៤"សុផាត "

ជំពូកទី១ តើ លោកសួន មានកិរិយាមារយាទយ៉ាងដូចម្តេចខ្លះ​ ?

សេចក្តីអធិប្បាយ

បុគ្គលគ្រប់រូបក្នុងលោកិយ រមែងតែងមានគុណសម្ប៏ទនឹងគុណវិបត្តិទាំងពីរយ៉ាង
ពោលគឺមនុស្សម្នាក់ៗ មានកិរិយាល្អ នឹងកិរិយាអាក្រក់ជាគ្រឿងសំគាល់ ។ តែកិរិ
យាទាំងនេះមិនមានស្មើគ្នាទេ ជនខ្លះក៏បរិបូណ៌ដោយសេចក្តីល្អ ខ្លះក៏លេចលង់
ខ្លាំងទៅទៀតក្នុងគន្លងអាក្រក់ ។ ឯលោកសួន ដែលជាគួចំណានមួយក្នុងរឿង
"សុផាត"នោះអ្នកនិព្វន្ធបណ្ឌិត រឹម គិន ក៏បានបំផុសឲ្យឃើញជាក់ស្តែង នូវគុណ
សម្ប៏ទនឹងគុណវិបត្តិ ទាំងពីរនេះដែរ តែក្នុងខណះនេះ យើងសូមស្រង់មកពិនិត្យ
មើលតែកិរិយារបស់លោក សួន ក្នុងជំពូកទី១នឹងទី៤ តែប៉ុណ្ណោះទេ។
 លោកសួនជាមនុស្សខ្វះសច្ចវាចា គឺនិយាយមិនទៀងទាត់ មិនចាំពាក្យសំដីនូវ
សម្បថរបស់ខ្លួន ។ មុនពេលដែលចេញចោលនាង សុយា ជាគូសង្សារទៅនៅភ្នំពេញ
លោកសួន បានសន្យានឹងនាងថា "ចិត្តបងប្រាកដជាចាំនៅរូបអូន"បងនឹងវិលថ្កាន
មករកប្អូនស្រីវិញ  ...បងនឹងលើកនាងឲ្យបានពេញមុខជាពុំខាន "ពាក្យសង្សារនេះ
កុំកែវគិតសង្ស័យ បងស្បថឲ្យអូនបើបងដោះដៃឈប់អាល័យមិត្ត..ពាក្យដែលសន្យា
ទាំងប៉ុន្មាននេះ លោកសួនបានបំភ្លេចចោលទាំងអស់ ដូចមានសេចក្តីក្នុងសាចរឿង
ជាភស្តុតាងថា៖ តាំងពីគេផ្លាស់លោកសួនទៅនៅភ្នំពេញវិញ នាង សូយាមិនដែលបាន
ទទួលសំបុត្រមួយបន្ទាត់ទាល់តែសោះ។
លោកសួន ក៏ដឹងដែរថា ម្តាយលោក"បានដណ្តឹងកូនគេបញ្ចាំចិត្តទុកឲ្យហើយ បានប្តេជ្ញា
ថាកុំឲ្យទៅយកស្រីឯណាធ្វើភរិយា..បណ្តាំទាំងនេះលោកសួនបានចាំគ្មានភ្លេចទេប៉ន្តែ
ចិត្តទន់ខ្សោយរបស់លោកសួននេះ ឲ្យរោគកាមតាជិះជាន់គ្របសង្កត់ពេញកម្លាំងបាន
លោកដឹងជាមុនហើយថា លោកមិនបំរុងយកនាង សូយា ជាគូព្រេងអស់មួយជីវិតទេ
ដឹងជាមុនហើយថា អំពើដែលលោកបានប្រព្រឹត្តទៅនោះនឹងកើតការសៅហ្មងទៅថ្ងៃ
ក្រោយមិនខាន ប៉ុន្តែលោកនៅតែធ្វើបទបំពាននេះ ទៅលើសេចក្តីដែលដឹងនោះទៅទៀត
កិរិយានេះបានបង្ហាញថា លោកសួនជាមនុស្សទន់ខ្សោយ គ្មានចិត្តមានះឲ្យបានជ័យជំ
នះទៅលើអំពើអកុសលដែលបង្ហាញលទ្ធផលអាក្រក់ជាមុនហើយនោះ។
 លោកសួនធ្វើឲ្យនាង សូយា ហែលក្នុងអន្លង់ទុក្ខរហូតដល់សេចក្តីស្លាប់,កាលនៅក្រមុំ
នាមសូយាមានទុក្ខព្រួយម្តង ព្រោះនាងអសោចន៏គេរ៌ិ្តដោយស្លុងខ្លួន ធ្លាក់ក្នុងអន្ទាក់លោក
សួនដែលប្រសប់ណាស់"ខាងប្រើសំដីពីរោះឈ្ងុយឆ្ងាញ់,,ឲ្យនាងជឿចិត្ត  វេលាមានផ្ទៃ
ពោះហើយ លោកសួន ក៏បោះបង់ចោលនាងទៅ ជាហេតុឲ្យនាងពរទុក្ខជាទម្ងន់ ដោយ
សេចក្តីក្រីក្រលំបាក ហើយដោយលោកសួន មិនដែលផ្ញើប្រាក់មកចិញ្ចឹមនាងម្តងណា
សោះសូម្បីតែសំបុត្រមួយបន្ទាត់ក៏គ្មានដែរ។

ដំណឹងពីភ្នំពេញមកថា៖
លោកសួនមានភរិយាថ្មីធ្វើឲ្យនាង សូយា សូន្យជីវិតក្នុងសេចក្តីព្រួយនេះ ទុកឲ្យសុផាត
ដែលទើបនឹងកើតមកនេះ នៅកំព្រាតែក្បាលមួយក្នុងលោកនេះ។
ប៉ុន្តែគួរឲ្យសរសើរលោកសួនបន្តិចដែរ ព្រោះលោកអាចកាត់ចិត្តដកខ្លួនឲ្យផុតពីកំហុស
ភ្លាមៗបាន ដើម្បីទៅកាន់ សេចក្តីល្អ ពោលគឺ ធ្វើឲ្យឪពុកម្តាយមានមុខមាត់ នឹងរៀបអា
ពាហ៏ពិពាហ៏តាមប្រពៃណីឯភ្នំពេញ តែទោះបីយ៉ាងណាក៏យើងមិនសមគំនិតដែរ ព្រោះ
លោកទៅប្រព្រឹត្តអំពើល្អ តែលោកដោយរលាស់ចោលគេឲ្យរងទុក្ខវេទនាទាល់តែស្លាប់
ខ្លួន។
ក្រៅពីកំហុសទាំងអប្បាលម៉ាន ដែលបានសារស័ព្ទមកហើយនេះ លោកសួនមានគុណ
សម្ប័ទមួយយ៉ាងវិសេសដែរដែលយើងអាចដឹងបានដោយសំដីរបស់អ្នកស្រុកថា៖ស្លឹក
ឈើជ្រុះមិនឆ្ងាយពីគល់ "ពោលគឺ អ្នកស្រុកសិរីសោភ័ណ ចង់និយាយថា សូផាតជាកុមារ
ឳស្សាហ៏ព្យាយាម. ឆ្លៀវឆ្លាតចេះគួរសមគោរពចាស់ព្រឹទ្ធាចារ្យដូចលោកសួនជាឳពុកដែរ។
ក្នុងរឿង សុផាត របស់លោក រឹមគិន ចូរបំផុសកិរិយាមារយាទរបស់នាង សូយានឹងម៉ានយ៉ាន
ដោយឡែករួចហើយ ចូរពន្យល់ឲ្យពិស្តារ តើត្រង់កន្លែងណាដែលកិរិយាតួរឿងទាំងពីរនេះ
ប្រហែលគ្នា?

ទំនងតែង
"កិរិយាមារយាទរបស់នាង សូយា"
ក) កាលនៅកុមារីនៅឡើយ នាងសូយា ជាធីតា លុះដោយគន្លងទូន្មានមាតាបិតា។ទើបអាយុ
បានដប់ពីរឆ្នាំនាង ចេះគោរពប្រណិបតន៏បំរើម្តាយនាងដែលឈឺខ្លាំង។
ខ)លុំអាយុបានដប់ប្រាំពីរឆ្នាំ កាមាមូលគ្របសង្កត់ធ្វើឲ្យ សូយាសៅហ្មងគេរ្ត៏៍ ត្រូវពាក្យដំនៀល
គេដៀលគ្រប់មាត់ព្រោះប្រព្រឹត្តកិរិយាមិនសមរម្យជាស្រីមានលក្ខណះគឺ"លួចប្រព្រឹត្តដោយ
ចិត្តនឹងចិត្ត"នឹងលោកសួនមិនមានចាស់ទុំដឹងឭជាមុនផង ។ ប៉ុន្តែទោះបីសូយាប្រព្រឹត្តខុសប្រ
ពៃណីខ្មែរយ៉ាងណា ក៏យើងអាចសម្រាលកំហុសរបស់នាងបានខ្លះៗព្រោះ៖
១)មកពីនាងកំព្រាតែលតោល គ្មានមាតាបិតា ទូន្មានប្រៀនប្រដៅឲ្យហ្មត់ចត់ឲ្យបានជាធីតា
គ្រប់លក្ខណ តាមកិរិយានៃនារីខ្មែរ។
២)គ្មាននរណាជាបង្កោលយ៉ាងម៉ាល្មមពឹងផ្អែកកក់ក្តៅដោយសារ​ម៉្លោះហើយ ដោយឮសំដី
លួងលោម "ពិរោះឈ្ងុយឆ្ងាញ់" របស់លោកសួននាងប្តូរផ្ញើខ្លួននឹងលោកចៅហ្វាយស្រុកនេះ
ទៅ ព្រោះសង្ឃឹមយ៉ាងមាំថា អនាគត់របស់នាងនឹងបានប្រសើរ។ យើងអានឹងស្មានបានថា
នាងសូយាច្បាស់ជាអង្វរករលោកសួន ឲ្យចូលដណ្តឹងនាងតាមច្បាប់ដែរ ប៉ុន្តែលោកសួនមិន
យល់តាម ព្រោះលោកមិនប្រាថ្នានឹងយកសូយាជាប់ ហើយក៏ប្រើល្បិចល្បាយផ្សេងៗ ដែល
ជានុយយ៉ាងផ្អែមបះបោសអង្អែលចិត្តស្រ្តីទាល់តែនារីគំនិតខ្លីស្លាប់ចិត្តស្តូក។
ដោយឃើញលោកសួនមានបណ្តាសក្តិ ហើយដោយខ្លាចលោកសួន លែងត្រូវការនឹងនាង
ផងនោះ សូយាក៏ប្តូរផ្ញើខ្លួនកាត់ចិត្តចោលទាំងគេរ្តិ៏ខ្មាស់ ទៅបំពានលើច្បាប់ប្រពៃណីខ្មែរ។

កិរិយាមារយាទរបស់នាងម៉ាយ៉ាន៖
ក)ម៉ាយ៉ានជាស្រីចិត្តស្រាល មិនបានគិតដល់ពាក្យចាស់លោកថា៖ខឹងខុស ខឹងខាត ខឹងខក"
ឡើយ គ្រាន់តែឃើញនាង អូរី ចេញពីបន្ទប់សូផាតប៉ុណ្ណេះ ក៏ចាប់ធ្វើតោះតើយនឹងសួផាត
ភ្លាម ឥតពិចារណារកសេចក្តីពិតឲ្យឃើញសិន កំហឹងឥតរកហេតុឲ្យច្បាស់លាស់នេះ ធ្វើឲ្យ
សូផាត ទទួលសេចក្តីព្រួយលំបាកជាទម្ងន់ ចំណែកខ្លួនម៉ាយ៉ានទៀតក៏ទទួលទុក្ខសោកស្ទើរ
នឹងក្សយ័ប្រាណ។
ខ)ម៉ាយ់ានស្មោះត្រង់ចំពោះនាង ដែលហៅថាស្មោះត្រង់ចំពោះខ្លួនឯងនោះគឺ បើធ្វើខុសរ៉ាប់
ទទួលក្នុងចិត្តថាខុសមែនមិនគេចកែដោះស្រាយលុបលាងកំហុសរបស់របស់ខ្លួនឡើយ ដូច
ត្រង់ដែលម៉ាយ៉ានយល់ច្បាស់ថា សូផាត លោតទឹកស្លាប់ គឺពីព្រោះនាង សុផាតប្រល័យខ្លួន
បង់ ពីព្រោះកំហុសរបស់នាង នាងជាបង្កើតកម្មគ្រោះ ពោលគឺនាងរ៉ាប់រងក្នុងចិត្តថានាងប្រ
ព្រឹត្តខុសមែន។ ម៉្យាងទៀតក្នុងលោកនេះមនុស្សដែលបានប្រព្រឹត្តអំពើអ្វីមួយខុស ហើយចេះ
យកកំហុសនោះលោកចាត់ថា ជាជនប្រសើរណាស់ ព្រោះមនុស្សជំពូកនេះនឹងប្រែគំនិតមារ
យាទឲ្យបានល្អបានទៅថ្ងៃក្រោយ អាចជៀសវាងអំពើដែលធ្លាប់តែប្រព្រឹត្តខុសមកហើយនោះ
បាន។ឯនាងម៉ាយ៉ានក៏ជាបុគ្គលមួយគួរចាត់ថាជាអ្នកចេះខឹងចិត្តនឹគស្តាយកំហុសរបស់ខ្លួនដែល
បានប្រព្រឹត្តមកហើយដែរ គំនិតស្តាយដែលស្មានខុសថា សូផាតក្បត់ចិត្តនាងដោយលួចស្រឡាញ់
នាង អូរី ប៉ុន្តែទោះបីយ៉ាងណានាងម៉ាយ៉ានក៏ត្រឡប់ជាខុសធ្ងន់ទៅវិញ ព្រោះកាលបើបានយល់
ច្បាស់ថាខ្លួនខុសហើយ នាងមិនគិតកែប្រែខ្លួន ឲ្យបានប្រសើរឡើងទៅជាគិតសម្លាប់ខ្លួនឯងវិញ។
គ)ការដែលចង់សម្លាប់ខ្លួននេះ ក៏មកពីសេចក្តីទុក្ខព្រួយសោកស្តាយ សូផាត ជាគូសង្សារ យើងឃើញ
ថាម៉ាយ៉ានស្មោះត្រង់នឹងសូផាត មែនហើយ គឺនាងមិនចង់ប្រតិពទ្ធនឹងនរណាក្រៅពី សូផាត កំសត់
ឡើយ ប៉ុន្តេបើទុក្ខជាព្រួយយ៉ាងណាក៏ដោយ ការដែលសម្លាប់ខ្លួនជាការមិនប្រសើរឡើយ បើនិយាយ
តាមច្បាប់ចរិយាសាស្រ្ត មនុស្សសម្លាប់ខ្លួនទុកជាមនុស្សទន់ខ្សោយ ទុកឲ្យសេចក្តីទុក្ខសោក"
ដឹកច្រមុះឲ្យស្លុះខ្លួនធ្លាក់ក្នុងជំរៅរណ្តៅ"បាន។

សំគាល់៖
យើងឃើញថា នារីទាំងពីរខាងលើនេះ ជាមនុស្សទន់ខ្សោយដោយចិត្តពិតប្រាកដ៖
«នាងសូយា ទុកឲ្យសេចក្តីទុក្ខសោកនឹងកំហឹងចូលក្របសង្កត់បង្កើតជាជម្ងឺ ដែលអាចផ្តាច់អាយុ
សង្ខារបាន»។
«នាងម៉ាយ៉ានក៏ដូចគ្នា សេចក្តីអស់សង្ឃឹមនឹងទុក្ខព្រួយចូលជិះជាន់និន្ទ្រានចិត្ត នាំឲ្យនាងរត់ទៅ
លោតទឹកសម្លាប់ខ្លួនបាន»។
​ នារីទាំងពីរគំនិតខ្លីនេះ មិនគិតដល់បញ្ហាដែលថា៖រស់នៅគឺប្រយុទ្ធ គឺតស៊ូនឹងឧប្បសគ្គគ្រប់ជំពូក
សារុបទៅគឺចាមនុស្សខ្វះសេចក្តីក្លាហាន ព្រោះក្នុងច្រកដែលចង្អៀត ដែលមានចំរូងបន្លាមិនគិតរក
ផ្លូវបំរះចេញឲ្យផុត មិនគិតខាំមាត់សង្កត់ចិត្តអត់ធន់ខំតស៊ូផ្សះ"ជម្ងឺចិត្ត"នោះទៅចាយល់ថាស្លាប់
ទៅល្អជាជាង ៕


ថ្ងៃនេះខ្ញុំមានរឿងមួយសរសេរប្រាប់អ្នកទាំងអស់គ្នា.កកក៏បាយ មេម៉ាយ
ក៏ស្រី នោះតើវាមានន័យឬមានសារសំខាន់យ៉ាងណាខ្លះ?នេះជារឿងថ្មី៖
មុននឹងសរសេរ ខ្ញុំមានឃ្លាសំខាន់ៗជាច្រើន​ សប្រាប់ជូនអ្នកអាន៖
នឹកឡើងវាហួសចិត្ត ជឿងលង់គំនិតជឿតាមចាស់ៗ គាត់ចំអកចំអន
ឲ្យយកប្រពន្ធទុកគ្រាន់ចាំផ្ទះ ខុសហើយខ្ញុំ ខុសអស់ក្បួនស្រឡះ ខំ
ឥតដែរ តែអត់មិនឈ្នះ យកប៉ះចំប្រពន្ធកាចឆ្នាស ព្រះអើយចិត្តដូចឆន្ទា
គាត់បានប្រាប់ថា ផ្ទះថ្មនឹងផ្ទះស្បូវ ពេលរលត់ភ្លើងទៅ វាល្ងិតដូចគ្នា ស្តាយ
ណាស់ចង់តែយំ ខ្លួនអើយបើបានក្រមុំក៏ខ្ញុំមិនថា ព្រួយណាស់មិនដឹងជាគិត
យ៉ាងណា លែងមិនរួច រកថ្មីមិនកើត ខ្លាចតែបែកការ ទុជ៌នស៊ូទ្រាំទៅ
កកក៏បាយ មេម៉ាយក៏ស្រី កន្ទុយបារីក៏ថ្នាំ អន់ចិត្តម៉្លេះទេ មិនគួរឲ្យជីវិត្ត
ខុសគេ គូព្រេងឬមួយគួកម្ម ហ្នើយចុះតាមកម្ម រឿងខ្ញុំដោយសារចាស់ៗ
គាត់នាំ ដូចរស់ក្នុងគុគជាប្រចាំ ឈប់ជឿហើយចាស់ៗ​ .
នេះជារឿងកន្លងផុតទៅអស់រយះកាល ២៥ឆ្នាំ នៅក្នុងជំរុំខ្មែរតស៊ូឬទ្ធិសែន
ចេះតែស៊ូទ្រាំព្រោះ ប្រុសៗគ្មានរបបអង្ករ ហ្នើយចេះតែអង្វរស្រី មិនដូច្នេះក្រពះ
ច្បាស់ជាស្វិតមិនខាន។

២៦ តើ ព្រះពិតដោយយកចិត្តទុកដាក់នឹងយើងទេ?

យើងរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយភាពអយុត្តិធម៌នឹងមនុស្សដែល
គ្មានមេត្តា ។នៅពេលមានការឈឺចាប់ សាសនាខ្លះបានបង្រៀនថា នេះជាបំណងរបស់
ព្រះ ។អ្វីដែលគម្ពីបង្រៀន ៖ព្រះមិនមែនជាដើមហេតុនៃពាក្រក់នោះទេ សៀវភៅ យ៉ូប
៣៤៖១០ ក្នុងគម្ពីចែងថា កុំឲ្យយើងថាព្រះទ្រង់ធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ចេស្តា ទ្រង់ប្រ
ព្រឹត្តសេចក្តីទុច្ចរិតនោះឡើយ ។ ព្រះមានគោលបំណងដែលប្រកបទៅដោយសេចក្តីស្រឡាញ់
របស់មនុស្ស ។ហេតុនេះហើយបានជាលោក យេស៊ូបង្រៀនយើយឲ្យអធិដ្ឋានថា ៖ឪព្រះវរ
បិតានៃយើងខ្ញុំ ដែលគង់នៅឋានសួគ៌អើយ ...សូមជួយរាជ្យទ្រង់បានមកដល់សូមឲ្យព្រះហឬ
ទ័យទ្រង់បានសម្រេចនៅផែនដីដូចនៅឋានសួគ៌ដែរ..។

ព្រះស្រឡាញ់យើងខ្លាំងណាស់ ‌បានជាទ្រង់ចាត់វិធានការគ្រប់បែបយ៉ាង
ដើម្បីប្រាកដ្ឋថាគោលបំណងរបស់ទ្រង់នឹងបានសម្រេចជាក់ជាពុំខាន ។

២៧ តើ សង្គ្រាមហើយការឈឺចាប់នឹងមានរហូតឬ

មនុស្សជាច្រើនឥតគណនានៅតែបាត់បង់ជីវិតដោយសារសង្គ្រាម
យើងទាំងអស់គ្នាធ្លាប់ឈឺចាប់៖

អ្វីដែលគម្ពីបង្រៀន៖ ព្រះបានទាយប្រាប់អំពីគ្រាមួយដែលទ្រង់នឹងធ្វើឲ្យមានសេចក្តី
សុខសាន្តនៅលើផឺនដីទាំងមូល .។ក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់ព្រះ ដែល
ជារដ្ឋាភិបាលនៅឋានសួគ៌នោះមនុស្សនឹងមិន ហាត់រៀនធ្វើសឹកសង្គ្រាមឡើយ .ផ្ទុយទៅ
វិញ ពួកគេ.យកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ។


ព្រះនឹងបំបាត់ចោលនូវអំពើអយុត្តិធម៌ហើយការឈឺចាប់សព្វបែបយ៉ាង គម្ពីសន្យាថា ៖
ព្រះទ្រង់នឹងជូតអស់ទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង
ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ។ដ្បិតសេចក្តីមុនទាំងប៉ុន្មាន រួមសេចក្តី។

២៨ មានអ្វីកើតឡើងដល់យើងនៅពេលដែលយើងស្លាប់ ?

សាសនាក្នុងលោកបានបង្រៀនថា ៖ពេលដែលរូបកាយស្លាប់ទៅ មានព្រលឹងវិញ្ញាណ
ចេញពីរូបកាយបន្តរស់នៅ អ្នកខ្លះជឿថា ព្រលឹងវិញ្ញាណជីដូនជីតារបស់យើងមកធ្វើ
ទុក្ខដល់មនុស្សដែលនៅរស់ ឬក៏ជឿថា ព្រះដាក់ទោសមនុស្សអាក្រក់ដោយទម្លាក់គេ
ចូលទៅឋាននរគ ឲ្យរងទុក្ខយ៉ាងសែនឈឺចាប់ជារៀងរហូត ។

អ្វីដែលគម្ពីបង្រៀន ៖ពេលស្លាប់ ជីវិតមនុស្សសូន្យបាត់ទៅ ។

មនុស្សស្លាប់ឥតដឹងអ្វីឡើយ ដោយសាមនុស្សស្លាប់មិនអាចឬ មិនអាចមើលឃើញ និយាយ
ឬ គិតគូរអ្វីសោះ ដូច្នេះពួកគេមិនអាចមកធ្វើទុក្ខបៀតបៀន ឬជួយមនុស្សដែលនៅរស់បានឡើយ។

២៩ យើងមិនចង់ស្លាប់ទេ

តែយើងចង់មានជីវិតសប្បាយរីករាយ ជាមួយមនុស្សដែលយើងស្រឡាញ់ គឺជាការធម្មតា
ទេ ដែលយើងប្រាថ្នាយ៉ាងខ្លាំងចង់ជួបបងប្អូនញាតិមិត្តជាទីស្រឡាញ់របស់យើងម្តងទៀត
អ្វីដែលគម្ពីបង្រៀន ៖ មនុស្សភាគច្រើនដែលបានស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ លោក
យេស៊ូ បានសន្យាថា អស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងចេញមក ។

ដូចគោលបំណងដើមរបស់ព្រះ អស់អ្នកដែលត្រូវបានប្រោសរស់ឡើងវិញនឹងមានឳកាសរស់
នៅក្នុងសួនឧទ្យាននៅលើផែនដី ។




៣០ " គ្រួសារ នឹង សុភមង្គល "

ជីវិតមនុស្សយើងរស់នៅក្នុងលោកតែងតែមាន
ល្អឬអាក្រក់នឹងមានឋានះខុសគ្នាត្រង់ណាខ្លះ តើគ្រួសារនិមួយៗមានសុភមង្គលដូចគ្នាដែរឬទេ
 ហើយចំពោះរូបអ្នកវិញ រស់នៅក្នុង
សង្គមបែបណា ?

១"គ្រួសារប្រភេទទី១

កាលដែលពួកគេទាំងទ្វេបានចាប់ដៃគ្នាសាងសុភមង្គលកវែកកឆ្នាំងមក គឺមានការត្បិត
ត្បៀតខំសន្សំសំចៃប្រាក់ អ្វីៗដែលពួកគេបានរក ដើម្បីសាងសង់លំនៅឋាន(ឬទិញផ្ទះ)
ហើយក៏សម្រាប់កូនៗរបស់គេ ដើម្បីជាគេរិ្តសម្រាប់គ្រួសារ ការខិតខំរបស់ពួកគេមិនដែល
គិតថាថ្ងៃឬយប់ គឺពុំដែលមានពេលទំនេរម្តងណាឡើយ។
នាយជាប្តី ជាមេគ្រួសារមានទុក្ខធុរះធ្ងន់ណាស់ដើម្បីគ្រប់គ្រងគ្រួសារទាំងមូល ទោះមាន
ការលំបាកនើយហត់យ៉ាងណាក្តី គឺមានស៊ួរទ្រាំជានិច្ច ជាពិសេសមានការអប់រំកូនខំរៀន
សូត្រដើម្បីអនាគត់របស់ពួកគេ​ តាមសមត្ថភាពដែលអាចទៅរួច ។



គ្រួសារប្រភេទទី២

គ្រួសារប្រភេទទី២នេះខ្ញុំចង់និយាយអំពីសង្គមមានទទួលប្រាក់ សង្គមកិច្ច ( Welfare )ប្រាក់
សង្គ្រោះ ឬ ប្រាក់សុខុមាលភាពជាដើម . គ្រួសារនេះមធ្យមភាគមិនសូវជាខ្វល់ខ្វាយខ្នាស់
ខ្នែងប៉ុន្មានទេក្នុងការរស់នៅ គឺចាក់ស្មុករកប្រាក់តាមការអភិវឌ្ឍន៏ យកកូនឲ្យបានច្រើន
ប្រាក់ក៏បានមកច្រើនដែរ រីឯការរស់នៅមានផ្ទះរដ្ឋាភិបាល ( Goverment House )គេបានផ្គត់
ផ្គង់ជាដរាប សប្បាយផឹកស៊ីរាំរេកជានិច្ច ឬ ( Casino) គបជួន ៦ខែទៅស្រុកខ្មែរម្តង។
មានអីទៅពិបាក ផ្ទះមានគេជួយបង់ឈ្នួល កូនមានប្រាក់ចិញ្ចឹម ឬ ធ្វើជាមេម៉ាយជាដើម។



Extra " ទិសទាំងបួន តំណាងឲ្យ "

នេះជាទិសទាំងបួន តំណាងឲ្យ មានដូចខាងក្រោម ៖

១=) ទិសខាងកើត (បូព៌ា) គោរព មេឃ គោរពដី គោរព ព្រះ .មាតាបិតាជាដើម។

២=)ទិសខាងលិច (បស្ចឹម) សុំសេចក្តីសុខ សុភមង្គល

៣=) ទិសខាង ជើង​( ឧត្តរ) សេចក្តីស្នេហា រាប់អាន ដោយចិត្តស្មោះត្រង់

៤=) ទិសខាងត្បូង (ទក្សិណ) អំពើពាលា អាវាសែ ល្បែងស្រីស្រា កាប់ចាក់ គុគច្រវាក់
( អ្នកសាងមិនស្មោះត្រង់ )។