ពាក្យស្លោក
ពាក្យស្លោក..
២_កុំដើរទៅណា.បើឃើញខាតការ កូនកុំដើរជិត..
៣_សត្វក្តាមញាំច្រើនច្រងាម ពុំសូវពិសា បើក្តាមសមុទ្រ
គេច្រើនត្រូវការ ធ្វើជាអាហារ ដោយសារក្តាមប្រៃ..
៤_សត្វក្របីគេភ្ជួររាស់ដីធ្វើស្រែចំការ បានគ្រប់អាត្មា ក្របីនេះណាគួរអ្នកស្ងួនត្រង់..
៥_កវែងក្ងានឫកវាភុំផានគ្រាន់បើជាងទា ចំពុះកំប៉ែត ជើងជាប់ដូចគ្នា ចិត្តកាចពុំជា ដេញហួរកូនក្មេង..
៦_សត្វកណ្តុរ ចិត្តវាជាចោរ អាក្រក់ពេកក្រែវាលួចច្រិបកាត់ គេទុកជាសត្វអាក្រក់ពេកក្រៃ..
៧_ក្ងោកបក្សារូបល្អអស្ចារ្យ លើសលុបសត្វផង ស្លាបវាភ្លឺផ្លេកមានព៍ណបៃតង ជាន់ចាស់ធ្វើស្នង សូនមាស់ធ្វើរូប..
៨_សត្វខ្លានេះនៃ រស់នៅក្នុងព្រៃ ញាំជាអាហារសាច់សត្វនានា ចំអែតអាត្មា កំណាចអស្ចារ្យលើសលុបសត្វព្រៃ ទោះមនុស្សក្តីណា ចូលព្រៃព្រឹក្សាតែងតែប្រយ័ត្ន ដោយខ្លាចជួបខ្លា នោះណាជាសត្វកំណាចពេកក្តាត់ ភិតផ័យគ្រប់គ្នា..
៩_សត្វខ្លែងបក្សាហើររកអាហារឆក់ឆាបកូនមាន់ កាលឆក់ឆាបបានស្មានថាខ្លួនគ្រាន់ កាលម្ចាស់គេទាន់ជើងជាប់អន្ទាក់..
១០_សត្វគោគាប់ សត្វគោគេរាប់អានគ្រប់អាត្មា ប៉ែកកសិកម្ម ប្រើជាធម្មតា ធ្វើស្រែចំការសត្វគោនេះឯង..
១១_ងូតទឹកក្នុងពាង ចង់ស្អាតត្រូវលាង អោយជ្រះកាយា ជាគ្រឿងប្រដាប់សម្រាប់ប្រើការ បានគ្រប់អាត្មាមានពាងក្រោយផ្ទះ..
១២_ងេងងោក ងុយងោក ដូចស្រវឹងជោកដើរឆ្ងាយពុំបាន ងងិតមុខស្លុងត្រជាក់អស់ប្រាណ ប្រញាប់កុំខាន ហៅគេអោយជួយ...
១៣_ប្រយោជន៏ពីចាន ជាគ្រឿងចំណានសំរាប់ប្រើការ មានច្រើនបែបយ៉ាង ខាងដាក់អាហារ គេអោយឈ្មោះថា ចានក្បានតូចធំ..
១៤-ចិញ្ចៀនត្បូងឆ្នៃ ពាក់នៅម្រាមដៃ ជាគ្រឿងសំអាង សកតាមនាងដៃ មានច្រើនបែបយ៉ាង គេពាក់តែម្ខាងដៃឆ្វេងនោះនៃ...
១៥_ឆត្របាំងភ្លៀងថ្ងៃ មានថោកមានថ្លៃ ការពាអាត្មា ប្រដាប់មួយមុខទុកគ្រាន់ប្រើការ បើចេះរក្សាប្រើការបានយួរ..
១៦_ឆោមឆើតឆាយា ដល់អស់កុមា ប្រឹងរៀនវិជ្ជា និសិ្សតចំណាន បានចេះច្រើនគ្នា គ្រាន់បានការពារព្រះរាជអាណាចក្រ...
១៧_សត្វឆ្កែ ជាសត្វពូកែចាំផ្ទះសម្បែង បើមានមនុស្សប្លែក វាព្រុសកំហែង វាខាំដាច់កែង ហូរឈាមសស្រាក់...
១៨_ឆ្មាឈ្មោលឆ្មាញី សត្វឆ្មាទាំងពីរ រកឆីតែយប់ ដេកថ្ងៃស្ងៀមស្ងាត់ពួនក្នុងបន្ទប់ វាក្រោកពេលយប់ ដេញខាំកណ្តុរ សត្វនេះឯងអាចជាសត្វកំណាច ចិត្តវាជាចោរតែងលួចបំផ្លាញច្រឹបកាត់អាវខោ..
១៩_ជិញ្ជីងទុកថ្លឹង សម្រាប់អោយដឹង ទម្ងន់ប៉ុន្មាន បើគ្មានជញ្ជីងនោះនឹងលើកស្មាន ខូចការពុំខាន ពុំបានរាបស្មើ អ្នកប្រាជ្ញជាន់ចាស់ គេរាប់អានណាស់ ទុកជាប្រសើរ គេទុកជាផ្លូវ អោយចៅក្រមដើរ ចៅក្រមទុកប្រើ លុះដល់សព្វថ្ងៃ...
២០_ជួបជិតបានជាប់ បើចង់ក្តីគាប់ នឹងគ្រូអាចារ្យ កាន់ចិត្តស្លូតត្រង់ ហើយត្រូវឧស្សាហ៏ ព្យាយាមខាងការ រៀនសូត្រកុំខ្ចិល...
២១_ដែកឈូសត្រូវខ្នាត គេឈូសឈើស្អាតប្រដាប់ប្រដា សំរាប់ជាងឈើធ្វើស្អាតដោយសារ ជាងឈើត្រូវការ ពុំដែលខានឡើយ..
២២_សត្វឈ្លុសនេះណាឫកវាសង្ហា រូបប៉ុនសត្វឆ្កែ មានស្នែងវាខ្លី នៅព្រៃស្រុកខ្មែរ ពួកព្រានពូកែ ឈ្លុសចាញ់បានងាយ..
២៣_ញាតិញោមញញឹម ដោយមានសង្ឃឹមលើកូនជ្រះថ្លា ខាងផ្លូវរៀនសូត្រ ខិតខំឧស្សាហ៏ហេតុនោះមាតា បិតាអរណាស់..
២៤_ដើមដូងគេដាំ ធ្វើជាដំណាំផ្លែធ្វើអាហារ មានដាំដោយស្រុកនៅស្រែចំការ គេដាំដីណា ដែលមានដង្ហើមទឹក..
២៥_ដំរីធំណាស់ សត្វចេះអៀនខ្មាសជាជាងសត្វផង ចាញ់កលមនុស្សលោកមកជាប់ចំណង សង់ផ្ទះលើខ្នងជិះបានគ្រប់គ្នា..
២៦_ដង្កូវនាងណុកចេះធ្វើសំបុកបិទជិតអាត្មា ផាន់ចាស់រកឃើញចេះថេរក្សាចាស់មានប្រាជ្ញា
ដាក់មុងដេកចាំថ្នាក់ថ្នមពេកក្តាត់ដោយក្តីប្រយ័ត្នកុំអោយមុសកុំអោយវាក្ស័យសព្វថ្ងៃគេចាំស្រាវសូត្ររាល់ថ្ងៃធ្វើជាព្រៃហូល..
២៧_តាក់តែងជាច្បាប់ អោយក្មេងរៀនឆាប់សំរើបចិន្តា អោយមានពាក្យជួន ក្មេងតែងត្រូវការកើតក្តីជ្រះថ្លាឪឩស្សាហ៏រៀនសូត្រ..
២៨_ឮពាក្យចាស់ថា សត្វមានសាវតារ ជាសត្វអាក្រក់ តាវ៉ៅខ្លួនតូចវា់ហានលួចឆក់ចិត្តវាអាក្រក់លួចពងក្អែកឆី..
២៩_ថ្លាថ្លែងចែងការ ទុកអោយកុមា រិះរៀនជាច្បាប់ ចាស់ទុកជាច្បង អ្នកផងត្រងត្រាប់ចៀសក្តឩនអាប់ត្រូវខំរក្សា ខ្ពស់ឯងមារយាទចេះការពារជាតិដោយចេតនាពុំត្រូវអ្នកខ្ជិល រកសីធ្វើការ នឹងខំសិក្សាព្យាយាមជានិច្ច..
៣០_ធូរធារធនធានធ្វើជាអ្នកមានលុះដោយសារមារយាទ ចេះចាយសំចៃ សន្សំមួយជាតិស្មោះត្រង់ដល់ញាតិជិតខាងធម្មតា កាន់ឫកសុភាពដាក់ខ្លួនអោយទាបកាន់ចិត្តមេត្តាកាលមានបុណ្យង៉ាន រាប់អានស្នេហា ជួយដោយជ្រះថ្លាដរាបឥតខាន..
៣១_នំនៅពេញថាស ក្មេងចូលចិត្តណាស់ចំណីឆ្ងាញ់ឆ្ងុយ ជានុយកុមារ គុកអោយកូនណា ឩស្សាហ៏រៀនសូត្រ..
៣២_រូបនាគនេះណាមានក្នុងសាវតារព្រួសទឹកកើតភ្លើង ឃើញតែគំនូរគ្មាននាគស្រុកយើង ព្រួសទឹកកើតភ្លើងឃើញតាមសាវតារ យើងបានពិនិត្យចង់យកក្តីពិត ពុំបានច្បាស់ការណ៏ ព្រោះគ្មាននាគរស់នៅក្នុងលោកា មានតែសាវតារបុរាណសម័យ..
៣៣_ក្មេងច្រើនអាត្មា ពុំទាន់ដឹងការ ដែលក្មេងនៅល្ងង់ ឃើញសត្វប្រវឹក ហែលទឹកបំពង់ ក្មេងនៅឆោតល្ងង់ ច្រឡំសត្វទា..
៣៤_ពាក្យពិតរែងស្តែង បញ្ជោរនោះឯងគេតែងត្រូវការ មុនស្តីត្រូវគិតកុំជ្រុលវាចារើសរកពាក្យណាអោយល្មមសឹមស្តី កាចជ្រុលនឹងថ្លស់ ពោលពាក្យមិនស្មោះចំពោះប្រុសស្រី កាយវាចាចិត្តមិនដោយគប្បី នឹងអាប់សេរីដោយបាក្យទ្រគោះ ទោះខឹងក្តីណាត្រូវកាន់វាចាស្រទន់ពិរោះកុំឆាប់ក្រោធក្រាវ កុំឆាប់ប្រឈ្លោះ កុំពាក្យប្រជួស នាំអាប់ដល់ប្រាណ..
៣៥_ភរភូតអាក្រក់វាចាអាក្រក់ភូតចាញ់អាត្មា ថោកទាបអស្ចារ្យ ព្រោះពាក្យក្លែងក្លាយ ភុំភឿនភូមិភពបើនឹងសេពគប់ ត្រូវគិតវែងឆ្ងាយ មិត្តអប្បលក្ខណ៏ កុំអ្នកសហាយ កុំចង់សប្បាយ ប្រយ័ត្នថ្លស់ប្រាណ..
៣៦_មុខមាត់មាំមួនឫកពានឹមនួន កិរិយារម្យទម មារយាទហ្មត់ហ្មង អ្នកផងនិយម គាប់ចិត្តចាស់ទុំ ប្រសើរពេកក្តាត់,,
៣៧_រិះរករីករាយពុំត្រូវមើលងាយ និស្សិតឩស្សាហ៏ មុខរៀនខំខែង តែងកើតបញា ទុកជួយរក្សារដ្ឋាឯករាជ្យ..
៣៨_វក់វីរវឹកត្រូវក្រោកពីព្រឹករៀបចំខ្លួនប្រាណ ទៅរៀនសាលា ជាការចំណានបើក្មេងណាខាន ពុំបានរៀនក្តី ក្មេងនោះគ្មានយស កេរ្ត៏ពុំពិរោះឈ្មោះគ្មានឮល្បី ព្រោះគ្មានចំណេះ មិនចេះធ្វើអី ញាតិទាំងប្រុសស្រីពុំភក្តីឡើយ..
៣៩_ស្រណោះសាលា កាលខ្ញុំសិក្សាភ្លេចឃ្លានបាយទឹកដល់ពេលឈប់រៀន ទើបខ្ញុំភ្នកនឹកញ័រពោះគ្រឹកៗព្រោះឃ្លានអាហារ ខ្ញុំដើររហ័ស ព្រោះឃ្លានបាយណាស់ នឹកដល់មាតា លោកចាំមើលផ្លូវដោយក្តីស្នេហា ព្រមទាំងបិតាអង្គុយចាំបាយ..
៤០_ឡកឡើយច្រឡំច្រឡោតមិនសម ខ្លះថាចិត្តខ្លាំង ខ្លះថាចិត្តឈ្លើយ មិនចេះលាក់បាំង អាចហានប្រឆាំង នឹងអ្នកមានគុណ..
៤១_អំពិលអំពែក ទំមឹកឫស្សីក្មេងទាំងប្រុសស្រីព្រួតរៀនវិជ្ជា អំពិលអំពែក ទំមេកពុទ្រា យើងត្រូវព្រួតគ្នាទ្រទ្រង់សាសនា អំពិលអំពែក ទំមេកចម្ប៉ា ប្រឹងប្រែងអាត្មារក្សាឯករាជ..
៤២_ទុំលុះទុំលាយ សំពត់សំពាយ សំពៅសំពោង សំប៉ានសំប៉ែត អណ្តែតឃ្លេងឃ្លោង ចាប់ចងនែបនិត្យ ,សំពៅទៅមុខ សំប៉ានគេទុកប្រើការជិតៗ ចំឡងដូចស្ពាន អ្នកមានគំនិត សំប៉ានគេគិត ជំនួយសំពៅ បើចោលនឹងខាន មិនរាប់សំប៉ាន អាងបានទឹកជ្រៅ លុះដល់ទឹករាក់ អ្នកចង់ឆ្លងទៅ កាន់ទីលំនៅ ពិតពុំបានឡើយ..
៤៣_ហៃអស់កុមារ ប្រឹងគ្រប់អាត្មា កុំខិលកុំខូច ត្រូវខំរៀនសូត្រ ទាន់ខ្លួននៅតូច សម្រាំងសម្រួចចំណេះប្រាជ្ញា បើកូនណាខ្ជិល ពុំចង់រមិល ខាងផ្លូវសិក្សា រែងរងទុក្ខសោកដល់ចាស់ជរា ថយថោកមហិមានឹងប្រៀបពុំបាន ពេលនេះត្រូវខំ ត្រូវកូនសន្សំ ចំណេះចំណាន រៀនសូត្រត្រូវប្រុង ស្តាប់គ្រូអោយបានប្រដៅប៉ុន្មានចូរអានកុំភ្លេច