្រូវគេលួចត្មិះដៀលជាជនជាតិមិនថ្លៃថ្នូរបាន។
នារីណាមួយ ដែលមានឬកពារមិនសមរម្យតាមកន្លងប្រពៃណីនៃត្រកូល
ខ្មែរ នឹងធ្វើឲ្យគ្រួសាររបស់ខ្លួនអាមាស់មុខជា អង្វែងអស់មួយពូជ
សិស្សណា ទាហានណា ភ្នាក់ងារណា ឬបុព្វជិតណា មួយប្រព្រឹត្ត អំពើ
ដ៏លាមក នឹងត្រូវ ដៅថា ជាពួកសាលានេះ កងទាហាននេះ ក្រុមក្រសួង
ឯណោះ វត្តឯណេះទៀត សុទ្ធតែពួក ខិលខូច ព្រហើនកោងកាចទាំងអស់។
ហេតុដូច្នេះ ដើម្បីជាសិរីកិត្តិយសដើម្បីសេចក្តី ចំរើនដល់សង្គម ដល់ក្រុម
គ្រួសារ ដល់ជាតិសាសនា ទាំងមូលត្រូវកាន់គំនិតមារយាទឲ្យប្រសើរជា
អង្វែងទៅ៕
៤០ ឈើពុកកុំអង្គុយលើ
អត្ថានុរូបរបស់ភាសិត៖
កាលណាបើគេអង្គុយលើឈើពុក ឈើនេះនឹងបាក់នាំឲ្យធ្លាក់មកជា
ហេតុនាំឲ្យឈឺខ្លួន ឬបណ្តាលឲ្យមានគ្រោះថ្នាក់ផ្សេងៗ ដល់ខ្លួនផង។
អត្ថបដិរូប ៖
ឈើពុកនវលោកចង់ប្រៀបធៀបទៅនឹងហេតុការណា ដ៏លាមកដែល
មិនស្អាត ឬកន្លែងណាដែលអាចបង្កើតរឿងហេតុគ្រោះថ្នាក់ផ្សេងៗ
បើជនណាមួយទៅលាយឡំនឹងការនោះ ឬក៏តាំងនៅកន្លែងមិនស្អាត
ដូចខាងលើនេះរមេងមានការសៅហ្មង ឬវិនាសអន្តរាយ ដិតដល់ខ្លួន
ជាមិនខានវិស័យដូចជាអង្គុយលើឈើពុក វាតែងនឹងបាក់ធ្លាក់ដូច្នេះឯង។
ឧទាហរណ៏៖
យើងដឹងច្បាស់ថា រាជការកំពុងរកស៊ើបអង្គេតយកការណ៏នឹងភ័ស្តុតាង
ឲ្យបានជាក់ច្បាស់ ពីជនម្នាក់នៅក្នុងភូម៌ដែលមានគេលួចប្តឹងថា ជាជន
ធ្លាប់លួចគេជាញឹកញាប់ដើម្បីជៀសវាងកុំឲ្យមានការសៅហ្មងដិតដល់
ខ្លួនបាននោះយើងមិនត្រូវទៅមកឡើងចុះផ្ទះរបស់ ជនដែលគេសង្ស័យ
នោះឡើយ។ដែលធ្វើយ៉ាងដូច្នេះមិនចង់ជៀសវាងឲ្យផុតពីរគ្រោះថ្នាក់
ដល់ខ្លួនឯង ។
សេចក្តីបញ្ចប់ ៖
ខំធ្វើខ្លួនឲ្យចាកផុតនៅកងទុក្ខ ដោយត្រង់ត្រាប់ស្តាប់ឳវាទទាំងឡាយ
នេះហើយដែលបុព្វាចារ្យរបស់យើងចង់ទូន្មាន ៕
៤១ទូកទៅកំពង់នៅ
ន័យរបស់ភាសិត៖ កាលបើរូបទៅបាត់ពោលគឺ ៖
ក)ចាកចេញទៅឆ្ងាយលែងតាំងនៅក្នុងកន្លែងណាមួយ
ខ)ឬក៏រូបរលត់ផុតសង្ខារទៅ
នោះតាំងតែឲ្យកេរ្តិឈ្មោះ ល្អគង់នៅកុំឲ្យបាត់វិស័យដូចទៅតែទូក ក៏ប៉ុន្តែ
កំពង់ដែលជាទីចំណតនៃទូក ឋិតនៅដដែលក្នុងពេលដ៏យូរអង្វែង។
ដូច្នេះកាលបើទៅតាំងនៅទីណា ស្រុកណាតោងរក្សាកេរ្តិឈ្មោះឲ្យបាន
ល្អនេះគឺ៖
ក)កំប្រព្រឹត្តជាមនុស្សមានអភិគុណសម្បត្តិ ពោលគឺជា មនុស្សសុចរិត
មានចិត្តភក្តី.មានមនសិការះ (គឺយកចិត្តទុកដាក់ក្នុងកិច្ចការរបស់ខ្លួន)។
ខ)ខំបំពេញកិច្ចការណាមួយ ទុកជាថ្វីដៃដំណែលដែលជាសាធារណះ
ប្រយោជន៏ ដូចចំណាយប្រាក់សង់សាលារៀន មន្ទីរពេទ្យ ស្មគ្រ័ចិត្តប្តូរ
ជីវិតបូជាជាតិក្នុងចំបាំងជាដើម។
គ)ខំរកទ្រព្យសម្បត្តិទុកជាកេរ្តិមត៌កឲ្យកូនចៅរៀងៗទៅ។
សេចក្តីបញ្ចប់៖
សុវាចានេះមានអត្ថរសប្រសើរណាស់ គប្បីជនានុជនត្រងត្រាប់ស្តាប់ឲ្យ
យល់ ព្រោះជាថ្នាំលើកទឹកចិត្តឲ្យផ្លាស់គំនិតគិតខំ ប្រព្រឹត្តសេចក្តីល្អ ដើម្បី
ធ្វើកត្តិនាមឲ្យប្រសើររុងរឿងស្ថិតស្ថេរថាវរះ ៖៕
ត្រូវនិយាយស្តីនឹងធ្វើឬកពាឲ្យល្មមសម
រម្យតាមឋានះរបស់ខ្លួន នេះហើយដែលព្រិទ្ធាចារ្យចង់ទូន្មាន៕
៤២"ចង់ពិសាឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង"
វគ្គទីមួយ៖
"ចង់ពិសា"គឺចង់ឆ្ងាញ់ បើចង់ឆ្ងាញ់បាយគេត្រូវខំប្រឹងប្រែងស្វហស្វែង
ដើររកបេះអន្លក់ ព្រោះអន្លក់នេះជាគ្រឿងផ្សំឲ្យម្ហូបឆ្ងាញ់ ម៉្យាងទៀត
កាលបើគេបែកញើសអស់កម្លាំងជាមុនក្នុងការរកអន្លក់ហើយ ក្រោយ
ពីនេះនឹងឆ្ងាញ់បាយជាមិនខាន គឺឆ្ងាញ់បាយដែលខំរកខ្លួនឯងផង ឆ្ងាញ់
ដោយការនឿយហត់អស់កម្លាំងចាមុនផង។
វគ្គទី២ "
សេចក្តីក្នុងវគ្គទីពីរសម្រាប់ស្រាយបញ្ហាក្នុងវគ្គទីមួយ បើចង់
ស្រណុកក្រោយត្រូវឲ្យនឿយជាមុន គឺកាលបើគេខំធ្វើការនឿយហត់ពី
ក្មេង កេហ្នឹងមានទ្រព្យសម្បត្តិច្រើនដែលជាគ្រឿងធ្វើឲ្យស្រណុកចិត្ត
កាយក្នុងពេលក្រោយ វិស័យដូចការដែលខំរកអន្លក់ឲ្យបានមកទជាមុន
រួចគេក៏ឆ្ងាញ់បាយតាមក្រោយដែរ។
ចំណេះវិជ្ជាដែលខំស្វះស្វែងយ៉ាងនឿយហត់ពីក្មេងនេះហើយជា"អន្លក់"
យ៉ាងឆ្ងាញ់ ដែលគេរកបានខ្លួនឯងហើយដែលឲ្យអនាគត់រុងរឿងនឹងឲ្យ
ជីវភាពសប្បាយទៅថ្ងៃក្រោយ។
ទ្រព្យសម្បត្តិ ដែលខំរកបានយ៉ាងនឿយហត់ក្នុងមជ្ឈឹមវ័យនេះ ជាគ្រឿង
ធ្វើឲ្យ បញ្ចិមវ័យ បានស្រណុកសុខសម្រាន្តរៀងរាបតទៅ៕
៤៣ឃ្លោកលេច អំបែងអណ្តែត
អត្ថនុរូបរបស់ភាសិត ៖
តាមធម្មតាផ្លែឃ្លោកអណ្តែត ចំណែកឯអំបែងតែងតែលេចទៅបាត
ស្ទឹង។ ផ្លែឃ្លោកមានសាច់ពេញ ចំណែកអំបែងវិញប្រហោងក្នុងហើយ
ធ្លុះធ្លាយប្រែះឆាច្រើនអន្លើ ។
អត្ថបដិរូបរបស់ភាសិត ៖
ឯផ្លែឃ្លោកមានសាច់នេះសំដៅយកអ្នកមានទ្រព្យ ឬ មានបណ្តាស័ក្កិធំៗ
មន្រ្តី លនឹង ល ចំណែកអំបែង ខ្ញុំនឹងប្រៀបធៀបទៅនឹងអ្នកមានឋានះ
ថយថោកជាដើម។
តាមធម្មតាអ្នកមានភោគសម្បត្តិឬ អ្នកមានយសសក្កិតែងតែងអណ្តែត
គឺមានមុខមាត់ខ្ពង់ខ្ពស់ធំដុំ ចំណែកអ្នកក្រអ្នកតូចទាបវិញ ក៏លេចបាត់
គឺ គ្មានមុខមាត់ អ្វីនឹងគេទេ ដូចសង្គមប្រជាពលរដ្ឋខ្មែរសព្វថ្ងៃនេះ។
ខ្លឹមសាររបស់ភាសិត ៖
ភាសិតនេះពោលថា "ឃ្លោកលេច " ចំណែក អំបែងអណ្តែត" វិញ។
ព្រោះឋានះរបស់មនុស្សឬរបស់មន្ត្រីនិមួយៗ តែភាន់ប្រែមិនដែលទៀង
ទាត់ជាដារាបទេ ដូចជាអ្នកមានធ្លាក់ ជាក្រ អ្នកខ្សត់ឡើងជាឋានះដោយ
ហេតុផ្សងៗ ជាបច្ច័យ ។
មានប្រទេសខ្លះដែលធ្លាប់តែ "អណ្តែត" Iraq ជាដើមដែលធ្លាប់តែរុងរឿង
មកជាយូរហើយ ក៏ស្រាប់តែធ្លាក់អាប់មុខទៅជាប្រទេសមួយយ៉ាង ខ្សោយ
អន់ថយទៅជា អាណានិគមរបស់គេក៏សឹងមាន ផ្ទុយពីនេះទៅវិញ ប្រទេស
ខ្លះដែល " លេច "កប់បាត់ស្ទើររលត់ឈ្មោះ ដោយការជិះជាន់នៃប្រទេស
ដទៃ នោះថ្ងៃណាមួយស្រាប់តែផុស " អណ្តែត " ឡើង ដូចយើងធ្លាប់បាន
ឃើញប្រាប់តែមកហើយដែរ ។មានអ្នកខ្លះជាចៅហ្វាយនាយ គេតែត្រឡប់
ទៅជា ធ្លាក់ក្រដោយវាសនារបស់ខ្លួន ល្បែងស្រីញ៊ី គ្រប់ប្រភេទ ចំណែកឯ
បាវព្រាវខ្លះពីដើមធ្លាប់តែជាអ្នកបំរើ ធ្លាប់តែកញ្ជះគេ ស្រាប់តែរួចជាអ្នកជា
ហើយខំរកស៊ីព្រមទាំងភ័ព្វសាសនាល្អផ្សំផង ឬ ក៏សេចក្តីជ្រោមជ្រែងនៃ
អ្នកដ៏ទៃ នោះ ប្រែជា " អណ្តែត "ឡើងទៅជាអ្នកមានទ្រព្យសម្បត្តិវិញ។
អ្នកក្រឡើងជា អ្នកមាន រីឯអ្នកមានប្រែជា បំរើស៊ីឈ្នួលគេ "ក៏មានដែរ។
៤៤ ឮផ្គរ កុំអាលចាក់ទឹកចោល "
កាលបើឭផ្គរលាន់ឡើងហើយ ព្រមទាំងមានមេឃខ្មៅមីរផង អ្នកស្រុកខ្លះ
តែងតែលាងពាង ចាក់ទឹកចាស់ចោលអស់ ដើម្បី នឹងត្រងយកទឹកភ្លៀងថ្មី
ដែលសង្ឃឹមថានឹងធ្លាក់មកជាមិនខាន។
ដោយអ្វីទាំងឡាយក្នុងធម្មជាតិមិនទៀងទាត់ គឺតែងតែប្រែប្រួលជាលំដាប់
នោះ ជូនកាលផ្គរក៏ឲ្យដំណឹងខុស កឺត្រឡប់ជាគ្មានភ្លៀងធ្លាក់ទៅវិញ ធ្វើឲ្យ
អ្នកស្រុកដែលចាក់ទឹកចោលអស់ទៅហើយនោះ ខាតបង់ទឹកចាស់ ខាត
ទាំងកម្លាំងកាយដោយពិបាកទៅរែកជាថ្មីទៀត រួចក៏តាំងម្នោម្និញស្តាយ
ក្រោយ ពុំជាបានពិចារណាគិតទុកជាមិនថា ផ្គរមិនមែនជាសញ្ញាថា មុខជា
នឹងភ្លៀងដរាបនោះទេ។
លោកចង់ប្រដៅថា៖
បើគ្រាន់តែឭសូរផ្គរមិនទាន់ធ្លាក់ភ្លៀងទេ នោះកុំទាន់ចាក់ទឹកចោល ត្រូវ
រង់ចាំដល់ឃើញភ្លៀងធ្លាក់មកប្រាកដសិន សឹមលាងពាងត្រងយកទឹកថ្មី
ដែលឃើញច្បាស់ថា ធ្លាក់ប្រាកដមែន ។
អត្ថបដិរូបរបស់ភាសិត៖
"ផ្គរ"នេះគឺជាដំណឹងល្អអ្វីមួយដែលគ្រាន់តែឭពីនាយអាយ ពីគ្រប់ទិសដំ
បន់ តែមិនតាន់ជាក់ថានឹងហុចផលប្រាកដឬយ៉ាងណា វិស័យដូចឭផ្គរ
គ្រប់ទិសទីតែមិនដឹងចាមានភ្លៀងឬក៏គ្មាន។
"កុំអាលចាក់ទឹកចោល" គឺកាលបើបានឭដំណឹងល្អនេះហើយ កុំអាលបោះ
បង់ការដែលយើងធ្លាប់បំពេញជាប្រក្រតីទៅហើយ បើទុកជាការសព្វថ្ងៃ
នេះហុចផលស្តួចស្តើងយ៉ាងណាក៏ដោយ កុំអាលទុកចិត្តដំណឹងថ្មីភ្លាម
នោះព្រោះជូនកាលជាដំណឹងខុស មិនមែនចាដំណឹងប្រាកដល្អ ដូចយើង
សង្ឃឹមថានឹងធ្លាក់មកហើយ ត្រឡប់ជាគ្មានទៅវិញក៏មាន។
តែបើយើងមិនពិចារណាឲ្យជ្រៅជ្រះនោះទេហើយលះបង់ចោលលាភចាស់
ដោយប្រាថ្នានឹងទទួលយកលាភថ្មីនោះលោតែបែរទៅចាគ្មានវិញ យើងមុខ
ជានឹងខាតទាំងលាភចាស់ហើយអង្គុយស្តាយក្រោយ ដូចអ្នកស្រុកស្តាយ
ទឹកចាស់ដែលចាក់ចោលទៅដីដែរ។
ឧទាហរណ៏ ៖
នាយសឿនជាបំរើ"លោកសួន"ដោយបានប្រាក់ខែ ៛ ៨០០ ក្នុងមួយខែ។
លុះកន្លងមកពីរឆ្នាំអ្នកបំរើនេះឭសូរថា"លោកសៅ"ជាអ្នកមានចិត្តសប្បុរស
ហ៊ានជួលឈ្នួលក្នុងមួយខែ ៛ ១៥០០ ។ ដំណឹងនេះបានធ្វើឲ្យនាយសឿន
តប់ប្រមល់ ចង់ឈប់បំរើ"លោកសួន" ដើម្បីរកនាយចៅហ្វាយថ្មី ម៉្លោះហើយ
ក៏តាំងតែរាយមាលែងយកចិត្តទុកដាក់ បំពេញកិច្វការរបស់ខ្លួនរហូតទាល់
តែសុំលា" លោកសួន"ឈប់ធ្វើការ ។កាលបើបានចាកចេញពីផ្ទះ"លោក
សួន"ហើយ នាយសឿន ក៏ទៅសុំ"លោកសៅ" ធ្វើការ តែមិនបានសម្រេច
ដូចបំណង ដោយ"លោកសៅ "ទើបនឹងជួលឈ្នួលម្នាក់រួចមកហើយ។នាយ
សឿនត្រូវខកគំនិតដោយវិលទៅរក "លោកសួន " ៗ ក៏លែងទទួល បែរ
ទៅ លោកសៅ ក៏លែងត្រូវការថែមឈ្នួលថ្មីទៀត។
សេចក្តីបញ្ចប់៖
ក្នុងការសព្វសារពើ ត្រូវតែពិចារណាជាមុនឲ្យបានច្បាស់សិន ពាក្យចាស់
លោកថា " ត្រូវគិតមុន នឹងគូរ"កាលបើដំណឹងអ្វីមួយដែលធ្វើឲ្យយើងរីក
ចិត្តដោយសង្ឃឹមថា នឹងហុចផលដល់យើងនោះកុំអាលជឿដំណឹងនោះ
ភ្លាម ។
មិនថាសង្គមណាទេ ឬ ប្រទេសណាទេ គឺមនុស្សលោកសព្វថ្ងៃនេះតែម្តង
គ្រាន់តែបានជាដំណឹង បន្តិចបន្តួចផ្សប់ផ្សាយប្រគោកប្រកាស់ ប្រាប់អ្នក
ដ៏ទៃ មិនដឹងជាពិតឬក្លែងក្លាយ យើងត្រូវឆ្កើសឆ្កៀលរកស៊ើបសួរឲ្យជាក់
លាក់។ត្រូវគិតគូរឲ្យកើតការសិន សឹមឈានជើងដើរពីកន្លែង កាលបើ
ឃើញថា ការថ្មីបានធ្លាក់មកនៅក្នុងកណ្តាប់ដៃហើយ នោះសឹមលះបង់
ការងារចាស់ជាក្រោយ វិស័យកាលបើមានភ្លៀងធ្លាក់មកហើយ សឹមចាក់
ទឹកចាស់ចោល រួចត្រងយកទឹកថ្លាដែរ ៕
៤៥ ងើយស្កក ឳនដាក់គ្រាប់ "
សេចក្តីផ្តើម ៖
អាកប្បកិរិយា នៃមនុស្សក្នុងសង្គម មានលំនាំប្លែកៗ គ្នាជាហេតុញាំង
បណ្ឌិតនានា ត្រិះរិះចងជា សុភាសិ កោវាទយ៉ាងច្រើន ដើម្បីបើកផ្លូវ
លោកមានដំណើរស្រួល តាមលំអាន ទៅកាន់សេចក្តីសុខ សេចក្តីចំរើន
ដូចយ៉ាងពាក្យថា" ងើយស្កក ឳនដាក់គ្រាប់ " ជាដើម។
អត្ថានុរូបរបស់ភាសិត៖
កាលដល់រដូវស្រូវទុំ ដើមស្រូវណានៅតែ"ងើយ" គឺនៅត្រង់ទៅលើច្បាស់
ជាផ្លែវា "ស្កក" ហើយ គឺគ្មានគ្រាប់នឹងគេទេ ពោលគឺគ្មានបានផលអ្វីសោះ
កាលបើដើមស្រូវ "ឳន"គឺទោទន់ទៅដោយទម្ងន់ផ្លែនោះច្បាស់ជា "ដាក់
គ្រាប់" គឺមានគ្រាប់ពេញលេញ ពោលគឺបានផលយ៉ាងសំខាន់។
អត្ថបដិរូបរបស់ភាសិត៖
ជនណាដែលវាយឬកលើកកំពស់ ធ្វើឬកពាក្រអឺតក្រអាង ឬឆ្លើយ តែងតែ
មានសេចក្តីហ្មងឆ្គង ធ្វើឲ្យតែគេទ្រាន់ស្អប់ខ្ពើម ជាហេតុនាំឲ្យខាតផលប្រ
យោជន៏ផ្សេងៗ មិនខុសគ្នាពី ដើមស្រូវដែរ "ងើយ " ហើយតែងតែ"ស្កក"
នោះឡើយផ្ទុយពីនេះ ជនណាដែលចេះឳនលំទោន គឺចេះដាក់ខ្លួនមិន
ប្រកាន់ខ្លួន មិនធ្វើ ឬកពាក្រងឺតក្រទាំ រមែងតែបានសេចក្តីគាប់ប្រសើរ
ព្រោះគេចូលចិត្តអាណិតមេត្តា ម៉្លោះហើយប្រាថ្នាការអ្វីតែងតែបានផល
ប្រយោជន៏ផ្សេងៗ ដូចគ្នានឹងដើមស្រូវដែល "ឳន "វាតែងតែ ដាក់គ្រាប់
នោះដែរ។
ឧទាហរណ៏ ៖
សិស្សនៅវិទ្យាល័យណាដែល អាងតែខ្លួនរៀនចេះដឹងគ្រាន់បើហើយ
តែងតែ វាយឬក លើកកំពស់ ឲ្យឃើញ ធ្លោជានិច្ចថា ឯងគ្រាន់បើ មិនមាន
ញញើតកោតក្រែងគ្រូ ឬអនុរក្ស សិស្សនោះឯងគេតែង ស្អប់ ។ កាលបើ
គេស្អប់ហើយ តែងទទួលផលអាក្រក់ផ្សេងៗ ជាមិនខាន ។
ក្នុងរឿង"បង្គួយនឹងស្តេចវិទេហរាស្រ្ត" យើងក៏ដឹងហើយថា ក្នុងពេល ដែល
បង្គួយ មានអាការកិរិយាឳន លំទោនគំនាប់គោរពព្រះបរមរាជានោះ
ក៏ត្រូវសាច់ពីនាយពិសេស ទិញអាស្រ័យរាល់ថ្ងៃ ប៉ុន្តែក្រោយមក ដែល
បង្គួយ នេះប្រែ កិរិយាមារយាទធ្វើឬក ក្រអឺតក្រអាងនោះ ក៏ត្រូវទទួលនូវ
ទណ្ឌកម្មដល់សេចក្តីស្លាប់ទៅ ។
ខ្លឹមសាររបស់ភាសិត៖
ភាសិតនេះញុំាងជន ទាំងឡាយឲ្យចេះឳន លំទោន ឲ្យមានសុភាពរាប
សា ឲ្យចេះគួរសមគោរពប្រណិបតន៏ ព្រោះកិរិយាទាំងនេះ ជាធ្លាក់ទាក់
ចិត្តអ្នកដ៏ទៃឲ្យ ស្រឡាញ់រាប់ អានហើយហុចផល ប្រយោជន៏ម្យ៉ាងៗ
ឲ្យមកវិញជាមិនខាន ប៉ុន្តែ ការដែលឳននេះ ក៏ត្រូវ ឳន តាមកាលះទេសះ
ដែរ មិនចេះឳជាដរាបនោះទេ ព្រោះមានជំពូកជនជាតិខ្លះ កាលបើឃើញ
យើង ឳនហួសនោះតែងតែប្រមាថ មើលងាយហើយជាន់ពន្លិចថែមទៀត.
សេចក្តីបញ្ចប់៖
ដូច្នេះយើងត្រូវការចេះប្រើ អាកប្បកិរិយាឲ្យល្មមសមរម្យ តាមពេលវេលា
គឺពេលណាដែលត្រូវ "ងើយ" នោះត្រូវងើយ ម្តងៗ ដែរ .ពេលណាដែលត្រូវ
ឳន យើងក៏ត្រូវ ឳន ដែរ ដើម្បីជាប្រយោជន៏ដល់យើងដរាបទៅ តែទោះបី
យ៉ាងណាយើងកុំភ្លេច ឲ្យសោះ ឪវាទរបស់ព្រះបាឡាត់ឧត្តម លិខិតសុង
សីវ ដែលបានបោះពុម្ពផ្សាយក្នុងសៀវភៅ "ភាសិតសង្គ្រោះ" ថា"កុំចង់
ខ្ពស់ស្មើមេឃ កុំឪនពេកអាប់រាសី ទោះដើរនិយាយស្តី លៃឲ្យល្មមតែគួរសម"
៤៦ ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង"
សេចក្កីនេះសំរាប់រំឮកដល់អ្នកជំនួញជួញព្រៃគ្រប់ឋានះនឹងអ្នកធ្វើនយោបាយផ្សេងៗ។
១"ក្នុងការធ្វើជំនួញ កាលបើកាន់សច្ចះពេកក៏គ្មានចំណេញដែរត្រូវឲ្យវៀចខ្លះ ឋវៀចនេះ
មិនមេនបំបាត់ប្រវញ្ជ័ថ្លឹងខ្វះភ្នែកជញ្ជីង ឬជៀសវាងបំបាត់ពន្ធគយឲ្យតែខាងចំណេញស្មើរដើម
ក៏មិនត្រូវប្រាប់គេត្រង់បើទុកជាចំណេញក្នុងមួយឆ្នាំរាប់ហ្មឺនប្រាក់ ក៏កុំនិយាយប្រាប់ពាណិជឋទៀត
ឲ្យត្រង់អស់ពីពោះ ព្រោះកាលបើគេឃើញចំណេញ ច្រើនក្នុងមុខជំនួញណាមួយគេប្រាថ្នារកជំនួញ
នោះដែរនាំឲ្យលាភរបស់យើងថយទៅវិញឬជំពប់អស់រលីងទៅវិញក៏មាន។
២» ក្នុងការធ្វើនយោបាយ តែដើរតាមផ្លូវត្រង់ គេនឹងស្គាល់« ពោះវៀន»យើងគឺស្កាល់ចិត្តគំនិតយើង
ទាំងអស់។
កុំភ្លេចឡើយពាក្យចាស់លោកថា»
``ស្លូតស្លាប់វៀចវេរ មានភ័ព្វអាយុយឺនយូរ
៤៧ សាច់មិនបានស៊ី យកឆ្អឹងព្យួរក"
សេចក្តីផ្តើម ៖
ភាសិត"សាច់មិនបានស៊ី យកឆ្អឹងព្យួរក"នេះជាចំណត់រឿងដោយមានគេ
បានសង្គេតឃើញថា មានមនុស្សខ្លះតែងទទួលនូវទុក្ខទោស ព្រោះតែយក
ខ្លួនទៅធានាអះអាងរ៉ាប់រងក្នុងហេតុការណ៏ដែលបណ្តាលឡើងរវាង
អ្នកដ៏ទៃ។
ន័យរបស់ភាសិត ៖
"សាច់មិនបានស៊ី យកឆ្អឹងព្យួរក "គឺគ្មានបានផលប្រយោជន៏អ្វីសោះត្រឡប់
ជាទទួលទុក្ខទោសមកដល់ខ្លួនវិញ។
ក=)ពាក្យនេះសំរាប់ស្តីបណ្ទោសជនណា ដែលនិយាយមិនគិតមុខគិតក្រោយ
ពីរឿងអ្វីមួយដែលអ្នកដ៏ទៃ ខំលាក់ទុកបំបិទ មិនឲ្យលេចឮទៅណា (ដូចជា
រឿងមិនគប្បីដែលប្រឌិតកើតឡើងក្នុងគ្រយសារមួយជាដើម)។
ឯការដែលនិយាយពីគេនេះធ្វើឲ្យគេខូចការ ឬ កើតសេចក្តីអៀនខ្មាស់ជា
ហេតុឲ្យគេខឹង ឬ ជេរប្រទេចផ្តាសា ពោលគឺជនអ្នកនិយាយពីគេនេះមិន
បាន "សាច់ស៊ី"សោះចំណេញតែគេស្អប់ គេជេរ នឹងទទួលទុក្ខទោសផ្សេងៗ
ខ=)
ម៉្យាងទៀត ពាក្យនេះគេតែងឭពោលឡើងនៅពេលដែលនរណាមួយបាន
ជួយដោះទុក្ខអ្នកដ៏ទៃដោយប្រថ្នាឲ្តគេបានសុខសាន្ត ក៏ប៉ុន្តែដល់សម្រេច
សម្រួលទៅ អំពើដែលធ្វើនេះវាហុចឯផលអាក្រក់មកឲ្យវិញ គឺទទួលនូវ
ទុក្ខទោសផ្សេងៗ ។
ឧទាហរណ៏ ១៖
ម៉ុកនឹងម៉ៅ កុំពុងវាយតប់គ្នា ម៉ែនជាអ្នកជិតខាងឃើញដូច្នេះ ក៏ស្ទុះទៅជួយឃាត់ឃាំង
រាំងរាកុំឲ្យវាយតប់គ្នាទៅទៀត ។ កាលដែលម៉ែនកំពុងទាញម៉ុក ចេញឆ្ងាយនោះ ម៉ៅ
ឆ្លៀត ឳកាសដាល់ម៉ុកពីរ បីដៃ ឡើងបែកមុខ ។ម៉ុកនឹគខឹង ម៉ែន ចាប់ទាញចេញ ទើប
ម៉ៅ ដាល់ត្រូវ ម៉ែន គ្មានបានផលអ្វីសោះ ចំណេញតែគេជេរនឹង ម៉ុក ជាសត្រូវវិញ ហើយ
ក៏ពោល រអ៊ូថា "សាច់មិនបានស៊ី យកឆ្អឹងព្យួរក "នេះឯង។
គ)ពាណិជសួនបានចូលទៅធានាដង្ខៅ សុខ ឲ្យនៅក្រៅ ឃុំ ពីរឿងជាប់ចោទ អ្វីមួយ
ព្រោះកាលពីរបីឆ្នាំមិននោះ សួននឹងសុខ ធ្លាប់រកស៊ីជាមួយគ្នាហើយសង្កេត ឃើញថា
សុខ ជាមនុស្សត្រឹមត្រូវដែរ ។កាលបើចេញពីបន្ទប់ ឃុំឃាំង ហើយដង្ខៅ សុខ នឹគខ្មាស់
គេ ហើយខ្លាចគេចាប់ដាក់គុគផង ក៏ភៀសខ្លួនចូលព្រៃបាត់ទៅ ។ពាណិជ សួន ធានាក៏
ទួលទោសជួស សុខ បង់ប្រាក់កាសអស់រាប់ម៊ីន ហើយត្រូវប្រពន្ធបន្ទោសថា "នេះហើយ
សាច់មិនបានស៊ី យកឆ្អឹងព្យួរក "
ក្នុងឧទារណ៏ខាងលើទាំងពីរអ្នកដែលជួយគេនេះ គ្មានប្រាថ្នាអ្វីចង់ឲ្យគេបានសុខនោះទេ
តែការដែលប្រាថ្នានោះថា នឹងបានលទ្ធផលល្អ វាត្រឡប់ទៅជាហុច ទុក្ខទោសនោះមកវិញ
ដូច្នេះយើងនឹងបន្ទោសថាអ្នកដែលជួយដោះទុក្ខនោះ គេនោះមិនបានគិតពិចារណាទុកជា
មុន ក៏មិនបានព្រើជួនកាលគិតណាស់ដែរតែភ្លាត់ទៀត។
ម៉្យាងទៀត បើមនុស្សទាំងអស់គ្នាចេះតែ ជៀសវាងខ្លាចគ្នាទៅវិញ ទៅមក នេះនឹងអស់តម្លៃ។
កាលបើនរណាមួយបានយកខ្លួនទៅប្តូរដោយស្មោះ វាត្រឡប់ជាមានទុក្ខទោសវិញនោះ
គប្បីសន្មត់ក្នុងចិត្តថា អាត្មាអញត្រូវតែទទួលទុក្ខទោសដោយញញឹមចុះ ព្រោះបើមិនបាន
ជួយគេក្នុងគ្រា ក្រ នោះក៏មិនស្រឡះចិត្តប៉ុ្មន្មានដែរ។
សេចក្តីបញ្ចប់៖
តែតាមធម្មតា ភាសិតនេះជាឪសថមួយ សំរាប់ដាស់តឿនជនានុជន ឲ្យប្រុងប្រយ័ត្នជាដរាប
ក្នុងការយកខ្លួនទៅលាយឡំនឹងរឿងរ៉ាវរបស់អ្នកដ៏ទៃ នឹងប្រយ៏ត្នកុំឲ្យនិយាយឥតពិចារណា
ពីការទាំងឡាយណាដែលជាការរបស់អ្នកដ៏ទៃ ព្រោះមានច្រើនណាស់ មកហើយ ជនដែល
មិនបាន"សាច់មិនបានស៊ី ទៅបាន ឯ "ឆ្អឹងព្យួរក "
៤៨ កាន់កពស់ខ្ជាប់ ក្រែងក្រឡាប់ខាំ ឯប្រាណ"
ដើម្បីជាថ្នាំដាស់សតិបញ្ញាដល់ជនណាដែលប្រថ្នាចោទប្រកាន់ ចាប់
ថ្នាក់ពីទោសនរណាមួយកុំឲ្យគេរើរួច ពីពាក្យចោទបាននេះជាពាក្យទូន្មាន
ក្នុងច្បាប់ ៖ កាន់កពស់ឲ្យខ្ជាប់ ក្រែងក្រឡាប់ ខាំ ឯប្រាណ"។
កាលបើចាប់ពស់ដែលជាសត្រូវរបស់យើង តោងចាប់ត្រង់ ក ឲ្យខ្ជាប់
គឺឲ្យមាំ ទើបពស់មិនអាចនឹងរើបំរះ បកក្បាលចឹកយើងវិញបាន តែចាប់
ខុសកន្លែង ឬក៏ចាប់ត្រង់ ក ដែរ តែដោយបន្ថើរដៃ មុខជាកញ្ជ្រោលចឹក
វិញ ជាហេតុនាំឲ្យឈឺចាប់ ឬវិនាសជីវិតដោយ ពិស របស់វា ។
កាន់ ក ពស់ "គឺការចៅតចាប់ប្រកាន់ទោសសត្រូវ របស់យើង ឯសត្រូវ
នេះសំដៅយកជនណា ដែលធ្វើឲ្យយើងកើតទុក្ខមិនសុខចិត្តពីរឿង
អ្វីមួយ យើងត្រូវផ្ចាញ់ផ្ចាលទោសវាដោយបែបផ្សេងៗគេថា "កាន់ត្រង់ ក"
ហើយ"កាន់ឲ្យខ្ជាប់"ផង គឺកាលបើយើងប្តឹងចោទប្រកាន់គេហើយ តោង
ចោទយកបទណាដែលយើងបានស្នើរច្បាប់ស្រេចហើយ យល់ច្បាស់ថា
ជាកន្លែងធ្វើឲ្យសត្រូវ" ស្លាប់ក្រឡា" គឺវារកផ្លូវបំរះរើមិនរួចពីកណ្តាប់ដៃ
របស់យើង ហើយកុំភ្លេចឲ្យសោះត្រង់"កាន់ឲ្យខ្ជាប់" គឺខំប្រឹងគិតការរបស់
យើងដោយហ្មត់ចត់ តែធ្វើលេងៗ ក្រែង "ពស់ក្រឡាប់ ខាំ ឯប្រាណ
គឺប្រយ័ត្ន ក្រែងសត្រូវកញ្ជ្រោលរួចពីពាក្យចោទ ហើយក្រឡាប់ជាប្តឹង
យើង ឲ្យមានទុក្ខទោសវិញ ដោយចោទថា យើងក្លាវទោសបង្កាច់ត្រកូល
មួលមារយាទវាឲ្យខ្មាស់គេ។
ឧទាហរណ៏ ៖
១=)ពាណិជ សុខ បានដំណឹងពីនាយអាយថា ចាងហ្វាង "សួន" បាន
ទទួលសំណូកពីនាយ" សៅ" ដោយជួយនាយ"សៅ" ឲ្យរួចពីទោសឳ
គ្រិដ្ឋ ។ដោយ"សុខ"មិនចូលចិត្តប្តឹងនឹង "សៅ" ហើយស្អប់ចាងហ្វាង
ផងនោះ "សុខ"ក៏ចេញមុខប្តឹង តុលាការភ្លាម ។ដល់ តុលាការសួរ
ចម្លើយ "សុខ "ក៏ឆ្លើយថា"សៅ"ចេញចូលផ្តះលោក ចាងហ្វាង ជាញឹកញាប់ហើយស្រាប់តែឃើញ
"សៅ" គ្មានជាប់ទោសអ្វីសោះ ។តើឲ្យ"សៅ" ជាប់ទោសឧក្រិដ្ឋ ឯណា
បាន បើចាងហ្វាង រក ភស្តុតាង មិនឃើញផង ដូច្នេះ ការដែលចោទចាងហវាងទទួលសំណូកពីនាយ"សៅ" ក៏ត្រូវ
តុលាការ បដិសេធ ចោលយកជាការមិនបានទៅ ។តែម្តងនេះត្រូវ វែន
ចាងហ្វាង នឹង នាយ"សៅ" ប្តឹង យក ពាណិជ"សុខ" វិញព្រោះ "សុខ"
ចង់បង្ខូចគេឲ្យអសោចន៏ឈ្មោះ ។សុខក៏ត្រូវ តុលាការផ្តន្ទាទោសជាទម្ងន់
កើតក្តីឈឺចាប់ដលើចិត្ត ជាហេតុបណ្តាលពី" កាន់ ក ពស់មិនឲ្យខ្ជាប់"
ហើយ"ពស់ ក្រឡាប់ខាំ ឯប្រាណ" វិញនោះឯង។
ឧទាហរណ៏៖
២=)ម៉ុកនឹងម៉ៅ ទាស់ទែងខ្វែងគំនិតគ្នាជាច្រើនលើកមកហើយ ក្នុងរាត្រី
ពេញបូណ៌មី ខែចូលឆ្នាំ ម៉ុក ក៏ត្រូវគេ កាប់បែកក្បាល ដោយនឹគក្នុងចិត្តថា
គ្មាននរណាជាសត្រូវក្រៅពី ម៉ៅ ។ម៉ុក ក៏ក្តៅកើតប្តឹងយក "ម៉ៅ"ដាក់គុគ
ម៉ៅ អ្នកល្បីខាង ចិត្តមុតមែន វិស័យដូចបស់ដែលគេខ្លាច ព្រោះមានពិស
ដែរ តែដោយ ម៉ុក រក ភស្តុតាងឲ្យច្បាស់លាស់សិនមិនបាន នោះពាក្យ
បណ្តឹង ក៏អាសារឥតការទៅ ម៉ៅ បានចិត្តប្តឹងយក "ម៉ុក"ឲ្យទទួលទោស
វិញ វិស័យ ដូចពស់ករឡាប់ខាំអ្នកដែលកាន់ ក វាមិនជាប់ដែរ។
ទីបញ្ចប់ ៖
ក្នុងការសព្វសារពើដែលប្រារព្ធធ្វើ ត្រូវតែពិចារណាជាមុនឲ្យដឹង តើអំពើ
ដែលធ្វើទៅនោះនឹងហុចផល ល្អ ឬអាក្រក់ មកឲ្យវិញ ។ កាលបើប្តេជ្ញាថា
ចាប់ធ្វើការនោះហើយ ត្រូវ ប្រុងស្មារតី វៃ វាង ជាដរាប លុះត្រាតែការនោះ
បានសំរេច៕
៤៩ ស្រឡាញ់កុំទៅញឹកៗ រឭកសឹមទៅម្តងៗ"
សេចក្តីអធិប្បាយ៖
ដើម្បីនឹងរក្សាបំណងនៃមិត្តភាព ឲ្យបានរឹងប៊ឹងឋិតថេរចិរកាលអ្នកផង
តែងតែនិយាយថា "ស្រឡាញ់កុំទៅញឹកៗ រឭកសឹមទៅម្តងៗ"
ឯពាក្យក្នុងឃ្លាដំបួង ធ្វើឲ្យយើងងឿងឆ្ងល់ណាស់ ត់ហេតុដូចម្តេចក៏ចាស់
លោកទៅជាប្រដៅថា បើស្រឡាញ់នរណាហើយ កុំទៅញឹកញយពេក
បើស្តាប់តែមួយភ្លេត មិនសង្គេតឲ្យឃើញជ្រៅជ្រះពាក្យលោកដូចជាខុស
ដ្បិតយើងយល់ថា "តែស្រឡាញ់ហើយតោតែទៅញឹក តែមិនទៅឲ្យញឹក
ញាប់គេថាយើងធ្វើព្រងើយកន្តើយមិនសូវគិតគិតទៅរកគេ" ដែលយើង
គិតដូច្នេះនេះខុសសោះ ព្រោះយើងនៅខ្ចីសេចក្តីពេក ចាស់ៗ លោកបាន
ស្គាល់ការសាកពិសោធន៏ជាច្រើនមកហើយលោកឈ្វេងយល់នូវកិច្ចការ
ល្អ អាក្រក់គ្រប់ជំពូក លោកពិនិត្យឃើញថា បើយើងទៅលេងនឹងស្រ
ឡាញ់យើងញឹកៗ ពេកទៅ មិនលែងថ្ងៃណាមួយសំឡាញ់ យើងនឹងធុញ
ទ្រាន់ជិនឆ្អន់នឹងយើង ដោយគេខាតពេលវេលានឹងទទួលយើង ហើយមិន
ឈ្នះនឹងធ្វើបដិសណ្ឋារះ ចំពោះយើងរាល់ថ្ងៃផង ។បើយើងទៅលេងនឹង
គេម្តងនោះគេរៀបទទួលដោយស្មោះហើយសប្បាយរីរាយនឹងយើងផង
បើថ្ងៃស្អែកយើងទៅទៀត គេទទួលយើងមិនដល់ថ្ងៃមុនទេ តែបើព្រឹកទៅ
ល្ងាចទៅរាល់ទេវារាត្រីនោះ គេលែងទាំងដាក់ បៀស្លា បារី ហៅអង្គុយ
កៅអីផងជូនកាលបើគេមិនចង់ជួបនឹងយើង គេពួនក្នុងបន្ទប់ហើយប្រាប់
បាវ ព្រាវគេកុហក់យើងថា ម្ចាស់ផ្ទះទៅណាបាត់ហើយក៏មាន គេលះបង់
សេចក្តីរាប់អានអស់ទៅ ។មានអ្នកខ្លះទៀតមិនត្រឹមតែស្អប់យើងគេថែម
ទាំងពាបជ្រាយ និយាយដើមយើងប្រាប់ញាតិជិតខាងផង។
បើគិតឲ្យល្អិតល្អន់វេងឆ្ងាយជាងនេះ យើងយល់ទៀតថា តែយើងទៅលេង
ផ្ទះសំឡាញ់ ឬផ្ទះអ្នកជិតខាងយើងញឹកៗ ញយៗ ពេកទៅលុះពេលណា
គ្មានរឿងអ្វីនឹងសំណេះសំណាលលេង ក៏តាំងចាប់ផ្តើមពីរឿងនេះរឿង
នោះលេង ខ្លះមែន ខ្លះជាមិនខាន ជូនកាលរឿងនោះ ធ្វើឲ្យគេស្កាល់គំ
និតមារយាទ អាក្រក់របស់យើង រឿងខ្លះធ្វើឲ្យប៉ះពាល់ដល់សិទ្ធអ្នកដ៏ទៃ
បើជូនជាសំដីដែលចេញពីមាត់យើងទៅ វាមិនគប្បីផងនោះនឹងកើតជា
រឿងរ៉ាវវែងឆ្ងាយនាំឲ្យតែសៅហ្មងដល់ខ្លួនឥតប្រយោជន៏។
ក្នុងឃ្លាទីពីរ លោកប្រដៅយើងថា បើរឭកសឹមទៅម្តងៗ "ធម្មតាមិត្តសំ
ឡាញ់ក្តី ឬអ្នកជិតខាងយើងក្តីបើយូរៗយើងទៅលេងទៅជួបនឹងគេម្តង
គេមុខជានឹងមានសេចក្តីត្រេកអរសាទរមាត់ ក រួសរាយហៅរកដាក់
ភេសជះ ស្លា បារី លើកកៅអីមកឲ្យអង្គុយដោយគួរសម សួរសុខទុក្ខពី
នាយអាយ ហើយមានសេចក្តីមេត្រីបដិសណ្ធារះរាប់អានយើងណាស់
ជូនកាលគេឃាត់ឲ្យបាយទឹក ឲ្យនៅលេងនឹងគេបានពីរ ឬបីថ្ងៃផង ដ្បិត
គេរឭកយើង ដោយមិនសូវបានជួបនឹងយើងជាយូរថ្ងៃណាស់មកហើយ។
មានរឿងមួយដំណាលថា ៖
គ្រូបង្រៀនពីរនាក់ជាកល្យាណមិត្តជិតដិតស្និតស្នាលនឹងគ្នាអស់ពីចិត្ត ។
គ្រូទាំងពីឬធ្វើការក្នុងខេត្តផ្សេង ពីគ្នា ហើយតែងមានចិត្តឬឭកគ្នា ជាប្រក្រ
តី ដ្បិតក្នុងមួយឆ្នាំបានជួបគ្នាតែម្តង គឺនៅពេលដែលរាជការប្រជុំគ្រូទៅ
រាជធានី ដើម្បីពិនិត្យកែសេចក្តីដែលសិស្សប្រឡងវិញ្ញាបនប័ត្របឋម
សិក្សា។កាលបើជួបគ្នាម្តងៗ គ្រូទាំងពីរនេះនាក់ រាក់ទាក់រកគ្នាអស់ពីចិត្ត។
លុះកន្លងបានមួយឆ្នាំមក គ្រូទាំងពីរក៏ត្រូវរាជការផ្លាស់ឲ្យទៅធ្វើការ នៅ
រាជធានីតាមសេចក្តីសុំ ឯគ្រូទីមួយមានភរិយាហើយ ចំណែកគ្រូទីពិនៅ
លីវ នៅឡើយគ្រូកំលោះតែងតែទៅលេង ផ្ទះគ្រូដែលមានប្រពន្ធជារាល់
ថ្ងៃ ជូនកាលទៅនៅបាយទឹកដេកលេងពីរ ឬបី ថ្ងៃ ទើបត្រឡប់ ទៅផ្ទះវិញ
ដល់ទៅមកញឹកញាប់ពេកទៅប្រពន្ធលោកគ្រូទីមួយ ក៏ធុញទ្រាន់មិនឈ្នះ
រៀបបាយរៀបទឹក ខ្នើយ មុង កន្ទេលទទួល ហើយក៏មានចិត្តស្អប់រអ៊ូ រទាំ
អុកឲ្យប្តី ជូនកាលធ្វើមុខ កញ្ចប់កញ្ចូវចងចិញ្ចើម ដាក់គ្រូកំលោះ មិនបាន
ប៉ុន្មានខែផង គ្រូដែលមានប្រពន្ធ ដោយមិនឈ្នះទ្រាំទ្រនឹងពាក្យសំដី ដុក
ដាន់ឌឺដងរបស់ ភរិយា ក៏មានចិត្តធុញទ្រាន់ នឹង មិត្ត ហើយបែកចិត្តឈប់
រាប់អានជិតដិតនឹងមិត្តសំឡាញ់ទៅ តាំងពីរនោះមក គ្រូកំលោះ ដោយ
រអៀសខ្លួនពេកក៏លេងទៅមករាប់រកមិត្តចាស់លែងទាំងជាន់ផ្ទះសម្បែង
ទៀតផង ។
ចូរយើងស្តាប់រឿងនេះចុះ តើហេតុដូចម្តេចក៏មិត្តទាំងពីរដែលពីដើមរួម
ចិត្តតែមួយ ឲីឡូវទៅជា សត្រូវនឹងគ្នា? នេះហើយរឿងហេតុផល បណ្តាល
មកពី " ស្រឡាញ់ទៅញឹកៗពេក"
៥០ ប្រាក់ក៏បង់ ថង់ក៏ដាច "
សេចក្តីផ្តើម ៖
គ្រោះថ្នាក់ ទុក្ខទោស សេចក្តីអកុសល ការបង់ខាតទ្រព្យសម្បត្តិ
សុទ្ធតែជារឿងហេតុមិនទៀង វារមែងធ្វើឲ្យ មនុស្សលោកធ្លាក់ចុះ
អាប់ឳន ក្នុងសេចក្តីអន្តរាជាអនេកកប្បការ។ ជូនកាលបុគ្គលតែ
មួយរូបអាចខាតបង់ទ្រព្យធនផ្ទូនៗ គ្នាជាហេតុធ្វើឲ្យបុគ្គលនោះ
ពោរពេញទៅដោយខ្នាញ់ថា ៖ ប្រាក់ក៏បង់ ថង់ក៏ដាច" នេះឯង ។
អត្ថរសនៃសុភាសិត៖
ភាសិតនេះមានន័យពីរយ៉ាងគឺ
១=)ប្រាក់ក៏បង់ ថង់ក៏ដាច គឺទ្រព្យសម្បត្តិធនធានក៏បាតបង់វិនាស
អន្តរាយ កេរ៌ិ្ត ឈ្មោះក៏ស្រពោនអាប់ឳនសូន្យទាំងជីវិត្តក៏មាន។
២=)ប្រាក់ក៏បង់ ថង់ក៏ដាច គឺ ប្រាក់ក៏ខាតបង់អសាឥតការ ទ្រព្យ
សម្បត្តិដទៃក៏វិនាស អន្តរាយថែមទៅទៀត។
ឧទាហរណ៏បញ្ជាក់
១=)ជនណាដែលចោទប្រកាន់ទោសកំហុសនរណាមួយ ហើយដល់ទី
បំផុតត្រូវចាញ់ក្តីគេទៅវិញ ដោយហេតុគូរក្តី ម្ខាងប្រសប់ប្រើមធ្យាបាយ
ជាង នោះនឹងឃើញប្រាកដថា" ប្រាក់ក៏បង"ព្រោះក្នុងក្តីក្តាំទាំងឡាយ
ក៏ត្រូវអស់សោហ៊ុយចាយវាយជាច្រើន មានប្រាក់បង់ប្រជាប់ក្តីជាដើម
ព្រមទាំងខាតពេលធ្វើការរកស៊ីផង។ កាលបើក្តីចាញ់ហើយ ក៏កើតនូវ
សេចក្តីខ្មាស់អៀន អាប់កេរ៌ិ្ត ឈ្មោះទៀតស្របគ្នានឹងពាក្យថា "ថង់ក៏ដាច"
នោះឯង។
២=អ្នកណាដែលទិញរបស់អ្វីមួយ ដែលជារបស់ ចោរ លួចយកមកលក់
ឲ្យយ៉ាងថោក នោះកាលបើថ្ងៃក្រោយមកម្ចាស់ទ្រព្យគេស្គាល់ច្បាស់ជា
របស់គេនោះ នឹងត្រូវចាប់ថ្នាក់ប្តឹងផ្តល់យកទ្រព្យគេទៅវិញតាមផ្លូវច្បាប់
ជាហេតុនាំឲ្យអ្នកដែលទទួលទិញ" បង់ប្រាក់" ឥតប្រយោជន៏ដោយចំ
ណាយទិញរបស់នោះ ព្រមទាំងខាតបង់ក្នុងការក្តីក្តាំ ហើយថែមទាំងខូច
កេរ៌្តិឈ្មោះដោយគេចោទថា ខ្លួនសមនឹងចោរជួយលាក់បំបាំងអំពើទុច្ចរិត
ក៏មាន។
៣=)មាតាបិតាខ្លះ ខ្នះខ្នែង ដណ្តឹងធីតា ជាគូភរិយាឲ្យបុត្ររបស់ខ្លួន កូន
កម្លោះនោះមិនពេញចិត្តនឹងចង់រៀបការអាពាហ៏ពិពាហ៏សោះ ព្រោះមាន
ទាក់ទងពីរឿងអ្វីផ្សេងៗ ទោះបើប្រកែកយ៉ាងណាក៏ដោយ ក៏ឪពុកម្តាយ
ចេះតែបង្ខំឲ្តរៀបការ។លំដាប់តមកក៏ឃើញគូស្វាមីភរិយាថ្មីមិនសុខសាន្ត
នឹងគ្នា មានរឿងហេតុដល់ទៅលែងលះគ្នាទៀត ជាហេតុធ្វើឲ្យឃើញថា
"ប្រាក់ក៏បង់" ចោលម្សៀតក្នុងកិច្ចរៀបមង្គលការ ព្រមទាំងកេរ៌ិ្តឈ្មោះក៏
អាប់ឳនបង្កើតនូវសេចក្តីខ្មាសអាមាសមុខ ថែមទាំងមានញាតិមិនត្តគេ
បន្ទោសដល់គ្រួសារទាំងមូលផង។
ឧទាហរណ៏ ក្នុងន័យទី២៖
១=)ឈ្មួញម្នាក់ចំណាយប្រាក់ទិញជ័រទឹកជាច្រើនបំរុងនឹងយកទៅលក់ឯ
ភ្នំពេញ ដោយសារតែធ្វេសប្រហែសពេក ចៃដន្យធ្វើឲ្យឆេះរោងដាក់ជ័រ
នាំឲ្យឆេះទាំងផ្ទះរបស់ខ្លួនផងហើយ ក៏ពោលប្រាប់គេឯងថា ប្រាក់ក៏បង់
ថង់ក៏ដាច "យ៉ាងនេះឯង។
២=)ពាណិជម្នាក់ បានចំណាយប្រាក់ទិញរថយន្តឈ្នួលកញ្ចាស់មួយរត់
ផ្លូវសៀមរាប កំពង់ធំ ។តាំងពីចាប់ទិញមក ឡានចេះតែខូចដើរមិនសូវ
ទៀងពេលវេលា ជាហេតុធ្វើឲ្យអ្នកដំណលើធុញទ្រាន់នឹងជិះរថយន្តនេះ
ម្ចាស់ឡានក៏ខាតបង់ជាច្រើនក្នុងការស៊ែមសម ម៉ាស៊ីចាស់ ព្រមទាំងមិន
សូវមានអ្នកជិះទៀតផង "ប្រាក់បង់" ប៉ុណ្ណេះហើយមានថែមទាំងអន្តរាយ
ទាំងរថយន្តទៀត ព្រោះកន្លងមកមួយខែ តៃកុង ប្រហែសបើកទៅបុក
ស្ពានក្រឡាប់ ក្រឡាបឡាន ធ្លាក់ក្នុងស្នាមភ្លោះ ជាគ្រោះថ្នាក់យ៉ាងធ្ងន់
ដល់ម្ចាស់ឡាន ដែលជិះក្នុងនោះផង នេះឃើញថាអស់ប្រាក់នឹងទិញ
ឡានហើយអន្តរាយទាំងឡានទៅទៀត ថែមទាំងមានគ្រោះថ្នាក់អស់ប្រាក់
កាសនឹងថែមជម្ងឺខ្លួនឯងទៀតផង ស្របនឹងគ្នាពាក្យថា៖ប្រាក់ក៏បង់
ថង់ក៏ដាច"នេះឯង។
សេចក្តីបញ្ចប់
តាមហេតុទាំងអម្បាលម៉ានដែលបានសាធកះមកហើយនេះ គប្បីជនប្រុស
ស្រីខ្លាចជាទីបំផុត នូវទុក្ខទោស ដែលផ្ទួនៗគ្នាយ៉ាងនេះ។សេចក្តីប្រុងប្រយត្ន័
នឹងពិចារណាមុនប្រកបកិច្ចការអ្វីអាចធ្វើឲ្យមនុស្សលោកចៀសវាងនូវ ទុក្ខ
ទោសខ្លះបាន៕
៥១ ត្រីក្នុងមួយត្រក តែស្អុយមួយ វាស្អុយទាំងអស់"
ដើម្បីជាសេចក្តីទូន្មានដល់សមាជិកក្នុងគ្រួសារ ក្នុងសង្គមទាំងមូល
ឲ្យប្រព្រឹត្តិត្រឹមត្រូវល្អ នោះចាស់បុរាណបានប្រឌិតនូវពាក្យមួយបទ
ថា "ត្រីក្នុងមួយត្រក តែស្អុយមួយវាស្អុយទាំងអស់"។
សង្គមតូចធំគ្រប់ប្រភេទ នឹងមានកិត្តិនាមឧត្តុងឧត្តម ឬអាប់យសថោក
ទាបគឺអាស្រ័យឥរិយាបទនៃសមាជិកក្នុងសង្គមនោះ។សមាជិកតែម្នាក់
សោះ កាលបើបានប្រព្រឹត្តអំពើដ៏លាមកណាមួយហើយ រមែងធ្វើឲ្យសៅ
ហ្មងដល់នាមនៃសង្គមទាំងមូលបានមិនខុសពីត្រីស្អុយតែមួយសោះធ្វើ
គេសារុបសេចក្តីថា ត្រីក្នុងមួយត្រកស្អុយទាំងអស់ដែរ។
សមាជិកម្នាក់ដែលធ្វើឲ្យខូចឈ្មោះសម្លេងនៃសង្គមទាំងមូលយ៉ាងនេះ
មានការប្រៀបធៀបទៅនឹងសាកសពអសុភតែមួយអាចធ្វើឲ្យសាយក្លិន
អាសោចន៏ពេញសួនច្បាសឧទ្យានបាន។
ដោយអាស្រ័យហេតុនេះ គប្បីសមាជិកម្នាក់ៗ ប្រុងសតិរៀងៗខ្លួនជៀស
វាងអំពើពុតអាក្រក់ ទាំងឡាយដែលមិនមានពិសពាល អាចធ្វើឲ្យក្រុម
ក្នុងសង្គមទាំងមូលអាខូចកិត្តិយសបាន។
បុត្រធីតាក្នុងគ្រួសារ គប្បីកាន់កិរិយាមារយាទឲ្យវិសេស ពលរដ្ឋគ្រប់ឋានះ
ត្រូវដឹងឲ្យប្រាកដថា នគរទាំងមូលនឹងមានកិត្តិស័ព្ទល្អ ក៏អាស្រ័យតែពល
រដ្ឋមានសមត្ថភាពនឹងគុណសម្បត្តិដ៏បរិបូរណ៏ដែរ។
ឧទាហរណ៏៖
ឧបមាដូចជា មានជនចាតិខ្មែរម្នាក់ ត្រូវចេញបំពេញបេសកកម្មផ្សេងៗ
នៅប្រទេសក្រៅ កាលបើជនចាតិខ្មែរនេះប្រព្រឹត្តអំពើមិនត្រឹមត្រូវមាន
ផឹកស៊ីស្រវឹងឡែឡពេញផ្លូវថ្នល់ ឬក៏ចាប់កូនក្រមុំគេ ដោយកម្លាំងពាល
ឬនិយាយតែផ្តេសផ្តាសឥតគិតមុខក្រោយនោះ ជនជាតិខ្មែរទាំងស្រុក
ទាំងប្រទេស ក៏ត្រូវគេលួចត្មិះដៀលជាជនជាតិមិនថ្លៃថ្នូរបាន។
នារីណាមួយ ដែលមានឬកពារមិនសមរម្យតាមកន្លងប្រពៃណីនៃត្រកូល
ខ្មែរ នឹងធ្វើឲ្យគ្រួសាររបស់ខ្លួនអាមាស់មុខជា អង្វែងអស់មួយពូជ
សិស្សណា ទាហានណា ភ្នាក់ងារណា ឬបុព្វជិតណា មួយប្រព្រឹត្ត អំពើ
ដ៏លាមក នឹងត្រូវ ដៅថា ជាពួកសាលានេះ កងទាហាននេះ ក្រុមក្រសួង
ឯណោះ វត្តឯណេះទៀត សុទ្ធតែពួក ខិលខូច ព្រហើនកោងកាចទាំងអស់។
ហេតុដូច្នេះ ដើម្បីជាសិរីកិត្តិយសដើម្បីសេចក្តី ចំរើនដល់សង្គម ដល់ក្រុម
គ្រួសារ ដល់ជាតិសាសនា ទាំងមូលត្រូវកាន់គំនិតមារយាទឲ្យប្រសើរជា
អង្វែងទៅ៕