៣"ដំបៅមិនឈឺ យកឈើចាក់ "

បើទុកជាដំបៅមិនឈឺក៏ដោយ កាលបើគេយកឈើទៅចាក់ឆ្កើសវា មុខជា
ចេញឈាមកើតហើមដែរ ពោរសាច់ឈឺចាប់ជាមិនខាន។

ចំណែករឿងរ៉ាវណាមួយដែលមានមកហើយ បើទុកជាមិនបង្កើតសេចក្តីឈឺ
ចាប់ក៏ដោយ កាលបើគេចេះតែរករឿង ចាក់ ដោតឆ្កើស កកាយ ដោយពាក្យ
សំដី ឬ អាកប្បកិរិយាផ្សេង ៗ នោះរឿងនេះនឹងរាលដាល កើតជាធំនាំ
ឈឺចាប់ជាមិនខាន ។

១៨ ត្រុកៗ អ្នកស្រុកមើលងាយ រលាស់គូថខ្ចាយមានឳតមានភាន់

អ្នកខ្លះមានចំណេះវិជ្ចា ឬសំដិថ្វីមាត់ស្ទាត់ពូកែ ប៉ុន្តេធ្វើឬកពាកិរិយាត្រុកៗ
មឹះៗ ញើបៗ ហាក់ដូចគ្មានចេះគ្មានដឹងអ្វីសោះ ដោយហេតុនេះអ្នកផងក៏
មើលងាយលុះពេលវេលាដល់ហើយ អ្នកនោះឯងក៏ "រលាស់គូថខ្ចាយ "
គឺសំដែងចំណេះវិជ្ចា ឬ បញ្ចេញសំដីថ្វីមាត់យ៉ាងជំនាញ "ដូចជាជំនាន់
ខ្មែរក្រហមជាដើម និស្សិតបញ្ញវន្តខ្មែរមានចំណេះវិជ្ជាច្រើនតែដោយខ្លាច
គេយកសម្លាប់ ទើបលាក់គំនួចក្រេវក្រោត តុកៗ មឹះៗ ញញីរញ័រដូចជា
មិនដឹងខ្យល់អីទាល់តែសោះ ក្រោយពេលបែកអាពតទើបក្រលាស់ប្រាណ
មានឳតមានភាន់ "គឺមានរបៀបបែបបទប្រាកដ្ឋណាស់ធ្វើឲ្យអ្នកទាំងពួង
ស្ងើចសរសើរកោតក្រែងរអែងចិត្ត លែងហ៊ានមើលងាយទៅទៀតហើយ
ក៏ទៅជាទីទុកចិត្ត ជាទីរាប់អាននៃជនទាំងឡាយទៅ៕

១៨ កាលដែលឈឺធ្ងន់ យកដំរីទៅបន់ ដល់ជម្ងឺស្រន់ យកពងមាន់ទៅថ្វាយ"

សញ្ញាប័ត្រមធ្យមសិក្សា"

សេចក្តីអធិប្បាយជាគំរូ

បុថុជ្ជនគ្រប់ប្រភេទ ក្នុងរយះកាលដែលរស់នៅ សុទ្ធតែត្រូវជួបប្រទះនឹងភ័យ
ឬ ឧប្បសគ្គណាមួយមិនខាន គឺមានភិតភ័យខ្លាចជាប់ទោសក្នុងផ្លូវតុលាការ ឬ
ភិតភ័យក្នុងការស្លាប់នៅពេលដែលមានរោគាពាធមកញាំញី នៅពេលដែល
សង្ក្រាមកំពុងផ្ទុះ នៅពេលដែលមានអាសន្នផ្សេងៗ ដូចយ៉ាងអគ្គីភ័យ ឬមានភ័យ
ក្នុងចោរកម្មជាដើម។ គេសង្កេតឃើញប្រាកដថាជាធម្មតាជនភាគច្រើនកាលណា
ឈឺខ្លាំង ហើយក៏តាំងបន់ស្រន់សមបូងសម្រូងរកអស់អារ័ក្សទេព្រ័ក្សឬអ្វី? ទាំង
ឡាយដែលគេជឿជាត់ថាពូកែស័ក្តិសិទ្ធមែន ដោយពោលជាស័ព្ទវាចាថា=
បើខ្លួនបានរួចពីគ្រោះថ្នាក់ គឺសេចក្តីស្លាប់នោះនឹងមានដង្វាយ ឬរង្វាន់លាបំណន់
យ៉ាងប្រសើរជាដាច់ខាត។
ឯពាក្យថា"ឈឺធ្ងន់"នេះមានន័យទូលំទូលាយទៅទៀត គឺសមឌៅយកការភ័យខ្លាំង
ដោយមានហេតុជាអាសន្នណាមួយ។ ដែលថា"យកដំរីទៅបន់នោះ"គឺយករង្វាន់ណា
ដែលាមតម្លៃធំដុំ ដែលសន្យាថានឹងថ្វាយ ឬជូនឲ្យធួនចិត្តដល់បុគ្គលដែលសន្មតថា
មានមហិទ្ធិបុទ្ធអាចជួសង្គ្រោះឲ្យផុតពីភយន្តរាយបាន។
អុញ" លោកថា "ដល់ជម្ងឺស្រន់យកពងមាន់ទៅថ្វាយ" សោះ, គឺលុះកាលណាបានផុត
ភ័យហើយ គេមិនឃើញមានមក"ដំរីទៅ" បូជាឯណាទៅយក"ពងមាន់" ដែលជារបស់
កំទេចកំទីឥតតម្លៃ ឥតខ្លឹមសារទៅលាបំណន់គឺយកទៅជូនជារង្វាន់ខាន់ខៅវិញ។នរណា
ក៏តូចចិត្តដែរ បើនិយាយមិនទៀងយ៉ាងនេះ ‌‌។
ជនជំពូកខ្លះ កាលបើឈឺខ្លាំង ទៅនិយាយនឹងលោកគ្រូពេទ្យថា សូមតែជួយកែរោគឲ្យ
ជាចុះ នឹងរ៉ាប់រងទៅបំរើឥតយកឈ្នួលពាត់អ្វីឡើយ ។ខ្លះទៀតកាលមានរឿងអ្វីមួយហើយ
ខ្លាចជាប់គុគក៏ទៅអង្វរករចៅក្រម ឬពឹងពាក់នរណាមួយសូមឲ្យជួយឲ្យផុតពីគ្រោះថ្នាក់
នឹងលក់គោលក់ផ្ទះតបស្នងសងគុណឲ្យធួនចិត្ត មានអ្នកខ្លះទៀតកាលដែលឃើញអាសន្ន
មកដល់ហើយ ក៏បន់ព្រះ វត្តនេះ វត្តនោះ ថាឲ្យតែរួចពីមរណភ័យចុះនឹងកសាងព្រះវិហារ
ឥដ្ធឬធ្វើបុណ្យអ្វីមួយយ៉ាងអស្ចារ្យរំឮកគុណ តែគេសង្កេតឃើញថាពាក្យសន្យាទាំងអម្បាល
ម៉ាននេះគ្រាន់តែបន្លឺឡើង ក្នុងពេលដែលកំពុងភ័យនោះទេ លុះផុតពីអន្លង់ទុក្ខហើយ
ជនទាំងនេះច្រើនតែរកឧបាយនាយអាយដោះស្រាយគេចកែសំដីដើមអស់ ឬក៏ជូនជារង្វាន់
បន្តិចបន្តួចសោះតែខានប៉ុណ្ណោះឯង។
អាស្រ័យហេតុនេះ គប្បីចាំឲ្យជាក់ថា បើបុគ្គលណាមកអង្វរករឲ្យជួយក្នុងកិច្ចកង្វល់ណា
មួយ បើល្មមនឹងជួយសង្គ្រោះបានក៏សង្គ្រោះដោយស្មោះស័្មគ្រទៅ កុំចង់ស្តាប់ស័ព្ទវាចា
ដែលសន្យា នឹងឲ្យនេះឲ្យនោះជាឧត្តមរង្វាន់ទៅថ្ងៃក្រោយ ព្រោះក្រែងជួនជាមិនបានរង្វាន់
ធំ ដូចពាក្យសន្យានោះទេ នាំតែម្នោម្នេញខ្នាញ់ក្នុងចិត្តជាក្រោយឥតអំពើ។
ចំណែកបុគ្គលដែលមិនធ្វើតាមពាក្យសន្យាវិញ ត្រូវឲ្យដឹងខ្លួនថា ក្នុងមួយជិវិតនវមិនមែនភ័យ
តែម្តងប៉ណ្ណោះទេ ត្រូវចាំឲ្យច្បាស់ថា ជីវភាពរបស់មនុស្សក្នុងលោកិយ រមែងស្មុគ្រស្មាញទៅ
ដោយចំរូងអាសន្នគ្រប់ជំបូក មិនលែងថ្ងៃណាមួយនឹងត្រូវការពឹងពាក់គេទៀតឡើយដូច្នេះ
មិនគួរនឹងកន្តើយចំពោះគុណបំណាច់របស់គេទេ៕

១៩ ទុកវាចាស់"ប្រើណាស់វាថ្មី

សញ្ញាប័ត្រមធ្យមសិក្សា
សេចក្តីផ្តើម .ដោយសង្កេតឃើញថាជនខ្លះតែងតែបោះបង់ចោលនូវដំរេះឬវិជ្ជាផ្សេងៗ
ដែលបានស្វែងមកហើយ ទើបចាស់ៗចងជាបទបញ្ហាថា" ទុកវាចាស់ ប្រើណាស់វាថ្មី"
ដើម្បីជាឳវាទដាស់តឿនរំឭកឲ្យជនដែលមានសុវិជ្ជាណាមួយ ខំព្យាយាមឲ្យរឹតតែភ្លឺ
យល់ច្បាស់ ការជ្រៅជ្រះតទៅទៀត។
អត្ថរសនៃភាសិត៖ ចូរយើងសង្កេតមើលកាំបិតព្រាដែលគេបោះបង់ចោលនៅក្រោម
គ្រែ សាច់វាឡើងខ្មៅអែ ច្រេះចាប់ស៊ីសព្វសាច់ដែក នឹងយកប្រើការកាប់អ្វីក៏មិនមុត។
ចំណែកកាំបិតមួយទៀតនោះម្ចាស់វាប្រើប្រាស់រាល់ៗ ថ្ងៃមុខវាសផ្លាវ ឡើងរលោងភ្លឺ
ថ្លា ប្រើការកាប់អ្វីមុតយ៉ាងចំណាប់ ល្អលើសកាំបិតដែលទើបនឹងច្រុងរួចទៅទៀត ឯ
កាំបិតដែល"ទុកចោល"នោះវា"ចាស់"ខូចចោលម្យៀត.ចំណែកកាបិតដែលគេ"ប្រើ
ណាស់"នោះវារឹតតែ"ថ្មី" ទៅវិញ ត្រង់នេះព្រឹទ្ធបណ្ឌិតចង់ពន្យល់ថា ចំណេះវិជ្ចាសព្វ
សារពើ ដែលមានក្នុងខ្លួន ទោះតិចក្តីច្រើនក្តី បើមិនព្យាយាម ប្រើប្រាស់ទេ នឹងអាប់
ស្រពោនអន់ថយ ឬក៏ភ្លេចបាត់សូន្យសុងអស់ទៅវិញជាមិនខាន។ចំណេះវិជ្ចាណាដែល
បានប្រើប្រាស់ជាអចិន្ត្រៃយ ចំណេះវិជ្ជានោះរឹតតែកើតចំរើនមានរស្មីជារៀងរាបទៅ។
ឧទាហរណ៏៖ អ្នកចេះខាងវិជ្ជាគុនដំបង ចំបាប់ប្រដាល់បាញ់ស្នា បាញ់កាំភ្លើង អ្នក
ចេះខាងរបាំ អ្នកចេះចាំស្តាត់នូវធម៌អាថិមន្តអាគមសព្វសារពើ អ្នកពូកែលេងកីឡា
គ្រប់ប្រភេទ អ្នកចេះភាសាជាតិដទៃណាមួយ អ្នកដែលមានចំណេះខាងអក្សរសាស្ត្រ
វិទ្យាសាស្ត្រ គណិតសាស្រ្ត កាលបើអ្នកទាំងនោះបោះបង់ចោលលែងរវីរវល់ នឹងសិល្ប
សាស្ត្ររបស់ខ្លួន វិជ្ជានោះក៏អស់តម្លៃ អាប់រស្មីប្រើការមិនបាន ជូនកាលភ្លាំងភ្លេចទៅ
វិញមាន ។ បើព្យាយាមប្រើប្រាស់ជានិរន្តរ៍រទៅវិជ្ជាក៏រឹតតែចំរើនមានតម្លៃរុងរឿងដរាបដែរ។
កាលដើមឡើយ មានជនជាតិខ្មែរជាច្រើនចេះនិយាយភាសាជប៉ុន សព្វថ្ងៃនេះ ដោយ
ហេតុដែលគ្មានប្រើប្រាស់ភាសានេះ ក្នុងស្រុកខ្មែរ ខ្មែរក៏ភ្លេចអស់រលីងទៅវិញ។ សាស្រ្ត
ចារ្យដែលត្រូវបង្រៀន ដោយពិសេសដាច់មុខខាងគណិតសាស្រ្ត រាល់ៗ ថ្ងៃ សាស្ត្រនោះ
រឹតតែភ្លឺច្បាស់ខាងក្បួនតម្រានៃវិជ្ចានេះ គ្រាន់បើជាងកាលទើបចេញពីសាលាទៅទៀត។
សិស្សណាដែលចេញពីសាលាទៅ"ខំសង្វាតអានសៀវភៅ ឬ សរសេរជាពត៌មានផ្សេងៗ
នឹងបានចំរើនខាងអក្សរសាស្ត្រជាដាច់ខាត។
សេចក្តីបញ្ចប់៖ដោយបានជ្រាបច្បាស់នៅអត្ថរស នៃសុន្ទរោវាទនេះហើយ គប្បីកុំកន្តើយ
រាយមាយបោះបង់ចោលនូវសុវិជ្ជា ដែលបានស្វះស្វែងអស់កាលដ៏យូរអង្វែងមកហើយ។
សុវិជ្ជាជាទ្រព្យដ៏ឧត្តម ហើយវិសេសជាងទ្រព្យនានា ។គួរឲ្យមានសេចក្តីស្តាយជាអនេក
អនន្ត ចំពោះរបស់វិសេសនេះដែលបានមកនៅក្នុងកណ្តាប់ហើយ។វិនាសសាបសូន្យទៅ
វិញបាត់ ព្រោះតែការធ្វេសប្រហែសខ្វះធម៌ព្យាយាមមួយយ៉ាងប៉ុណ្ណោះ៕

២០ ដំរីសារស្លាប់យកចង្អេរបាំង

ទំនងតែងនឹងសេចក្តីផ្តើម
កំហុសដែលបានប្រព្រឹត្តហើយ មិនងាយនឹងបិទបាំងឲ្យជិតឡើយ ដូច្នេះហើយ
បានជាគេតែងនិយាយចំអកឲ្យអ្នកប្រព្រឹត្តខុសថា=
«ដំរីសារស្លាប់យកចង្អេរបាំង»

អត្ថានុរូបរបស់ភាសិត

ដំរីសារគឺជាដំរីដែលធំដល់កំណត់។កាលបើដំរីនវស្លាប់គេមិនងអាចនឹងបិទបាំង
សាកអសុភ ឬក្លិនអាសោចន៏របស់វាជិតដោយយកចង្អេរមួយ ទៅប្រើការបានឡើយ
ព្រោះចង្អេរមានទំហំតូចជាងឆ្ងាយណាស់។

អត្ថបដិរូបរបស់ភាសិត

ដំរីសារស្លាប់គឺជាកំហុសអ្វីមួយយ៉ាងធំ។យកចង្អេរបាំងគឺប្រើមធ្យោបាយណាមួយ
ដែលរាក់។ទៅបិទបាំងលុបលាងកំហុសចេញ​ ដរាបណាដែលចង្អេរបាំងខ្មោចដំរី
ឬក្លិនសំអុយមិនជិត ដរាបនោះកលល្បិចបន្តិចបន្តួចក៏មិនអាចបាំងបាត់នូវកំហុស
ឬចំហាយអាក្រក់នៃរឿងរ៉ាង ដែលបានប្រព្រឹត្តមកហើយនោះដែរ។
ឧទាហរណ៏
កាលពីយូរឆ្នាំមកហើយមេឃុំមៀន បានឃុំឃាំងនាយស៊ុំដែលប្រព្រឹត្តបទល្មើសដោយ
ទាន់ជាស្តែង។នាយស៊ុំនេះកាលពីថ្ងៃមុនមានរឿងទាស់ទែងម្តងនឹងមេឃុំនោះឯង។
ក្នុងវេលារាត្រីស្ងាត់ មេឃុំមៀនបានចូលទៅបន្ទប់រករឿងវាយនាយស៊ុំ តែពីរបីដំបង
ស្រាប់តែស្លាប់ភ្លាម។ដើម្បីបិទបាំងកំហុសដោយខ្លួន ឲ្យរួចពីទោសភ័យនោះមេឃុំ
កំណាចដោះអាវនាយស៊ុំរួចចងកខ្មោចយ៉ាងតឹងភ្ជាប់ទៅនឹងជើងតុក្នុងបន្ទប់នោះ
តើមេឃុំគេចកែបំបែរបំបិទឯណានឹងជិត បើគរដឹងថាខ្លួនឯងជាអ្នកកាន់កូនសោបន្ទប់
បើពេទ្យពិនិត្យ ឃើញសាច់ស៊ុំជាំដោយដំបងហើយគ្មានទំនងនឹងជឿថាស៊ុំចងកខ្លួនឯង។
រឿងប៉ុនដំរីសារ យកឯការតូចប៉ុនចង្អេរទៅបាំងកុំឲ្យស្អុយ។កាលបើឃាតកម្មយ៉ាងស្តែង
ដូច្នេះហើយ មេឃុំមៀនភ័យខ្លាំងខ្លាចជាប់គុគ ក៏យក ចេកមួយស្ទងនឹងខ្នុរពីរ ទៅជូនចៅក្រម
ឲ្យគេជួយ។នរណានឹងជួយរួចបើទោសឯងប៉ុនដំរីសារហើយ យកចង្អេរទៅបាំងនោះ
គប្បីណាស់ជួលមេធាវីកត្តីទៅគ្រាន់សង្ឃឹមថានឹងបានរួចខ្លួនខ្លះ។
សំគាល់=ក)
ដំរីសារស្លាប់នេះ សំដៅយកកំហុសណាមួយយ៉ាងធំដូចសម្លាប់គេ ប្លន់គេ ចាប់ស្រីមិនទាន់
គ្រប់ការ សារុបទៅគឺបទល្មើស ទាំងឡាយដែលអាចធ្វើឲ្យអ្នកដៃដល់ជាប់គុគជាទម្ងន់
បានក្នុងច្បាប់តុលាការ។កំហុសនេះមិនងាយនឹងលុបលាងបានដោយងាយទេ ដូច្នេះ
កាលបើដឹងថាអំពើអាក្រក់ទាំងឡាយពិបាកនឹងបិទបាំងហើយ វាតែងតែហុចទុក្ខទោសមក
ដល់ខ្លួនវិញ ត្រូវតែជៀសឲ្យផុតកុំប្រព្រឹត្តឲ្យសោះទើបប្រសើរជាង។កាលបើជាថ្លស់ធ្លោយ
ធ្លាក់ខ្លួនក្រឹបក្នុងកំហុសធំនេះហើយ គប្បីរិះរកកលឧបាយយ៉ាងចំណានដើម្បីឲ្យមានកម្លាំង
ទប់ទល់កុំឲ្យជាប់គុគបាន ពោលគឺធ្វើដូចម្តេចកុំឲ្យគេចំអកបានថា«ដំរីសារស្លាប់»«
ទៅយកឯចង្អេរបាំង។
សំគាល់ខ)
ម៉្យាងទៀតពាក្យចាស់នេះ​ សំរាប់និយាយចំអកឡកឲ្យជនណាដែលមានញាតិ
ផៅ ប្រព្រឹត្តខុសជ្រងោហើយ ខំនិយាយដោះស្រាយនាយអាយ ដើម្បីលាក់លៀបលុប
លាងកំហុសនោះដូចយ៉ាងឪម្តាយខ្លះ ខំបិទបាំងកំហុសរបស់កូនស្រីដែលមិនមានកិរិយា
នឹងនួនសមរម្យជាស្រីគ្រប់លក្ខណា តើបិទបាំងដោយសំដីឯណានឹងជិតបើកំហុសនោះ
វាធំហើយ ចោលក្លិនអាសោចន៏បីដូចជាដំរីសារស្លាប់ទៅហើយនោះ៕

២១ សំដីសជាតិ មារយាទសត្រកូល

សញ្ញាប័ត្រមធ្យមសិក្សា



សេចក្តីអធិប្បាយជាគំរូ៖



មាត់ជាគ្រឿងលាតត្រដាងនៃចិត្ត នឹងគំនិតឲ្យគេស្កាល់។កិរិយាដែលប្រព្រឹត្តជាអចិន្ត្រយ
ម៉ៃឲ្យស្កាល់ភាពបុគ្គលល្អ ឬអាក្រក់ ជាបណ្ឌិតឬពាល ។ ដោយជាជ្រាបច្បាស់នូវហេតុ
ការណ៏ទាំងឡាយនេះហើយ បានជាបុព្វាចារ្យរបស់យើងបានចងជាបញ្ហាទុកមកថា "
សំដីសជាតិ មារយាទសត្រកូល "។
សំដី" មានន័យពីរយ៉ាង គឺសេចក្តីដែលនិយាយនឹង សេចក្តីដែលសរសេរចុះក្នុងក្បួនតម្រា
ផ្សេងៗ ។លោកថា "សំដីសជាតិ " គឺសំដីនេះហើយដែលបំផុសឲ្យឃើញជាក់ស្តែងនូវ
លក្ខណះ កិរិយារបស់ជាតិកំណើតនៃបគ្គលណាមួយ ឬសាសន៏ណាមួយ។ គេសំគាល់
មនុស្សណាម្នាក់ ឬជនជាតិណាមួយ ឆ្លាតឬល្ងង់ ពាលឬបណ្ឌិត ល្អឬអាក្រក់ ដោយសំដី
ដែលបុគ្គលនោះឬជនជាតិនោះ ប្រាស្រ័យនិយាយ ឬសរសេរ ។បើជាតិជាបណ្ឌិតសំដីនិ
យាយក៏បរិបូណ៌ដោយគំនិតប្រាជ្ញា បើជាតិជាអ្នកប៊ិនរកស៊ី សំដី ថ្វីមាត់ក៏ធ្វើឲ្យឃើញថា
ស្តាត់ជំនាញខាងជំនួញជួញមែន បើជាតិកំណើតជាអ្នកជឿខ្មោចអារក្ស មេមត់បង់បត់
សំដីដែលសម្តែងក៏ថ្លែងឲ្យឃើញថា ជាអ្នកល្ងង់ជឿតែផ្តាសៗ។ បើជាតិកំណើត ជាអ្នក
លេងកាប់ចាក់ វោហារដែលខ្ចាក់មកក៏បញ្ជាក់ភ្លាមថា ជាអ្នកកាច សាហាវ ពោរពេញ
ទៅដោយពុតពាល ។ កុមារដែលមានសំដីផ្អែមពីរោះចេះស្គាល់ខ្ពស់ទាប នឹងត្រូវគេសំ
គាល់ថា កុមារមានជាតិកំណើតល្អត្រឹមត្រូវ ។ អ្នកស្រែក្បែរព្រៃភ្នំ បើនឹងហារនិយាយ
ឡើងគ៏ធ្វើឲ្យឃើញច្បាស់ថា ជាជនអ្នកមិនទាន់ស្គាល់អារ្យធម៌ច្បាស់លាស់នៅឡើយ ។
ឯពាក្យ"សំដីសជាតិ" នេះមានអត្ថរសដូចគ្នានឹងសេចក្តីដែល ព្រះបាឡាត់ឧត្តមលិខិត
សុងស៊ីវ បានចងទុកក្នុង "សៀវភៅ"សុភាសិតសង្គ្រោះងា"ស្កាល់ឆ្លាត ឬល្ងង់"វៀចវេរ ឬ
ត្រង់ដោយការចរចា"។
ឯពាក្យ"មារយាទសត្រកូល" វិញនោះក៏មានន័យប្រហែលៗ នឹងសេចក្តីវគ្គទីមួយដែរ តែ
គេសំដៅខាងមារយាទវិញ​ ។ មារយាទ គឺឬកពាឥរិយានៃការប្រព្រឹត្តទូទៅក្នុងផ្លូវល្អឬ
អាក្រក់ ។ ពាក្យថា សត្រកូល មានន័យថា មារយាទ ល្អឬអាក្រក់របស់បុគ្គលម្នាក់ ឬ
សាសន៏ណាមួយ អាចបុះផុសឲ្យ ឃើញនូវពូជពង្សផៅ ល្អ ឬអាក្រក់របស់ខ្លួនបាន។
បើ មារយាទថោក ត្រកូលក៏ថោក បើមារយាទថ្លៃ ត្រកូលក៏ថ្លៃ ដែរ ។ក្នុងគ្រួសារដែល
មានកូនម្នាក់ធ្លាប់មានដៃលួចគេ ក៏កាន់មារយាទ ចោរ ត្រកូលនោះត្រូវគេសំគាល់ថាពូជ
ចោរ។ករុណីណាដែលមានមារយាទមិនសមរម្យ គឺប្រព្រឹត្តខុសកន្លងប្រពៃណីនៃជាខ្មែរ
នឹងបង្ហាញឲ្យឃើញថាត្រកូលរបស់ករុណីនោះ ជាត្រកូលមិនថ្លៃថ្លូរ ជាហេតុធ្វើឲ្យឃើញ
ញញើតមិនហ៊ានទៅលាយឡំក្នុងពូជពង្សជាមួយផង ។ កុមារណាដែលមានមារយាទសុភាព
រាបសា ស្គាល់ខ្ពស់ទាប កុមារនោះធ្វើឲ្យសំគាល់បានថា ជាអ្នកមានពូជអម្បូរល្អបរិសុទ្ធ។
ដោយហេតុដឹងច្បាស់ថា" សំដីសជាតិ "មារយាទសត្រកូល "យ៉ាងនេះគប្បីជនានុជនប្រុង
សតិសម្បជញ្ញះ ក្នុងការនិយាយស្តី ហើយព្យាយាមកាន់ឬកពារមារយាទឲ្យថ្លៃថ្នូរ ធ្វើខ្លួន
សមរម្យជាជនអ្នកមានជាតិកំណើត នឹងត្រកូលល្អ ខ្ពង់ខ្ពស់អង្វែងទៅ ៕
២២ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ

ទំនងតែង

សេចក្តីផ្តើម៖ ដើម្បីធ្វើឲ្យយើងចេះសង្គេតលក្ខណះរបស់ពួកទុជ៌នដែលតែងតែប្រើ
អាកប្បកិរិយាផ្សេងៗ ដើម្បីលាក់ពុតកំហុសរបស់វា បុរាណបានចងជាភាសិតមកថា៖
"គោបំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ"
អត្ថានុរូបរបស់ភាសិត៖
កាលបើមានដំបៅនៅលើខ្នងហើយ គោតែងតែស្រៀវជានិច្ចខ្លាចក្រែងក្អែកទំចឹកចោះ
ម៉្លោះហើយ កាលបើឃើញក្អែកហើររំលងពីលើក៏តាំង "រំសាយកន្ទុយ" គឺលើកកន្ទុយ
គ្រវីគ្រវាត់ចុះឡើងដើម្បីការពាររារាំងបិទបាំងដំបៅ មិនឲ្យក្អែកចុះទំលើខ្នងនាំប៉ះពាល់
ដល់ដំបៅ។

អត្ថបដិរូបរបស់ភាសិត៖

ក )ជនណាដែលបានប្រព្រឹត្តបទអាក្រក់ឬកំហុសអ្វីមួយ តែងតែខំបិទបាំងអំពើដ៏លាមក
ទាំងនោះ ដើម្បីនឹងជៀសវាងពាក្យនិន្ទា ដៀមដាមរបស់គេ តែបើគាប់ជួនជាមាន"សត្វ
ក្អែក"ហើររំលងកំហុសរបស់ខ្លួន,ពោលគឺមានពាក្យណាមួយដែលនិយាយទៅហើយ
មានទំនងទាក់ទង នឹងរឿងរ៉ាវដែលខំលាក់លៀមនោះ អ្នកនោះឯងរមែងតែងនឹងស្រៀវ
រអៀសខ្លួនជាដ៏រាប មានអាការះផ្សេងៗ ដូចជាខំនិយាយពង្វាងបង្វែរកែសេចក្តីឲ្យបាន
ល្អដល់ខ្លួន ដើម្បីធ្វើកុំឲ្យប៉ះពាល់ "ដំបៅ" ខ្លួន ហើយកុំឲ្យគេសង្ស័យថាខ្លួនមានកុំហុស
អ្វី វិស័យដូចគោ ខំ " រំសាយកន្ទុយ " ដើម្បីជាកិច្ចរាំងរា ការពារដំបៅនឹងក្អែកដែរ។

ខ ) ៖ ក្នុងបញ្ហានេះ គេអាចយល់បានថា ៖ ក្អែកជាសត្វដែលតែងតែស្វះស្វែងរកចោះចឹក
ដំបៅ ឬ គំរង់ កាលបើឃើញគោរំសាយកន្ទុយហើយ ក៏អាដឹងភ្លាមថា គោមានដំបៅជា
ដាច់ខាត ។ ក្អែកនេះមានការប្រៀបធៀបទៅនឹងភ្នាក់ងារនែក្រុម ស៊ើបអង្កេតរកពួកទុជ៌ន
ពួកទុជ៌ននេះ ដោយខ្លួន ឯងជាអ្នកមានដំបៅស្រេចទៅហើយ ក៏តែងតែប្រើ អាកប្បកិរិយា
ផ្សេងៗ ដើម្បី បិទបាំងកុំហុសខ្លួនជាហេតុធ្វើឲ្យគេយល់ជាក់ថា មានប្រើកិរិយា​ លាក់ដំ
បៅជាប្រាកដ ។ ដូច្នេះគេអាចនឹង ស្កាល់បានដោយងាយនូវពួកគោដំបៅខ្នង ឬពួកមនុស្ស
លាក់កំហុស ។
ឧទាហរណ៏បញ្ជាក់៖
ភរិយាមន្រ្តីម្នាក់ តែងលួចលាក់លេងបៀ នៅក្បែរផ្ទះខ្លួន រាល់ពេល
ដែលប្តីចេញទៅធ្វើការ ។ ថ្ងៃមួយភ្ញៀវម្នាក់មកលសងផ្ទះមន្រ្តី ហើយនិយាយលេងពីនេះ
ពីនោះ ស្រាប់តែធ្លាក់ដល់សំដីមួយថា ៖ ខ្ញុំឮថានៅជិតផ្ទះលោក នេះ មានគេលេងបៀច្រើន
ខ្ញុំកោតហើយគេអាចអង្គុយលេងវាស់ៗ ល្ងាចបានមិនចេះឈឺខ្នង ឈឺចង្កេះ "។ឯភរិយាមន្ត្រី
ដែលរអៀសខ្លួនព្រោះមានដំបៅស្រេចមកហើយ ក៏តាំងឆ្លើយតបភ្លាមតាំងពី ផ្ទះបាយ មក
ថា " យីលោកបានដំណឹងពីណា ថានៅជិតនេះ មានលេងបៀនោះម្តេចក៏ខ្ញុំនៅជិតមិនដឹង
នរណាអើយ ចេះតែនិយាយផ្តេសផ្តាសសំអុយឈ្មោះគេយ៉ាងនេះ ‌‌! ។នេះហើយសំដីស្រី
អ្នកល្បែងដែលមានកិរិយា " គោរំសាយកន្ទុយ "បិទបាំងរាំងរាការពារកុំឲ្យគេឃើញដំបៅ
ខ្លួន។
សេចក្តីបញ្ចប់៖
បញ្ហានេះបង្កាប់ឲ្យរៀនសង្កេតរកសេចក្តីពិត គឺប្រាប់ថា នរណាដែលមានដំបៅក្នុងខ្លួនហើយ
មិនងាយនឹងលាក់លៀមឲ្យបានជិតឡើយ៕

២៣ សាច់មិនបានស៊ី យកឆ្អឹងព្យួរក


សេចក្តីផ្តើម៖

ភាសិត "សាច់មិនបានស៊ី យកឆ្អឹងព្យួរក "នេះជាប់ជាកំណត់រឿងដោយមានគេ
បានសង្កេតឃើញថា =មានមនុស្សខ្លះតែងទទួលនូវទុក្ខទោស ព្រោះតែយកខ្លួន
ទៅធានាអះអាងរ៉ាប់រងក្នុងហេតុការណ៏ដែលបណ្តាលឡើងរវាងអ្នកដ៏ទៃ។

ន័យរបស់ភាសិត៖
"សាច់មិនបានស៊ី យកឆ្អឹងព្យួរក "គឺគ្មានបានផលប្រយោជន៏
អ្វីសោះត្រឡប់ជាទទួលទុក្ខទោសមកដល់ខ្លួនវិញ។

ក)ពាក្យនេះសំរាប់ស្តីបន្ទោសជនណា ដែលនិយាយមិនគិតមុខគិតក្រោយពីរឿង
អ្វីមួយដែលអ្នកដ៏ទៃ ខំលាក់ទុកបំបិទមិនឲ្យលេចឮទៅណា (ដូចរឿងមិនគប្បីដែល
ប្រឌិតកើតឡើងក្នុងគ្រួសារណាមួយ )។ឯការនិយាយពីគេនេះធ្វើឲ្យគេខូចការ ឬ
កើតសេចក្តីអៀនខ្មាសជាហេតុឲ្យគេខឹង ឬជេរប្រទេចផ្តាសា ពោលគឺជនអ្នកនិយាយ
ពីគេនេះមិនបាន "សាច់ស៊ី "សោះ ចំណេញតែគេស្អប់ គេជេរ នឹងទទួលទុក្ខទោស
ផ្សេង ៗ​ ៕

)ម៉្យាងទៀត ពាក្យនេះគេតែងឮពោលឡើងនៅពេលដែលនរណាមួយបានជួយដោះ
ទុក្ខអ្នកដ៏ទៃ ដោយប្រាថ្នាឲ្យគេបានសុខសាន្ត ក៏ប៉ុន្តែដល់សម្រេចសម្រួលទៅ អំពើ
ដែលធ្វើនេះវាហុចឯផលអាក្រក់មកឲ្យវិញគឺទទួលនូវទុក្ខទោសផ្សេង ៗ ។

ឧទាហរណ៏៖
ម៉ុកនឹងម៉ៅ កុំពុងវាយតប់គ្នា ម៉ែនជាអ្នកជិតខាងឃើញដូច្នេះ ក៏ស្ទុះទៅជួយឃាត់ឃាំង
រាំងរាកុំឲ្យវាយតប់គ្នាទៅទៀត ។ កាលដែលម៉ែនកំពុងទាញម៉ុក ចេញឆ្ងាយនោះ ម៉ៅ
ឆ្លៀត ឳកាសដាល់ម៉ុកពីរ បីដៃ ឡើងបែកមុខ ។ម៉ុកនឹគខឹង ម៉ែន ចាប់ទាញចេញ ទើប
ម៉ៅ ដាល់ត្រូវ ម៉ែន គ្មានបានផលអ្វីសោះ ចំណេញតែគេជេរនឹង ម៉ុក ជាសត្រូវវិញ ហើយ
ក៏ពោល រអ៊ូថា "សាច់មិនបានស៊ី យកឆ្អឹងព្យួរក "នេះឯង។

គ)ពាណិជសួនបានចូលទៅធានាដង្ខៅ សុខ ឲ្យនៅក្រៅ ឃុំ ពីរឿងជាប់ចោទ អ្វីមួយ
ព្រោះកាលពីរបីឆ្នាំមិននោះ សួននឹងសុខ ធ្លាប់រកស៊ីជាមួយគ្នាហើយសង្កេត ឃើញថា
សុខ ជាមនុស្សត្រឹមត្រូវដែរ ។កាលបើចេញពីបន្ទប់ ឃុំឃាំង ហើយដង្ខៅ សុខ នឹគខ្មាស់
គេ ហើយខ្លាចគេចាប់ដាក់គុគផង ក៏ភៀសខ្លួនចូលព្រៃបាត់ទៅ ។ពាណិជ សួន ធានាក៏
ទួលទោសជួស សុខ បង់ប្រាក់កាសអស់រាប់ម៊ីន ហើយត្រូវប្រពន្ធបន្ទោសថា "នេះហើយ
សាច់មិនបានស៊ី យកឆ្អឹងព្យួរក "

ក្នុងឧទារណ៏ខាងលើទាំងពីរអ្នកដែលជួយគេនេះ គ្មានប្រាថ្នាអ្វីចង់ឲ្យគេបានសុខនោះទេ
តែការដែលប្រាថ្នានោះថា នឹងបានលទ្ធផលល្អ វាត្រឡប់ទៅជាហុច ទុក្ខទោសនោះមកវិញ
ដូច្នេះយើងនឹងបន្ទោសថាអ្នកដែលជួយដោះទុក្ខនោះ គេនោះមិនបានគិតពិចារណាទុកជា
មុន ក៏មិនបានព្រើជួនកាលគិតណាស់ដែរតែភ្លាត់ទៀត។
ម៉្យាងទៀត បើមនុស្សទាំងអស់គ្នាចេះតែ​​ ជៀសវាងខ្លាចគ្នាទៅវិញ ទៅមក នេះនឹងអស់តម្លៃ។
កាលបើនរណាមួយបានយកខ្លួនទៅប្តូរដោយស្មោះ វាត្រឡប់ជាមានទុក្ខទោសវិញនោះ
គប្បីសន្មត់ក្នុងចិត្តថា អាត្មាអញត្រូវតែទទួលទុក្ខទោសដោយញញឹមចុះ ព្រោះបើមិនបាន
ជួយគេក្នុងគ្រា ក្រ នោះក៏មិនស្រឡះចិត្តប៉ុ្មន្មានដែរ។

សេចក្តីបញ្ចប់៖

តែតាមធម្មតា ភាសិតនេះជាឪសថមួយ សំរាប់ដាស់តឿនជនានុជន ឲ្យប្រុងប្រយ័ត្នជាដរាប
ក្នុងការយកខ្លួនទៅលាយឡំនឹងរឿងរ៉ាវរបស់អ្នកដ៏ទៃ នឹងប្រយ៏ត្នកុំឲ្យនិយាយឥតពិចារណា
ពីការទាំងឡាយណាដែលជាការរបស់អ្នកដ៏ទៃ ព្រោះមានច្រើនណាស់ មកហើយ ជនដែល
មិនបាន"សាច់មិនបានស៊ី ទៅបាន ឯ "ឆ្អឹងព្យួរក "

២៤ គេខុសកុំអាលអរ គេសាទរកុំអាលអួត

វគ្គទី១ ៖ គេខុសកុំអាលអរ

កាលណាបើឃើញគេប្រព្រឹត្តអ្វីខុស កុំអាលអរព្រោះក្រែងថ្ងៃណាមួយកុំហុស
នឹងធ្លាក់មកលើខ្លួនវិញ។ កាលបើឃើញគេខុសគប្បីយកកុំហុសនោះមក ពិ
ចារណាត្រិះរិះរកហេតុផលឲ្យឃើញ ដើម្បីជាគតិនាំយើងឲ្យជៀសវាងនូវកំហុស
នោះ ឬបើពុំនោះសោត គប្បីដាស់តឿនពន្យល់អ្នកប្រព្រឹត្តខុសឲ្យកែប្រែគំនិតមារ
យាទចេញដម្បីសេចក្តីចំរើនដល់មនុស្សជាតិ។

វគ្គទី២៖គេសាទរកុំអាលអួត

កាលបើឃើញគេសាទរ គឺត្រេកអររួសរាយរាក់ទាក់មករកយើងនោះ កុំអាលអួត
សរសើរគេភ្លាម ព្រោះមានមនុស្សខ្លះ សំដីល្អរាក់ទាក់មែន តែចិត្តគ្មានស្មោះសល្អ
ស្អាតទេ ជូនកាលគេប្រើវាចាកិរិយារាក់ទាក់ ដើម្បីជាធ្នាក់ទាក់យកផលប្រយោជន៏
របស់គេក្នុងការផ្សេងៗ ។
ដែលនឹងអួតសរសើរថាល្អបាន ល្អឹកណាតែពិនិត្តសង្កេត ក្នុងពេលដ៏យូរ។ កាលបើ
សង្កេតឃើញច្រើនដងច្រើនគ្រា ថាគេត្រេកអរសាទរដោយ ស្មោះចំពោះនោះគប្បី
អួតសរសើរថា ល្អចុះ ៕