៣"ដំបៅមិនឈឺ យកឈើចាក់ "

បើទុកជាដំបៅមិនឈឺក៏ដោយ កាលបើគេយកឈើទៅចាក់ឆ្កើសវា មុខជា
ចេញឈាមកើតហើមដែរ ពោរសាច់ឈឺចាប់ជាមិនខាន។

ចំណែករឿងរ៉ាវណាមួយដែលមានមកហើយ បើទុកជាមិនបង្កើតសេចក្តីឈឺ
ចាប់ក៏ដោយ កាលបើគេចេះតែរករឿង ចាក់ ដោតឆ្កើស កកាយ ដោយពាក្យ
សំដី ឬ អាកប្បកិរិយាផ្សេង ៗ នោះរឿងនេះនឹងរាលដាល កើតជាធំនាំ
ឈឺចាប់ជាមិនខាន ។

១៨ ត្រុកៗ អ្នកស្រុកមើលងាយ រលាស់គូថខ្ចាយមានឳតមានភាន់

អ្នកខ្លះមានចំណេះវិជ្ចា ឬសំដិថ្វីមាត់ស្ទាត់ពូកែ ប៉ុន្តេធ្វើឬកពាកិរិយាត្រុកៗ
មឹះៗ ញើបៗ ហាក់ដូចគ្មានចេះគ្មានដឹងអ្វីសោះ ដោយហេតុនេះអ្នកផងក៏
មើលងាយលុះពេលវេលាដល់ហើយ អ្នកនោះឯងក៏ "រលាស់គូថខ្ចាយ "
គឺសំដែងចំណេះវិជ្ចា ឬ បញ្ចេញសំដីថ្វីមាត់យ៉ាងជំនាញ "ដូចជាជំនាន់
ខ្មែរក្រហមជាដើម និស្សិតបញ្ញវន្តខ្មែរមានចំណេះវិជ្ជាច្រើនតែដោយខ្លាច
គេយកសម្លាប់ ទើបលាក់គំនួចក្រេវក្រោត តុកៗ មឹះៗ ញញីរញ័រដូចជា
មិនដឹងខ្យល់អីទាល់តែសោះ ក្រោយពេលបែកអាពតទើបក្រលាស់ប្រាណ
មានឳតមានភាន់ "គឺមានរបៀបបែបបទប្រាកដ្ឋណាស់ធ្វើឲ្យអ្នកទាំងពួង
ស្ងើចសរសើរកោតក្រែងរអែងចិត្ត លែងហ៊ានមើលងាយទៅទៀតហើយ
ក៏ទៅជាទីទុកចិត្ត ជាទីរាប់អាននៃជនទាំងឡាយទៅ៕

១៨ កាលដែលឈឺធ្ងន់ យកដំរីទៅបន់ ដល់ជម្ងឺស្រន់ យកពងមាន់ទៅថ្វាយ"

សញ្ញាប័ត្រមធ្យមសិក្សា"

សេចក្តីអធិប្បាយជាគំរូ

បុថុជ្ជនគ្រប់ប្រភេទ ក្នុងរយះកាលដែលរស់នៅ សុទ្ធតែត្រូវជួបប្រទះនឹងភ័យ
ឬ ឧប្បសគ្គណាមួយមិនខាន គឺមានភិតភ័យខ្លាចជាប់ទោសក្នុងផ្លូវតុលាការ ឬ
ភិតភ័យក្នុងការស្លាប់នៅពេលដែលមានរោគាពាធមកញាំញី នៅពេលដែល
សង្ក្រាមកំពុងផ្ទុះ នៅពេលដែលមានអាសន្នផ្សេងៗ ដូចយ៉ាងអគ្គីភ័យ ឬមានភ័យ
ក្នុងចោរកម្មជាដើម។ គេសង្កេតឃើញប្រាកដថាជាធម្មតាជនភាគច្រើនកាលណា
ឈឺខ្លាំង ហើយក៏តាំងបន់ស្រន់សមបូងសម្រូងរកអស់អារ័ក្សទេព្រ័ក្សឬអ្វី? ទាំង
ឡាយដែលគេជឿជាត់ថាពូកែស័ក្តិសិទ្ធមែន ដោយពោលជាស័ព្ទវាចាថា=
បើខ្លួនបានរួចពីគ្រោះថ្នាក់ គឺសេចក្តីស្លាប់នោះនឹងមានដង្វាយ ឬរង្វាន់លាបំណន់
យ៉ាងប្រសើរជាដាច់ខាត។
ឯពាក្យថា"ឈឺធ្ងន់"នេះមានន័យទូលំទូលាយទៅទៀត គឺសមឌៅយកការភ័យខ្លាំង
ដោយមានហេតុជាអាសន្នណាមួយ។ ដែលថា"យកដំរីទៅបន់នោះ"គឺយករង្វាន់ណា
ដែលាមតម្លៃធំដុំ ដែលសន្យាថានឹងថ្វាយ ឬជូនឲ្យធួនចិត្តដល់បុគ្គលដែលសន្មតថា
មានមហិទ្ធិបុទ្ធអាចជួសង្គ្រោះឲ្យផុតពីភយន្តរាយបាន។
អុញ" លោកថា "ដល់ជម្ងឺស្រន់យកពងមាន់ទៅថ្វាយ" សោះ, គឺលុះកាលណាបានផុត
ភ័យហើយ គេមិនឃើញមានមក"ដំរីទៅ" បូជាឯណាទៅយក"ពងមាន់" ដែលជារបស់
កំទេចកំទីឥតតម្លៃ ឥតខ្លឹមសារទៅលាបំណន់គឺយកទៅជូនជារង្វាន់ខាន់ខៅវិញ។នរណា
ក៏តូចចិត្តដែរ បើនិយាយមិនទៀងយ៉ាងនេះ ‌‌។
ជនជំពូកខ្លះ កាលបើឈឺខ្លាំង ទៅនិយាយនឹងលោកគ្រូពេទ្យថា សូមតែជួយកែរោគឲ្យ
ជាចុះ នឹងរ៉ាប់រងទៅបំរើឥតយកឈ្នួលពាត់អ្វីឡើយ ។ខ្លះទៀតកាលមានរឿងអ្វីមួយហើយ
ខ្លាចជាប់គុគក៏ទៅអង្វរករចៅក្រម ឬពឹងពាក់នរណាមួយសូមឲ្យជួយឲ្យផុតពីគ្រោះថ្នាក់
នឹងលក់គោលក់ផ្ទះតបស្នងសងគុណឲ្យធួនចិត្ត មានអ្នកខ្លះទៀតកាលដែលឃើញអាសន្ន
មកដល់ហើយ ក៏បន់ព្រះ វត្តនេះ វត្តនោះ ថាឲ្យតែរួចពីមរណភ័យចុះនឹងកសាងព្រះវិហារ
ឥដ្ធឬធ្វើបុណ្យអ្វីមួយយ៉ាងអស្ចារ្យរំឮកគុណ តែគេសង្កេតឃើញថាពាក្យសន្យាទាំងអម្បាល
ម៉ាននេះគ្រាន់តែបន្លឺឡើង ក្នុងពេលដែលកំពុងភ័យនោះទេ លុះផុតពីអន្លង់ទុក្ខហើយ
ជនទាំងនេះច្រើនតែរកឧបាយនាយអាយដោះស្រាយគេចកែសំដីដើមអស់ ឬក៏ជូនជារង្វាន់
បន្តិចបន្តួចសោះតែខានប៉ុណ្ណោះឯង។
អាស្រ័យហេតុនេះ គប្បីចាំឲ្យជាក់ថា បើបុគ្គលណាមកអង្វរករឲ្យជួយក្នុងកិច្ចកង្វល់ណា
មួយ បើល្មមនឹងជួយសង្គ្រោះបានក៏សង្គ្រោះដោយស្មោះស័្មគ្រទៅ កុំចង់ស្តាប់ស័ព្ទវាចា
ដែលសន្យា នឹងឲ្យនេះឲ្យនោះជាឧត្តមរង្វាន់ទៅថ្ងៃក្រោយ ព្រោះក្រែងជួនជាមិនបានរង្វាន់
ធំ ដូចពាក្យសន្យានោះទេ នាំតែម្នោម្នេញខ្នាញ់ក្នុងចិត្តជាក្រោយឥតអំពើ។
ចំណែកបុគ្គលដែលមិនធ្វើតាមពាក្យសន្យាវិញ ត្រូវឲ្យដឹងខ្លួនថា ក្នុងមួយជិវិតនវមិនមែនភ័យ
តែម្តងប៉ណ្ណោះទេ ត្រូវចាំឲ្យច្បាស់ថា ជីវភាពរបស់មនុស្សក្នុងលោកិយ រមែងស្មុគ្រស្មាញទៅ
ដោយចំរូងអាសន្នគ្រប់ជំបូក មិនលែងថ្ងៃណាមួយនឹងត្រូវការពឹងពាក់គេទៀតឡើយដូច្នេះ
មិនគួរនឹងកន្តើយចំពោះគុណបំណាច់របស់គេទេ៕

១៩ ទុកវាចាស់"ប្រើណាស់វាថ្មី

សញ្ញាប័ត្រមធ្យមសិក្សា
សេចក្តីផ្តើម .ដោយសង្កេតឃើញថាជនខ្លះតែងតែបោះបង់ចោលនូវដំរេះឬវិជ្ជាផ្សេងៗ
ដែលបានស្វែងមកហើយ ទើបចាស់ៗចងជាបទបញ្ហាថា" ទុកវាចាស់ ប្រើណាស់វាថ្មី"
ដើម្បីជាឳវាទដាស់តឿនរំឭកឲ្យជនដែលមានសុវិជ្ជាណាមួយ ខំព្យាយាមឲ្យរឹតតែភ្លឺ
យល់ច្បាស់ ការជ្រៅជ្រះតទៅទៀត។
អត្ថរសនៃភាសិត៖ ចូរយើងសង្កេតមើលកាំបិតព្រាដែលគេបោះបង់ចោលនៅក្រោម
គ្រែ សាច់វាឡើងខ្មៅអែ ច្រេះចាប់ស៊ីសព្វសាច់ដែក នឹងយកប្រើការកាប់អ្វីក៏មិនមុត។
ចំណែកកាំបិតមួយទៀតនោះម្ចាស់វាប្រើប្រាស់រាល់ៗ ថ្ងៃមុខវាសផ្លាវ ឡើងរលោងភ្លឺ
ថ្លា ប្រើការកាប់អ្វីមុតយ៉ាងចំណាប់ ល្អលើសកាំបិតដែលទើបនឹងច្រុងរួចទៅទៀត ឯ
កាំបិតដែល"ទុកចោល"នោះវា"ចាស់"ខូចចោលម្យៀត.ចំណែកកាបិតដែលគេ"ប្រើ
ណាស់"នោះវារឹតតែ"ថ្មី" ទៅវិញ ត្រង់នេះព្រឹទ្ធបណ្ឌិតចង់ពន្យល់ថា ចំណេះវិជ្ចាសព្វ
សារពើ ដែលមានក្នុងខ្លួន ទោះតិចក្តីច្រើនក្តី បើមិនព្យាយាម ប្រើប្រាស់ទេ នឹងអាប់
ស្រពោនអន់ថយ ឬក៏ភ្លេចបាត់សូន្យសុងអស់ទៅវិញជាមិនខាន។ចំណេះវិជ្ចាណាដែល
បានប្រើប្រាស់ជាអចិន្ត្រៃយ ចំណេះវិជ្ជានោះរឹតតែកើតចំរើនមានរស្មីជារៀងរាបទៅ។
ឧទាហរណ៏៖ អ្នកចេះខាងវិជ្ជាគុនដំបង ចំបាប់ប្រដាល់បាញ់ស្នា បាញ់កាំភ្លើង អ្នក
ចេះខាងរបាំ អ្នកចេះចាំស្តាត់នូវធម៌អាថិមន្តអាគមសព្វសារពើ អ្នកពូកែលេងកីឡា
គ្រប់ប្រភេទ អ្នកចេះភាសាជាតិដទៃណាមួយ អ្នកដែលមានចំណេះខាងអក្សរសាស្ត្រ
វិទ្យាសាស្ត្រ គណិតសាស្រ្ត កាលបើអ្នកទាំងនោះបោះបង់ចោលលែងរវីរវល់ នឹងសិល្ប
សាស្ត្ររបស់ខ្លួន វិជ្ជានោះក៏អស់តម្លៃ អាប់រស្មីប្រើការមិនបាន ជូនកាលភ្លាំងភ្លេចទៅ
វិញមាន ។ បើព្យាយាមប្រើប្រាស់ជានិរន្តរ៍រទៅវិជ្ជាក៏រឹតតែចំរើនមានតម្លៃរុងរឿងដរាបដែរ។
កាលដើមឡើយ មានជនជាតិខ្មែរជាច្រើនចេះនិយាយភាសាជប៉ុន សព្វថ្ងៃនេះ ដោយ
ហេតុដែលគ្មានប្រើប្រាស់ភាសានេះ ក្នុងស្រុកខ្មែរ ខ្មែរក៏ភ្លេចអស់រលីងទៅវិញ។ សាស្រ្ត
ចារ្យដែលត្រូវបង្រៀន ដោយពិសេសដាច់មុខខាងគណិតសាស្រ្ត រាល់ៗ ថ្ងៃ សាស្ត្រនោះ
រឹតតែភ្លឺច្បាស់ខាងក្បួនតម្រានៃវិជ្ចានេះ គ្រាន់បើជាងកាលទើបចេញពីសាលាទៅទៀត។
សិស្សណាដែលចេញពីសាលាទៅ"ខំសង្វាតអានសៀវភៅ ឬ សរសេរជាពត៌មានផ្សេងៗ
នឹងបានចំរើនខាងអក្សរសាស្ត្រជាដាច់ខាត។
សេចក្តីបញ្ចប់៖ដោយបានជ្រាបច្បាស់នៅអត្ថរស នៃសុន្ទរោវាទនេះហើយ គប្បីកុំកន្តើយ
រាយមាយបោះបង់ចោលនូវសុវិជ្ជា ដែលបានស្វះស្វែងអស់កាលដ៏យូរអង្វែងមកហើយ។
សុវិជ្ជាជាទ្រព្យដ៏ឧត្តម ហើយវិសេសជាងទ្រព្យនានា ។គួរឲ្យមានសេចក្តីស្តាយជាអនេក
អនន្ត ចំពោះរបស់វិសេសនេះដែលបានមកនៅក្នុងកណ្តាប់ហើយ។វិនាសសាបសូន្យទៅ
វិញបាត់ ព្រោះតែការធ្វេសប្រហែសខ្វះធម៌ព្យាយាមមួយយ៉ាងប៉ុណ្ណោះ៕

២០ ដំរីសារស្លាប់យកចង្អេរបាំង

ទំនងតែងនឹងសេចក្តីផ្តើម
កំហុសដែលបានប្រព្រឹត្តហើយ មិនងាយនឹងបិទបាំងឲ្យជិតឡើយ ដូច្នេះហើយ
បានជាគេតែងនិយាយចំអកឲ្យអ្នកប្រព្រឹត្តខុសថា=
«ដំរីសារស្លាប់យកចង្អេរបាំង»

អត្ថានុរូបរបស់ភាសិត

ដំរីសារគឺជាដំរីដែលធំដល់កំណត់។កាលបើដំរីនវស្លាប់គេមិនងអាចនឹងបិទបាំង
សាកអសុភ ឬក្លិនអាសោចន៏របស់វាជិតដោយយកចង្អេរមួយ ទៅប្រើការបានឡើយ
ព្រោះចង្អេរមានទំហំតូចជាងឆ្ងាយណាស់។

អត្ថបដិរូបរបស់ភាសិត

ដំរីសារស្លាប់គឺជាកំហុសអ្វីមួយយ៉ាងធំ។យកចង្អេរបាំងគឺប្រើមធ្យោបាយណាមួយ
ដែលរាក់។ទៅបិទបាំងលុបលាងកំហុសចេញ​ ដរាបណាដែលចង្អេរបាំងខ្មោចដំរី
ឬក្លិនសំអុយមិនជិត ដរាបនោះកលល្បិចបន្តិចបន្តួចក៏មិនអាចបាំងបាត់នូវកំហុស
ឬចំហាយអាក្រក់នៃរឿងរ៉ាង ដែលបានប្រព្រឹត្តមកហើយនោះដែរ។
ឧទាហរណ៏
កាលពីយូរឆ្នាំមកហើយមេឃុំមៀន បានឃុំឃាំងនាយស៊ុំដែលប្រព្រឹត្តបទល្មើសដោយ
ទាន់ជាស្តែង។នាយស៊ុំនេះកាលពីថ្ងៃមុនមានរឿងទាស់ទែងម្តងនឹងមេឃុំនោះឯង។
ក្នុងវេលារាត្រីស្ងាត់ មេឃុំមៀនបានចូលទៅបន្ទប់រករឿងវាយនាយស៊ុំ តែពីរបីដំបង
ស្រាប់តែស្លាប់ភ្លាម។ដើម្បីបិទបាំងកំហុសដោយខ្លួន ឲ្យរួចពីទោសភ័យនោះមេឃុំ
កំណាចដោះអាវនាយស៊ុំរួចចងកខ្មោចយ៉ាងតឹងភ្ជាប់ទៅនឹងជើងតុក្នុងបន្ទប់នោះ
តើមេឃុំគេចកែបំបែរបំបិទឯណានឹងជិត បើគរដឹងថាខ្លួនឯងជាអ្នកកាន់កូនសោបន្ទប់
បើពេទ្យពិនិត្យ ឃើញសាច់ស៊ុំជាំដោយដំបងហើយគ្មានទំនងនឹងជឿថាស៊ុំចងកខ្លួនឯង។
រឿងប៉ុនដំរីសារ យកឯការតូចប៉ុនចង្អេរទៅបាំងកុំឲ្យស្អុយ។កាលបើឃាតកម្មយ៉ាងស្តែង
ដូច្នេះហើយ មេឃុំមៀនភ័យខ្លាំងខ្លាចជាប់គុគ ក៏យក ចេកមួយស្ទងនឹងខ្នុរពីរ ទៅជូនចៅក្រម
ឲ្យគេជួយ។នរណានឹងជួយរួចបើទោសឯងប៉ុនដំរីសារហើយ យកចង្អេរទៅបាំងនោះ
គប្បីណាស់ជួលមេធាវីកត្តីទៅគ្រាន់សង្ឃឹមថានឹងបានរួចខ្លួនខ្លះ។
សំគាល់=ក)
ដំរីសារស្លាប់នេះ សំដៅយកកំហុសណាមួយយ៉ាងធំដូចសម្លាប់គេ ប្លន់គេ ចាប់ស្រីមិនទាន់
គ្រប់ការ សារុបទៅគឺបទល្មើស ទាំងឡាយដែលអាចធ្វើឲ្យអ្នកដៃដល់ជាប់គុគជាទម្ងន់
បានក្នុងច្បាប់តុលាការ។កំហុសនេះមិនងាយនឹងលុបលាងបានដោយងាយទេ ដូច្នេះ
កាលបើដឹងថាអំពើអាក្រក់ទាំងឡាយពិបាកនឹងបិទបាំងហើយ វាតែងតែហុចទុក្ខទោសមក
ដល់ខ្លួនវិញ ត្រូវតែជៀសឲ្យផុតកុំប្រព្រឹត្តឲ្យសោះទើបប្រសើរជាង។កាលបើជាថ្លស់ធ្លោយ
ធ្លាក់ខ្លួនក្រឹបក្នុងកំហុសធំនេះហើយ គប្បីរិះរកកលឧបាយយ៉ាងចំណានដើម្បីឲ្យមានកម្លាំង
ទប់ទល់កុំឲ្យជាប់គុគបាន ពោលគឺធ្វើដូចម្តេចកុំឲ្យគេចំអកបានថា«ដំរីសារស្លាប់»«
ទៅយកឯចង្អេរបាំង។
សំគាល់ខ)
ម៉្យាងទៀតពាក្យចាស់នេះ​ សំរាប់និយាយចំអកឡកឲ្យជនណាដែលមានញាតិ
ផៅ ប្រព្រឹត្តខុសជ្រងោហើយ ខំនិយាយដោះស្រាយនាយអាយ ដើម្បីលាក់លៀបលុប
លាងកំហុសនោះដូចយ៉ាងឪម្តាយខ្លះ ខំបិទបាំងកំហុសរបស់កូនស្រីដែលមិនមានកិរិយា
នឹងនួនសមរម្យជាស្រីគ្រប់លក្ខណា តើបិទបាំងដោយសំដីឯណានឹងជិតបើកំហុសនោះ
វាធំហើយ ចោលក្លិនអាសោចន៏បីដូចជាដំរីសារស្លាប់ទៅហើយនោះ៕

២១ សំដីសជាតិ មារយាទសត្រកូល

សញ្ញាប័ត្រមធ្យមសិក្សា



សេចក្តីអធិប្បាយជាគំរូ៖



មាត់ជាគ្រឿងលាតត្រដាងនៃចិត្ត នឹងគំនិតឲ្យគេស្កាល់។កិរិយាដែលប្រព្រឹត្តជាអចិន្ត្រយ
ម៉ៃឲ្យស្កាល់ភាពបុគ្គលល្អ ឬអាក្រក់ ជាបណ្ឌិតឬពាល ។ ដោយជាជ្រាបច្បាស់នូវហេតុ
ការណ៏ទាំងឡាយនេះហើយ បានជាបុព្វាចារ្យរបស់យើងបានចងជាបញ្ហាទុកមកថា "
សំដីសជាតិ មារយាទសត្រកូល "។
សំដី" មានន័យពីរយ៉ាង គឺសេចក្តីដែលនិយាយនឹង សេចក្តីដែលសរសេរចុះក្នុងក្បួនតម្រា
ផ្សេងៗ ។លោកថា "សំដីសជាតិ " គឺសំដីនេះហើយដែលបំផុសឲ្យឃើញជាក់ស្តែងនូវ
លក្ខណះ កិរិយារបស់ជាតិកំណើតនៃបគ្គលណាមួយ ឬសាសន៏ណាមួយ។ គេសំគាល់
មនុស្សណាម្នាក់ ឬជនជាតិណាមួយ ឆ្លាតឬល្ងង់ ពាលឬបណ្ឌិត ល្អឬអាក្រក់ ដោយសំដី
ដែលបុគ្គលនោះឬជនជាតិនោះ ប្រាស្រ័យនិយាយ ឬសរសេរ ។បើជាតិជាបណ្ឌិតសំដីនិ
យាយក៏បរិបូណ៌ដោយគំនិតប្រាជ្ញា បើជាតិជាអ្នកប៊ិនរកស៊ី សំដី ថ្វីមាត់ក៏ធ្វើឲ្យឃើញថា
ស្តាត់ជំនាញខាងជំនួញជួញមែន បើជាតិកំណើតជាអ្នកជឿខ្មោចអារក្ស មេមត់បង់បត់
សំដីដែលសម្តែងក៏ថ្លែងឲ្យឃើញថា ជាអ្នកល្ងង់ជឿតែផ្តាសៗ។ បើជាតិកំណើត ជាអ្នក
លេងកាប់ចាក់ វោហារដែលខ្ចាក់មកក៏បញ្ជាក់ភ្លាមថា ជាអ្នកកាច សាហាវ ពោរពេញ
ទៅដោយពុតពាល ។ កុមារដែលមានសំដីផ្អែមពីរោះចេះស្គាល់ខ្ពស់ទាប នឹងត្រូវគេសំ
គាល់ថា កុមារមានជាតិកំណើតល្អត្រឹមត្រូវ ។ អ្នកស្រែក្បែរព្រៃភ្នំ បើនឹងហារនិយាយ
ឡើងគ៏ធ្វើឲ្យឃើញច្បាស់ថា ជាជនអ្នកមិនទាន់ស្គាល់អារ្យធម៌ច្បាស់លាស់នៅឡើយ ។
ឯពាក្យ"សំដីសជាតិ" នេះមានអត្ថរសដូចគ្នានឹងសេចក្តីដែល ព្រះបាឡាត់ឧត្តមលិខិត
សុងស៊ីវ បានចងទុកក្នុង "សៀវភៅ"សុភាសិតសង្គ្រោះងា"ស្កាល់ឆ្លាត ឬល្ងង់"វៀចវេរ ឬ
ត្រង់ដោយការចរចា"។
ឯពាក្យ"មារយាទសត្រកូល" វិញនោះក៏មានន័យប្រហែលៗ នឹងសេចក្តីវគ្គទីមួយដែរ តែ
គេសំដៅខាងមារយាទវិញ​ ។ មារយាទ គឺឬកពាឥរិយានៃការប្រព្រឹត្តទូទៅក្នុងផ្លូវល្អឬ
អាក្រក់ ។ ពាក្យថា សត្រកូល មានន័យថា មារយាទ ល្អឬអាក្រក់របស់បុគ្គលម្នាក់ ឬ
សាសន៏ណាមួយ អាចបុះផុសឲ្យ ឃើញនូវពូជពង្សផៅ ល្អ ឬអាក្រក់របស់ខ្លួនបាន។
បើ មារយាទថោក ត្រកូលក៏ថោក បើមារយាទថ្លៃ ត្រកូលក៏ថ្លៃ ដែរ ។ក្នុងគ្រួសារដែល
មានកូនម្នាក់ធ្លាប់មានដៃលួចគេ ក៏កាន់មារយាទ ចោរ ត្រកូលនោះត្រូវគេសំគាល់ថាពូជ
ចោរ។ករុណីណាដែលមានមារយាទមិនសមរម្យ គឺប្រព្រឹត្តខុសកន្លងប្រពៃណីនៃជាខ្មែរ
នឹងបង្ហាញឲ្យឃើញថាត្រកូលរបស់ករុណីនោះ ជាត្រកូលមិនថ្លៃថ្លូរ ជាហេតុធ្វើឲ្យឃើញ
ញញើតមិនហ៊ានទៅលាយឡំក្នុងពូជពង្សជាមួយផង ។ កុមារណាដែលមានមារយាទសុភាព
រាបសា ស្គាល់ខ្ពស់ទាប កុមារនោះធ្វើឲ្យសំគាល់បានថា ជាអ្នកមានពូជអម្បូរល្អបរិសុទ្ធ។
ដោយហេតុដឹងច្បាស់ថា" សំដីសជាតិ "មារយាទសត្រកូល "យ៉ាងនេះគប្បីជនានុជនប្រុង
សតិសម្បជញ្ញះ ក្នុងការនិយាយស្តី ហើយព្យាយាមកាន់ឬកពារមារយាទឲ្យថ្លៃថ្នូរ ធ្វើខ្លួន
សមរម្យជាជនអ្នកមានជាតិកំណើត នឹងត្រកូលល្អ ខ្ពង់ខ្ពស់អង្វែងទៅ ៕
២២ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ

ទំនងតែង

សេចក្តីផ្តើម៖ ដើម្បីធ្វើឲ្យយើងចេះសង្គេតលក្ខណះរបស់ពួកទុជ៌នដែលតែងតែប្រើ
អាកប្បកិរិយាផ្សេងៗ ដើម្បីលាក់ពុតកំហុសរបស់វា បុរាណបានចងជាភាសិតមកថា៖
"គោបំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ"
អត្ថានុរូបរបស់ភាសិត៖
កាលបើមានដំបៅនៅលើខ្នងហើយ គោតែងតែស្រៀវជានិច្ចខ្លាចក្រែងក្អែកទំចឹកចោះ
ម៉្លោះហើយ កាលបើឃើញក្អែកហើររំលងពីលើក៏តាំង "រំសាយកន្ទុយ" គឺលើកកន្ទុយ
គ្រវីគ្រវាត់ចុះឡើងដើម្បីការពាររារាំងបិទបាំងដំបៅ មិនឲ្យក្អែកចុះទំលើខ្នងនាំប៉ះពាល់
ដល់ដំបៅ។

អត្ថបដិរូបរបស់ភាសិត៖

ក )ជនណាដែលបានប្រព្រឹត្តបទអាក្រក់ឬកំហុសអ្វីមួយ តែងតែខំបិទបាំងអំពើដ៏លាមក
ទាំងនោះ ដើម្បីនឹងជៀសវាងពាក្យនិន្ទា ដៀមដាមរបស់គេ តែបើគាប់ជួនជាមាន"សត្វ
ក្អែក"ហើររំលងកំហុសរបស់ខ្លួន,ពោលគឺមានពាក្យណាមួយដែលនិយាយទៅហើយ
មានទំនងទាក់ទង នឹងរឿងរ៉ាវដែលខំលាក់លៀមនោះ អ្នកនោះឯងរមែងតែងនឹងស្រៀវ
រអៀសខ្លួនជាដ៏រាប មានអាការះផ្សេងៗ ដូចជាខំនិយាយពង្វាងបង្វែរកែសេចក្តីឲ្យបាន
ល្អដល់ខ្លួន ដើម្បីធ្វើកុំឲ្យប៉ះពាល់ "ដំបៅ" ខ្លួន ហើយកុំឲ្យគេសង្ស័យថាខ្លួនមានកុំហុស
អ្វី វិស័យដូចគោ ខំ " រំសាយកន្ទុយ " ដើម្បីជាកិច្ចរាំងរា ការពារដំបៅនឹងក្អែកដែរ។

ខ ) ៖ ក្នុងបញ្ហានេះ គេអាចយល់បានថា ៖ ក្អែកជាសត្វដែលតែងតែស្វះស្វែងរកចោះចឹក
ដំបៅ ឬ គំរង់ កាលបើឃើញគោរំសាយកន្ទុយហើយ ក៏អាដឹងភ្លាមថា គោមានដំបៅជា
ដាច់ខាត ។ ក្អែកនេះមានការប្រៀបធៀបទៅនឹងភ្នាក់ងារនែក្រុម ស៊ើបអង្កេតរកពួកទុជ៌ន
ពួកទុជ៌ននេះ ដោយខ្លួន ឯងជាអ្នកមានដំបៅស្រេចទៅហើយ ក៏តែងតែប្រើ អាកប្បកិរិយា
ផ្សេងៗ ដើម្បី បិទបាំងកុំហុសខ្លួនជាហេតុធ្វើឲ្យគេយល់ជាក់ថា មានប្រើកិរិយា​ លាក់ដំ
បៅជាប្រាកដ ។ ដូច្នេះគេអាចនឹង ស្កាល់បានដោយងាយនូវពួកគោដំបៅខ្នង ឬពួកមនុស្ស
លាក់កំហុស ។
ឧទាហរណ៏បញ្ជាក់៖
ភរិយាមន្រ្តីម្នាក់ តែងលួចលាក់លេងបៀ នៅក្បែរផ្ទះខ្លួន រាល់ពេល
ដែលប្តីចេញទៅធ្វើការ ។ ថ្ងៃមួយភ្ញៀវម្នាក់មកលសងផ្ទះមន្រ្តី ហើយនិយាយលេងពីនេះ
ពីនោះ ស្រាប់តែធ្លាក់ដល់សំដីមួយថា ៖ ខ្ញុំឮថានៅជិតផ្ទះលោក នេះ មានគេលេងបៀច្រើន
ខ្ញុំកោតហើយគេអាចអង្គុយលេងវាស់ៗ ល្ងាចបានមិនចេះឈឺខ្នង ឈឺចង្កេះ "។ឯភរិយាមន្ត្រី
ដែលរអៀសខ្លួនព្រោះមានដំបៅស្រេចមកហើយ ក៏តាំងឆ្លើយតបភ្លាមតាំងពី ផ្ទះបាយ មក
ថា " យីលោកបានដំណឹងពីណា ថានៅជិតនេះ មានលេងបៀនោះម្តេចក៏ខ្ញុំនៅជិតមិនដឹង
នរណាអើយ ចេះតែនិយាយផ្តេសផ្តាសសំអុយឈ្មោះគេយ៉ាងនេះ ‌‌! ។នេះហើយសំដីស្រី
អ្នកល្បែងដែលមានកិរិយា " គោរំសាយកន្ទុយ "បិទបាំងរាំងរាការពារកុំឲ្យគេឃើញដំបៅ
ខ្លួន។
សេចក្តីបញ្ចប់៖
បញ្ហានេះបង្កាប់ឲ្យរៀនសង្កេតរកសេចក្តីពិត គឺប្រាប់ថា នរណាដែលមានដំបៅក្នុងខ្លួនហើយ
មិនងាយនឹងលាក់លៀមឲ្យបានជិតឡើយ៕

២៣ សាច់មិនបានស៊ី យកឆ្អឹងព្យួរក


សេចក្តីផ្តើម៖

ភាសិត "សាច់មិនបានស៊ី យកឆ្អឹងព្យួរក "នេះជាប់ជាកំណត់រឿងដោយមានគេ
បានសង្កេតឃើញថា =មានមនុស្សខ្លះតែងទទួលនូវទុក្ខទោស ព្រោះតែយកខ្លួន
ទៅធានាអះអាងរ៉ាប់រងក្នុងហេតុការណ៏ដែលបណ្តាលឡើងរវាងអ្នកដ៏ទៃ។

ន័យរបស់ភាសិត៖
"សាច់មិនបានស៊ី យកឆ្អឹងព្យួរក "គឺគ្មានបានផលប្រយោជន៏
អ្វីសោះត្រឡប់ជាទទួលទុក្ខទោសមកដល់ខ្លួនវិញ។

ក)ពាក្យនេះសំរាប់ស្តីបន្ទោសជនណា ដែលនិយាយមិនគិតមុខគិតក្រោយពីរឿង
អ្វីមួយដែលអ្នកដ៏ទៃ ខំលាក់ទុកបំបិទមិនឲ្យលេចឮទៅណា (ដូចរឿងមិនគប្បីដែល
ប្រឌិតកើតឡើងក្នុងគ្រួសារណាមួយ )។ឯការនិយាយពីគេនេះធ្វើឲ្យគេខូចការ ឬ
កើតសេចក្តីអៀនខ្មាសជាហេតុឲ្យគេខឹង ឬជេរប្រទេចផ្តាសា ពោលគឺជនអ្នកនិយាយ
ពីគេនេះមិនបាន "សាច់ស៊ី "សោះ ចំណេញតែគេស្អប់ គេជេរ នឹងទទួលទុក្ខទោស
ផ្សេង ៗ​ ៕

)ម៉្យាងទៀត ពាក្យនេះគេតែងឮពោលឡើងនៅពេលដែលនរណាមួយបានជួយដោះ
ទុក្ខអ្នកដ៏ទៃ ដោយប្រាថ្នាឲ្យគេបានសុខសាន្ត ក៏ប៉ុន្តែដល់សម្រេចសម្រួលទៅ អំពើ
ដែលធ្វើនេះវាហុចឯផលអាក្រក់មកឲ្យវិញគឺទទួលនូវទុក្ខទោសផ្សេង ៗ ។

ឧទាហរណ៏៖
ម៉ុកនឹងម៉ៅ កុំពុងវាយតប់គ្នា ម៉ែនជាអ្នកជិតខាងឃើញដូច្នេះ ក៏ស្ទុះទៅជួយឃាត់ឃាំង
រាំងរាកុំឲ្យវាយតប់គ្នាទៅទៀត ។ កាលដែលម៉ែនកំពុងទាញម៉ុក ចេញឆ្ងាយនោះ ម៉ៅ
ឆ្លៀត ឳកាសដាល់ម៉ុកពីរ បីដៃ ឡើងបែកមុខ ។ម៉ុកនឹគខឹង ម៉ែន ចាប់ទាញចេញ ទើប
ម៉ៅ ដាល់ត្រូវ ម៉ែន គ្មានបានផលអ្វីសោះ ចំណេញតែគេជេរនឹង ម៉ុក ជាសត្រូវវិញ ហើយ
ក៏ពោល រអ៊ូថា "សាច់មិនបានស៊ី យកឆ្អឹងព្យួរក "នេះឯង។

គ)ពាណិជសួនបានចូលទៅធានាដង្ខៅ សុខ ឲ្យនៅក្រៅ ឃុំ ពីរឿងជាប់ចោទ អ្វីមួយ
ព្រោះកាលពីរបីឆ្នាំមិននោះ សួននឹងសុខ ធ្លាប់រកស៊ីជាមួយគ្នាហើយសង្កេត ឃើញថា
សុខ ជាមនុស្សត្រឹមត្រូវដែរ ។កាលបើចេញពីបន្ទប់ ឃុំឃាំង ហើយដង្ខៅ សុខ នឹគខ្មាស់
គេ ហើយខ្លាចគេចាប់ដាក់គុគផង ក៏ភៀសខ្លួនចូលព្រៃបាត់ទៅ ។ពាណិជ សួន ធានាក៏
ទួលទោសជួស សុខ បង់ប្រាក់កាសអស់រាប់ម៊ីន ហើយត្រូវប្រពន្ធបន្ទោសថា "នេះហើយ
សាច់មិនបានស៊ី យកឆ្អឹងព្យួរក "

ក្នុងឧទារណ៏ខាងលើទាំងពីរអ្នកដែលជួយគេនេះ គ្មានប្រាថ្នាអ្វីចង់ឲ្យគេបានសុខនោះទេ
តែការដែលប្រាថ្នានោះថា នឹងបានលទ្ធផលល្អ វាត្រឡប់ទៅជាហុច ទុក្ខទោសនោះមកវិញ
ដូច្នេះយើងនឹងបន្ទោសថាអ្នកដែលជួយដោះទុក្ខនោះ គេនោះមិនបានគិតពិចារណាទុកជា
មុន ក៏មិនបានព្រើជួនកាលគិតណាស់ដែរតែភ្លាត់ទៀត។
ម៉្យាងទៀត បើមនុស្សទាំងអស់គ្នាចេះតែ​​ ជៀសវាងខ្លាចគ្នាទៅវិញ ទៅមក នេះនឹងអស់តម្លៃ។
កាលបើនរណាមួយបានយកខ្លួនទៅប្តូរដោយស្មោះ វាត្រឡប់ជាមានទុក្ខទោសវិញនោះ
គប្បីសន្មត់ក្នុងចិត្តថា អាត្មាអញត្រូវតែទទួលទុក្ខទោសដោយញញឹមចុះ ព្រោះបើមិនបាន
ជួយគេក្នុងគ្រា ក្រ នោះក៏មិនស្រឡះចិត្តប៉ុ្មន្មានដែរ។

សេចក្តីបញ្ចប់៖

តែតាមធម្មតា ភាសិតនេះជាឪសថមួយ សំរាប់ដាស់តឿនជនានុជន ឲ្យប្រុងប្រយ័ត្នជាដរាប
ក្នុងការយកខ្លួនទៅលាយឡំនឹងរឿងរ៉ាវរបស់អ្នកដ៏ទៃ នឹងប្រយ៏ត្នកុំឲ្យនិយាយឥតពិចារណា
ពីការទាំងឡាយណាដែលជាការរបស់អ្នកដ៏ទៃ ព្រោះមានច្រើនណាស់ មកហើយ ជនដែល
មិនបាន"សាច់មិនបានស៊ី ទៅបាន ឯ "ឆ្អឹងព្យួរក "

២៤ គេខុសកុំអាលអរ គេសាទរកុំអាលអួត

វគ្គទី១ ៖ គេខុសកុំអាលអរ

កាលណាបើឃើញគេប្រព្រឹត្តអ្វីខុស កុំអាលអរព្រោះក្រែងថ្ងៃណាមួយកុំហុស
នឹងធ្លាក់មកលើខ្លួនវិញ។ កាលបើឃើញគេខុសគប្បីយកកុំហុសនោះមក ពិ
ចារណាត្រិះរិះរកហេតុផលឲ្យឃើញ ដើម្បីជាគតិនាំយើងឲ្យជៀសវាងនូវកំហុស
នោះ ឬបើពុំនោះសោត គប្បីដាស់តឿនពន្យល់អ្នកប្រព្រឹត្តខុសឲ្យកែប្រែគំនិតមារ
យាទចេញដម្បីសេចក្តីចំរើនដល់មនុស្សជាតិ។

វគ្គទី២៖គេសាទរកុំអាលអួត

កាលបើឃើញគេសាទរ គឺត្រេកអររួសរាយរាក់ទាក់មករកយើងនោះ កុំអាលអួត
សរសើរគេភ្លាម ព្រោះមានមនុស្សខ្លះ សំដីល្អរាក់ទាក់មែន តែចិត្តគ្មានស្មោះសល្អ
ស្អាតទេ ជូនកាលគេប្រើវាចាកិរិយារាក់ទាក់ ដើម្បីជាធ្នាក់ទាក់យកផលប្រយោជន៏
របស់គេក្នុងការផ្សេងៗ ។
ដែលនឹងអួតសរសើរថាល្អបាន ល្អឹកណាតែពិនិត្តសង្កេត ក្នុងពេលដ៏យូរ។ កាលបើ
សង្កេតឃើញច្រើនដងច្រើនគ្រា ថាគេត្រេកអរសាទរដោយ ស្មោះចំពោះនោះគប្បី
អួតសរសើរថា ល្អចុះ ៕



២"កុំបំពត់ស្រឡៅ កុំប្រដៅមនុស្សខូច ``

ស្រឡៅជាឈើមួយយ៉ាង ដែលគេមិនអាចបំពត់ ឬបង្កោងតាមបំណងបានឡើយ។
លោកថា កុំបំពត់ស្រឡៅដូច្នេះព្រោះជាការនាំឲ្យខាតពេល បង់តែកម្លាំងឥតអំពើ។
ដរាបណា ស្រឡៅនេះគេបំពត់មិនបាន ដរាបនោះមនុស្សខូចមនុស្សពាល
ក៏គេបំបែរបំពត់វាឲ្យចូលផ្លូវល្អមិនបានដែរ វាមិនទោរទន់ទៅបានដោយសេចក្តី
ទូន្មានរបស់អ្ន​កល្អទេ ព្រោះកម្លាំងពាលនេះវាផ្តួចផ្តុះចុះចាប់ក្នុងចិត្តវាពីកំណើត
មកហើយ។
គេពិបាកនឹងវាយដែកគោលច្រេះឬវៀចឲ្យចូលក្នុងសាច់ឈើ ណាមិញមនុស្សខូច
វិញក៏ពិបាកនឹងណឺនាំវាឲ្យចូលផ្លូវដែរ។ ក្នុងច្បាប់កូនចៅលោកក៏បាននិយាយដែរ
ត្រង់ការពិបាក នឹងប្រដៅពួកពាលនេះលោកថា «រឹបាលប្រទូស្តប្រទះរឹងរូស
ពុំលុះប្រដៅ រឹងលើសពីដែក នឹងដំរីនៅ ដោយអ្នកកម្លៅកម្លាំងមោហោ»

១៣ អណ្តាតជាអាទិកន្លង បានសុខទុកផងពីព្រោះអណ្តាត»

សេចក្តីអធិប្បាយជាគំរូ
ជាតិអំពៅមានរសផ្អែមវិសេសណាស់ តែបណ្ឌិតយល់ថាសុភាសិតមានជាតិ
លើសអំពៅទៅទៀត ដូច្នេះហើយបានជាខ្ញុំឬមនុស្សក្នុងសកលលោកមិនជិន
ណាយនឹងចរឹកទុកក្នុងក្បួនច្បាប់ នូវសុភាសិតគ្រប់បែបផែន ដូចមានសេចក្តីថា
«អណ្តាតជាអាទិកន្លង បានសុខទុកផងពីព្រោះអណ្តាត» នេះជាដើម។
ខ្ញុំនឹងអធិប្បាយសំរាយដោយសង្ខែបនូវសុភាសិតនេះ ដើម្បីនឹងបំផុសឲ្យឃើញ
ថា «តើរសជាតិនៃសម្មាវាចាផ្អែមពីរោះយ៉ាងណាទៅ? =
សុខនឹងទុក្ខ»សេចក្តីចំរើននឹងអន្តរាយ
កើតឡើងពី អណ្តាត គែពីមាត់ជាគ្រឿងលាតត្រដាងគំនិតនឹងមនោសញ្ចេតនា។
គួរតែប្រយ័ត្នមាត់កុំនិយាឲ្យផ្លាតខុស ព្រោះសំដីដែលបន្លឺឡើងអាចនាំទុក្ខទោស
ដល់អាត្មាបាន។បើអណ្តាតដែលរលាស់សំដីទៅធ្វើឲ្យគេត្រេកអរសាទរ ចូលចិត្ត
ស្រឡាញ់រាប់អាន គោរពកោតខ្លាច គេសន្មតថាអណ្តាត បង្កើតនូវសេចក្តីសុខ
សេចក្តីចំរើនគឺធ្វើមនុស្សឲ្យមានសិរីសួស្តី។ ផ្ទុយទៅវិញបើអណ្តាតដែលគ្រលៀស
សំដីទៅ ធ្វើឲ្យក្តៅក្រហាយឈឺចិត្ត អាមាសមុខ ឃ្វាងលាភផ្សេងៗគេសន្មតថា
អណ្តាតជាគ្រឿងបង្កើតនូវ ទុក្ខទោស ជាអនេប្បការ មានបង់ប្រាក់កាស ជាប់គុកឬ
បង់អាយុសង្ខារក៏មាន ដូចយ៉ាងនិយាយអាក្រក់ពីគេ ជេរបញ្ចោរគេ អួតអាងពីខ្លួនឋង
សម្តែងមតិដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធអ្នកដ៏ទៃជាដើម។
ដោយអាស្រ័យហេតុនេះហើយ បានជាអ្នកប្រាជ្ញបានចងជាតម្រាសុភាសិតជាច្រើន
ដែលមានអត្ថរសដូចៗគ្នាគួរត្រិះរិះពិចារណាគឺសុទ្ធតែទូន្មានឲ្យចេះប្រុងប្រយ័ត្នជាតី
បំផុតក្នុងការនិយាយស្តី។នៅក្នុងសៀវភៅមួយ«សុភាសិត«សង្គ្រោះ«
លោកបាឡាក់ឧត្តមលិខិតសុង-ស៊ីវបានសរសេរចុះថា=
»»ភ្លាត់មាត់មិនទប់ កំពប់ប្រាក់««
រនាបបាក់ មានឬស្សីជួស បើពាក្យវាហួស គ្មាអ្វីជួសបាន។
ភ្លាត់ជើងឬបាក់មានថ្នាំបិទ ភ្លាត់មាត់មិនគិតបានទុក្ខទោស។
ដូច្នេះក្នុងការនិយាយស្តី គួរប្រុងប្រយ័ត្ន ព្រោះពាក្យសំដីដែលនិយាយហួស
ទៅហើយមិនងាយឡើយនឹងលុបលាងវិញបាន។ភាសិតបារាំងមួយទៀតបានទូន្មានថា=
ត្រូវបង្វិលអណ្តាតប្រាំពីរជុំមុននឹងនិយាយ»គឺមុននឹងសម្តែងមតិណាមួយគប្បីយកមតិ
នោះមកពិចារណាល្អិតល្អន់ជ្រៅជ្រះជាមុនសិន។ត្រូវចាំឲ្យច្បាស់នូវពាក្យទូន្មានពី
បុរាណថា=ស្តីការមុខក្រោយកុំឲ្យភ្លាត់ កុំអាងមានមាត់ចេះតែថា=
ពាក្យពុលតែជ្រុលទៅកាលណា កើតទោសវេរាគួរកុំភ្លេច៕

១៤``អ្នកមានរក្សាខ្សត់ដូចសំពត់ពទ្ធពីក្រៅ```អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនូវសំប៉ាន``

១«អ្នកមានរក្សាខ្សត់ដូចសំពត់ពទ្ធពីក្រៅ»
អ្នកមានភោគសម្បត្តិ ត្រូវមានធម៌សន្តោសប្រោសមេត្តាករុណាបីបាច់ចិញ្ជឹមអ្នកខ្សត់
ទុគ៌ត ឲ្យមានជីវិតស្ថិតស្ថេរនឹងគេ ឲ្យមានមុខរបរចិញ្ជឹមពោះ ឲ្យមានសេរីភាពក្នុងការ
ផ្សេងៗ។ លើកទឹកចិត្តអ្នកក្រ ឲ្យរីករាយដោយសម្មាវាចាផ្អែមពីរោះ បិទបាំងរាំងរាការពារ
អ្ន​កក្រីក្រឲ្យជ្រកកោនក្រោមម្លប់របស់ខ្លួន កិច្ចសង្គ្រោះនេះហើយដែលហៅថា»រក្សាខ្សត់«
លោកប្រៀបធៀប សង្គហកម្មនេះទៅនឹងសំពត់ដែលស្រោបបិទបាំង(សរីរះ)រាងកាយ
មិនឲ្យក្តៅរងាបាន។

២«អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនូវសំប៉ាន»
អ្នកមានចំណេះវិជ្ជា មានសតិបញ្ញាជ្រៅជ្រះ ត្រូវណែនាំអ្នកខ្លៅ អ្នកឆោត អ្នកល្ងង់ ឲ្យចាក
អន្លង់ងងិតគឺអវិជ្ជា ទៅកាន់ឋានដ៏ភ្លឺស្វាងវិញគឺបើកភ្នែក បើកត្រចៀក បើកមាត់ អ្នកល្ងង់
ឲ្យឈប់ខ្វាក់ ឈប់ថ្លង់ ឈប់គ តទៅទៀតនែនាំគ្នាដោយសន្សឹមៗបន្តិចម្តងៗឲ្យដល់
ត្រើយ កុំបោះបង់ចោលដោយឥតមេត្តាឥតធម៌សន្តោសត្រូវគាំពារ រក្សាអ្នកល្ងង់យិត
យោងសណ្តោងគ្នាឲ្យបានរស់ដោយសុខសាន្ត ក្រោមអនុភាពនៃចំណេះវិជ្ជារបស់ខ្លួន
ផង។ការស្រោចស្រង់អ្នកល្ងិតល្ងង់ដែលឥតដំរេះជានេះហើយហៅថា«រក្សាខ្លៅ»
លោកប្រៀបធៀប«អ្នកប្រាជ្ញរក្សាខ្លៅ»នេះទៅនឹង«សំពៅរក្សានូវសំប៉ាន«។
សំពៅជាកេត្រានាវាធំៗ ផ្ទុកអ្នកដំណើរនឹងអីវ៉ាន់សព្វសារពើកាត់សមុទ្រសាគរដ៏
ធំធេង។ សំពៅតែងតែងសណ្តោងយកទៅជាមួយនូវកូនសំប៉ាន គឺទូកចម្លងតូចៗ។

ខ្លឹមសារនៃភាសិត=

សុភាសិតនេះ ញ៉ាំងអ្នកមានឲ្យចេះរក្សាអ្នកខ្សត់ ញ៉ាំងអ្នកប្រាជ្ញឲ្យចេះរក្សាខ្លៅ
តើដោយហេតុអ្វី? ខ្ញុំបានសរសេរបីបួនលើកមកហើយនូវគេហទំព័រផ្សេងៗ
អ្នកមានដែលត្រូវរក្សាខ្សត់ ឬអ្នកប្រាជ្ញដែលត្រូវរក្សាខ្លៅ គ៏មកពីយល់ឃើញថាក្នុង
ការរស់នៅគឺសុទ្ធតែពឹងពាក់គ្នាទៅវិញទៅមក សេចក្តីអកុសលជាធ៌មមិនទៀង
វាតែតែវិលវល់ប៉ះពាល់ដល់រូបកាយ។ នៅពេលដែល«អ្នកមាន»ឬ«អ្នកប្រាជ្ញ»
មានអាសន្នអន្ធក្រនោះត្រូវពឹងកំឡាំង «អ្នកក្រ»នឹងអ្នកល្ងង់ទាំងនេះឋងវិញ។
អ្នកមានរក្សាអ្នកក្រដោយកំឡាំងទ្រព្យ អ្នកប្រាជ្ញរក្សាអ្នកខ្លៅដោយកម្លាំងចំណេះ
វិជ្ជានឹងបញ្ញាឋអ្នកក្រអ្នកល្អង់យកអាសា អ្នកមាននឹងប្រាជ្ញដោយកំឡាំងកាយវិញដែរ។
កិច្ចរក្សាគ្នាទៅវិញទៅមក នេះមានការប្រៀបធៀបប្រដូចទៅនឹងសំពៅដែលសណ្តោង
សំប៉ាននោះឋង។នៅពេលដែលសំពៅលេចធ្លុះធ្លាយ ត្រូវកូនសំប៉ានចេញប្រសាចផ្ទេរ
អីវ៉ាន់នឹងសង្គ្រោះអ្នកដំណើរក្នុងសំពៅនោះឬបើគ្មានគ្រោះថ្នាក់អ្វីទេ។កាលបើសំពៅ
អែបធ្នេរសមុទ្រ ពុំបានដោយទឹករាក់ក៏ត្រូវកូនសំប៉ានចេញពា្រតព្រួតគ្នាដឹកជញ្ជូនអ្វីៗ
ទាំងឡាយពីក្នុងសំពៅទៅដាក់ច្រាំងឬពីប៉ាត់ច្រាំងទៅដាក់សំពៅវិញដែរ។
សេចក្តីបញ្ចប់=
កុំអាងខ្លួនមានទ្រព្យ ស្អប់ខ្ពើមអ្នកខ្សត់ កុំអាងខ្លួនចេះស្អប់ខ្ពើមអ្នកល្អង់ ត្រូវយក
អាសាគ្នាទៅវិញទៅមកជាដរា នេះហើយដែលបណ្ឌិតតែងសរសើរថាជាឪវាទ
ដ៏ប្រពៃតែងញ៉ាំងលោកឲ្យទៅកាន់នូវ សន្តិភាព វឍ្ឍនភាព គ្រប់កាលវេលា៕

១៥«អ្នកមានកុំអាលអរអ្នកក្រកុំអាភ័យ»

សេចក្តីអធិប្បាយគំរូ
«អ្នកមានកុំអាលអរអ្នកក្រកុំអាភ័យ»
ជាពាក្យព្រេងតែងឮជាលំដាប់មកសំរាប់ដាស់តឿនជនានុជនទាំងអ្នកមាន
ទាំងអ្នកក្រឲ្យប្រុងប្រយត្ន័ក្នុងការខ្នះខ្នែងរកទ្រព្យសម្បត្តិហើយក្នុងការរក្សា
ធនធានដែលមានហើយ។
ក្នុងវគ្គទី១

លោកថា=អ្នកមានកុំអាលអរ»
គឺលោកប្រដៅអ្នកមានទ្រព្យសម្បត្តិឲ្យចេះព្រួយបារម្ភក្នុងការថែរក្សាធនធាន
ព្រោះអ្នកមានទ្រព្យខ្លះដោយអាងថាខ្លួនមានបរិបូរណ៏ហើយក៏ធ្វើព្រងើយកន្តើយ
ពុំគិតគូរនឹងនឹងរកទ្រព្យសំចៃតទៅទៀតព្រោះខ្លាចដល់គ្រាក្រោយនឹងមានងាសន្ធ
អន្ធក្រហើយគិតតែត្រេកអរហ៊ីហាវាយឬកលើកកំពស់ជូនកាលពុំមានចិត្តមេត្តា
ករុណាដល់អ្នកកំសត់ទុគ៌តឡើយម៉្លោះហើយអ្នកក្រតែងតែពោលពាក្យផ្តន្ទាថា=
អ្នកមានកុំអាលអរ«ក្រែងធ្លាក់ក្រទៅថ្ងៃក្រោយ»
ក្នុងវគ្គទី២
លោកថា=អ្នកក្រកុំអាលភ័យ
ពាក្យនេះបានសេចក្តីថាបើជនណាក្រហើយមិនត្រូវព្រួយចិត្តអស់សង្ឃឹមគិតថា
ខ្លួននឹងក្រមួយជីវិតឡើយត្រូវគិតថាថ្ងៃណាមួយមុខជាបានប្រទះលាភអ្វីមួយយ៉ាង។
ពាក្យព្រេងនេះលោកចងទុកមកសម្រាប់សំរាលចិត្តអ្នកខ្សត់ទុគ៌តកុំឲ្យមានទុក្ខភ័យ
ពេកនឹងការក្រក្រីក្ររបស់ខ្លួនហើយសម្រាប់កំឡាទឹកចិត្តអ្នកក្រឲ្យខំធ្វើការរកស៊ីឲ្យ
ពេញកម្លាំងឡើង។
យើងក៏បានដឹងបានឃើញជាញញឹកញយណាស់មកហើយថាមានមនុស្សខ្លះមាន
ទ្រព្យសម្បត្តិច្រើនប្រហែលទ្រព្យមហាសេដ្ឋីមួយមិនយូរប៉ុន្មានគាប់ជូនមានសេចក្តី
អកុសលមកផ្តល់កាយទ្រព្យនោះក៏រលាយខ្ចាយខ្ខត់រសាត់បាត់សូន្យទាំងកត្តិយស
កេរ្ត៏ឈ្មោះផង។មានមនុស្សខ្លះទៀតខ្សត់ខ្សោយដោយទ្រព្យធនធានគ្មានអ្វីជាទីពឹង
បង្អែកសោះប៉ុន្តែក្រោយមកស្រាប់តែបានងើបរួចពីក្រលំបាកទៅជាអ្នកមានមុខមាត់
មួយនឹងគេដោយអ្នកនេះឋងព្យាយាមធ្វើការចេះសំចៃទុកនេះប្រការមួយខ្លះទៀត
ក៏កើតមានបានដោយសារសំពាយព្រេងរបស
ខ្លួននេះប្រការ២(ដូចអ្នកក្រខ្លះត្រូវឆ្នោតជាតិជាដើម)
អ្នកមានទ្រព្យទាំងឡាយអើយត្រូវចាំថា«កើតជាមនុស្សនេះដូចកាំរទេះវិលត្រូវគ្រប់គ្នា
ជូនកាលត្រូវគេល្ហែងអត្មា«««ពោលគឺកុសលនឹងអកុសលជាការមិនទៀងទាត់ក្នុងពេល
នេះខ្លួនអ្នកមានទ្រព្យក្នុងពេលក្រោយគេនឹងមានទ្រព្យវិញក៏មិនដឹងកុំអាងខ្លួនមានធន
ធានហើយក៏ចេះតែសប្បាយរីរាយពុំមានចិត្តអាសូរករុណាដល់អ្នកក្រីក្រលំបាកនោះ។
ឃើញគេក្រកុំមើលងាយគេព្រោះក្រែងថ្ងៃក្រោយខ្លួនឋងធ្លាក់ខ្លួនវិញនឹងបានទទួល
សេចក្តីផ្តន្ទាច្រើន។ចំណែកអ្នកក្រត្រូវចាំថា«ការស់នៅជាការប្រយុទ្ធមួយ««
ដូច្នេះត្រូវក្រោកឡើងកុំរួញរាម្នីម្នាប្រយុទ្ធនឹងការលំបាកដើម្បីឲ្យមានជ័យជំនេះយ៉ាង
ថ្លៃថ្នូរដោយចេះប្រឹងបំរះឲ្យផុតភ័យពីក្តីក្រ៕

១៦« មានះបាត់មិត្ត ឥតអ្នកជាផៅ»

ជនណាដែលមានះ គឺមានចិត្តរឹងត្អឹងរបឹងចចែសកម្រព្រមព្រៀងទោរទន់ធ្វើតាមមតិ
ឬពាក្យទូន្មាននៃអ្នកដ៏ទៃអ្នកនេះឋងរមែងតែង «បាត់មិត្ត» គឺគ្មានមិត្តចង់មូលចូលរួម
គំនិតជាមួយឬបើមានមិត្តមកហើយក៏មិនលែងបាក់បែកគ្នាមិនខានព្រោះសេចក្តីមានះ
នេះធ្វើឲ្យខូចការសាមគ្គីរវាងគ្នានឹងគ្នា។

ដែលហៅថា«ឥតអ្នកជាផៅ»គឺបើមានេះហើយ កុំថាឡើយបាត់តែត្រឹមមិត្តសូម្បីតែបង
ប្អូនញាតិសារលោហិតដែលជាពូជអម្បូរជាមួយ ក៏មិនចង់មូលគំនិតរួមចិត្តយកធ្វើជាគ្នាដែរ។


១៦«ក្រេវក្រោធឃោរឃៅ រមែងបាត់អង្គ »

មនុស្សខឹងខ្លាំង ពាលកំណាចកាចហួសប្រមាណចំពោះបំពានគ្មានថយមិត្តគំនិតរឹងរូស
ប្រទូស្តខឹងឃោរ ជេរបញ្ចារខុសច្បាប់ទម្លាប់នោះឋងរមែងបាត់អង្គ គឺតែងវិនាសខ្លួន
ស្លាប់ខ្លួនថ្ងៃណាមួយ ពីព្រោះពួកសាហាវកំណាចនេះជាទីគំនុំជាតីសំអប់
របស់ពួកជនទាំងឡាយ។

១៧«ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កើះឲ្យរកនាយ»


សេចក្តីផ្តើម
បើទុកជាធ្វើត្រូវ ក៏តែងធ្លាក់ក្នុងផ្លូវខុសវិញដែរជន
ណាដែលធ្វើមិនពិចារណាឲ្យបានជ្រៅជ្រះ
មិនចេះអស់សង្កត់ចិត្តរលត់ក្តីមោហះ។
ការដែលយក«កំហល់ទល់កំហែង»
គឺខំច្រឡោតមិនគិតមុខគិតក្រោយតែង
បង្កើតទុក្ខទោសដល់ខ្លួនជាញឹកញយដូច្នេះ
ហើយបានចាបុរាណចារ្យទូន្មានថា «ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កើះឲ្យរកនាយ»
ដែលជាភាសិតសន្មតថាជាច្បាប់ទូន្មានខ្លួនបាន។

អត្ថានុរូបរបស់ភាសិត

ឋឆ្កែនឹងគោនេះវាមានម្ចាស់។កាលបើឆ្កែវា«ខាំឬគោឆ្កើះ»កុំទៅវាយដំវាឬសម្លាប់វាព្រោះ
ជាសត្វមានម្ចាស់។កាលបើម្ចាស់សត្វនេះដឹងថាយើងវាយសត្វគេនោះគេត្រឡប់ជាស្តី
បន្ទោសយើងវិញឬបើវាយសត្វទាល់តែបែកបាក់ឬទាល់តែស្លាប់ផងនោះនឹងសងសោហុយ
គេពេញទី។
ដូច្នេះកាលបើឆ្កែខាំឬគោឆ្កើះតោងរកម្ចាស់ឲ្យគេជួយរកថ្នាំបិទឬជួយចេញសោហុយថ្លៃការ
ថែស្នាមរបួសនោះដោយរកម្ចាស់សត្វនេះប្រហែលមិនបានឃ្លុំមាត់ឆ្កែឬចងវាឲ្យជាប់ឬមិន
បានចងគោឲ្យមាំឬបង្ខាំងវាទុកក្នុងក្រោលខ្លួន។

អត្ថបដិរូបរបស់ភាសិត

កាលបើមានរឿងនឹងកូនក្មេងដោយវាប្រមាថក្នុងការផ្សេងៗ(ធ្វើឲ្យយើងឈឺចិត្តឬធ្វើឲ្យ
យើងមានស្នាមរបួស)នោះត្រូវរកឪពុកម្តាយឬគ្រូអាចារ្យឬអ្នកដែលទទួលភារះគ្រប់គ្រងវា
ឬជេរស្តីប្រដៅដើម្បីផ្សះជម្ងឺនេះ។សូម្បីតែបាវព្រាវរបស់គេក៏តោងតែរកនាយចៅហ្វាយឲ្យ
ជេរស្តីប្រដៅដែរ។
បើមានភ្នាក់ងារក្រសួងណាមួយប្រមាថមើលងាយដោយអាការផ្សេងៗនោះត្រូវរកនាយចៅ
ហ្វាយភ្នាក់ងារនោះឲ្យជួយផ្សះផ្សាលប់លាងរឿងហេតុទាំងសងខាងគឺឲ្យស្រូលចិត្តទាំងអ្នក
ទទួលគ្រោះស្រួលចិត្តទាំងអ្នកប្រព្រឹត្តល្មើសវិស័យដូចរកម្ចាស់សត្វឲ្យរកថ្នាំបិទរបួសហើយ
ឲ្យប្រយត្ន័កុំលែងសត្វកាចឲ្យខាំឲ្យឆ្កើះគេទៀតដែរ។
ភាសិតនេះមានន័យទូលំទូលាយទៅទៀតថាបើប្តព្រឹត្តការណ៏អ្វីមួយឬរឿងហេតុអ្វីមួយកើត
ឡើងហើយត្រូវស្រាវជ្រាវរកបុព្វហេតុដែលនាំឲ្យកើតជារឿងនោះឡើងដើម្បីខំប្រឹងប្រែង
ផ្សះផ្សារលត់នូវបុព្វហេតុនោះកុំឲ្យរឿងហេតុរាលដាលវែងឆ្ងាយទៅទៀត៕



១"អូសទូកកុំឲ្យលំអាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក"

សេចក្កីផ្តើម
វដ្តទុក្ខ គឺទុក្ខទោសទាំងឡាយដែលវិលវល់ចុះឡើងប៉ះពាល់រាល់រូបឥតស្រាកស្រាន្ត។
ដូចច្នេះបណ្តាលអ្នកប្រាជ្ញគ្រប់សាសន៏បានចងក្រងជាបញ្ហា ជាភាសិត ជាបទចរិយា សាស្រ្តផ្សេងៗ ដើម្បីជាឧសថរំលត់ទោសនឹងជាយានដឹកនាំគាំពារបុផុជ្ជនក្នុងលោកឲ្យ
ចាកជៀសផុតពីអន្លង់ទុក្ខ នឹងឧបសក្គគ្រប់ជំពូកដែលកើតឡើងឥតទៀងទាត់។ ដូចយ៉ាង
ក្នុងច្បាប់ពាក្យចាស់លោកទូន្មានថា=

«អូសទូកកុំឲ្យលំអាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក»

អត្ថានុរូប នឹងអត្ថបដិរូបរបស់ភាសិត


 «អូសទូកកុំឲ្យលំអាន»«អូសទូក»

នេះគឺទាញទូកពីទីគោកទៅដាក់ទឹក«កុំឲ្យលំអាន»
គឺកុំឲ្យមានស្នាមនៅលើដីឬមានស្នាមនៅ

បាតទូកធ្លុធ្លាយព្រោះជាការនាំឲ្យសឹក
ដាច់បាតទូកឬអន្តរាធ្លុះធ្លាយទូកក៏មាន។
អ្នកប្រាជ្ញចង់ទូន្មានថា=កាលបើអូសទូក
គឺប្រកបការអ្វីមួយយ៉ាងពិបាកដោយមានឧបសក្គ
ជាច្រើននៅរាំងរានេះត្រូវប្រយត្ន័
«អូសទូកកុំឲ្យលំអាន»
គឺធ្វើការនោះទៅកុំឲ្យមានស្នាមពោល
គឺកុំឲ្យមានសៅហ្មងមានរឿងរ៉ាវអ្វីផ្សេងៗដែលអាច
ឲ្យទុក្ខទោសដល់ខ្លួននៅវេលា
ប្រតិបត្តិការនោះ។

«ចាប់ត្រីបានកុំឲ្យល្អក់ទឹក»

គឺធ្វើម្តេចឲ្យបានត្រីហើយទឹកនៅថ្លាដូចដើម
អ្នកប្រាជ្ញចង់ទូន្មានថាបើយើងប្រាថ្នានឹង«ចាប់ត្រី»គេនឹងធ្វើអ្វីឲ្យបានលាភមានផលដល់យើងនោះ
បើបានលាភត្រូវប្រយត្ន័កុំឲ្យមាន«ល្អក់ទឹក»គឺកុំឲ្យមានការសៅហ្មងដិតដល់ខ្លួនកុំឲ្យមានទុក្ខទោស
ដល់ខ្លួនក្នុងគ្រាក្រោយឡើយ។

ឧទាហរណ៏=

ការដែលឃោសនាខាងបោះឆ្នោតរើសតំណាងរាស្រ្តជាការមួយធ្វើដោយពិបាកព្រោះមានឧបសក្គ
ជាច្រើនមករាំរា។នោះក្នុងការដែលយើងថាពិបាកនេះបេក្ខជនដែលនិយាយឃោសនាឲ្យរាស្រ្តបោះ
ឆ្នោតជ្រើសខ្លួនជាតំណាងត្រូវខំឆ្លងឲ្យផុតពីការលំបាកដោយឥតមានសេចក្កីសៅហ្មងដិតដល់ខ្លួន
គឺប្រយត្ន័ខំទាញខ្លួនឲ្យចាកផុតនូវគំររឧបសក្គផ្សេងៗ។ដោយគ្នារឿងរ៉ាវអ្វីនឹងឲ្យទុក្ខទោសដល់ខ្លួន
ក្នុងវេលាប្រតិបត្តិការនោះ។
បេក្ខជនដែលដែលខំធ្វើឃោសនាយ៉ាងនេះគឺដើម្បីនឹងឲ្យបានសំរេចបំណងមួយឲ្យបានជាប់ឈ្មោះ
ជាតំណាងរាស្រ្តប៉ុន្តែបេក្ខជននេះមិនត្រូវភ្លេចថា«បើចាប់ត្រីបានកុំឲ្យល្អក់ទឹក»គឺបើនឹងជាប់ឈ្មោះ
ជាតំណាងរាស្រ្តគឺជាប់ដោយត្រឹមត្រូវដោយប្រព្រឹត្តិល្អស្អាតកុំឲ្យមានរឿងរ៉ាងផ្សេងៗដែលត្រឡប់
ជានាំខ្លួន«ឲ្យល្អក់»គឺឲ្យទទួលកុំហុសអ្វីមួយមកវិញបាន។
ម៉្យាងទៀតឋអ្នកជំនួញនូវអ្នករាជការគ្រប់ជាន់ថ្នាក់ក៏ត្រូវខំបំពេញកិច្ចការរបស់ខ្លួនរឿងៗខ្លួន
ដោយជៀសវាងកុំឲ្យមានការសៅហ្មងដឹតដល់ខ្លួនបាន។ដែលនឹងបានផលទៀតក៏កុំឲ្យល្អក់
គឺបានដោយសុខមិននាំឲ្យរំខានចិត្ត។
សេចក្កីបញ្ចប់=កិច្ចការសព្វសារពើដែលយើងបំរុងនឹងធ្វើឬដែលបានចាប់ធ្វើទៅហើយក៏ដោយ
តោងខំអូសខំទាញខំប្រយុទ្ធឲ្យដល់ត្រើយដោយប្រុងប្រយត្ន័ជាដរាបកុំឲ្យការនោះហុចទុក្ខ
ទោសមកដល់ខ្លួនវិញ៕

២"ឈើផ្លែច្រើនចាញ់ ស្លឹកត្រីច្រើនទឹកល្អក់ពុំជា"

សេចក្កីផ្តើម
ភាសិតទាំងឡាយដែលនឹងចងក្រងឡើងបានទុកជាកេរ៌្តតំណតកប្បកល្ប
ក៏មកពីអ្នកប្រាជ្ញរកឃើញសេចក្កីពិតដោយលោកស្គាល់ការសាកពិសោធន៏
យ៉ាងល្អិតល្អន់ក្នុងរបៀបរស់នៅនៃសង្គមដោយមានការសង្គេតមើលលក្ខណះ
នៃវត្ថុក្នុងធម្មជាតិហើយយកទៅប្រៀបធៀបនឹងលក្ខណះ«ករិយានៃមនុស្ស
ក្នុងលោកដូចយ៉ាងក្នុងច្បាប់កេរ៏្តកាលលោកចែងមកថា«

«ឈើច្រើនចាញ់ស្លឹក ត្រីច្រើនទឹកល្អក់ពុំជា»

អត្ថានុរូបរបស់ភាសិត វគ្គទី១«ឈើផ្លែច្រើនចាញ់ស្លឹក»
ឈើណាដែលមាន«ផ្លែច្រើន»នោះស្លឹកវាតែងវិនាស។
ពីព្រោះអ្វី?គឺកាលណាគេឃើញឈើនេះមានផ្លែច្រើនហើយគេនាំគ្នាចង់បាន
ផ្លែនោះដោយគ្រវែងនឹងដំថ្មឬដំបងថ្ពក់មួលយកទាំងស្លឹកឬអង្រួនមែកឬកាប់
យកទាំងមែកដើម្បីនឹងប្រឡោះយកផ្លែឲ្យបានស្រួលជាហេតុបណ្តាលឲ្យស្លឹក
ឈើដែលជាទីជំរកនៃផ្លែនេះរុះរោយវិនាសព្រោះតែផ្លែច្រើន។

ត្រីច្រើនទឹកល្អក់ពុំជា
ទឹកណាដែលមាន«ត្រីច្រើន»
ទឹកនោះនឹងល្អក់ខ្វល់  ពីព្រោះអ្វី?គឺកាលបើគេឃើញមានត្រីច្រើនហើយគេ
ក៏ចង់បានត្រីនោះដោយនាំគ្នាទៅចាប់
ទៅដួសទៅបង់ទៅត្រង់ដាក់ទ្រូដាក់លប
ជញ្ជត់ឬវាយទឹកដេញត្រីបញ្ជូលស៊ងជាហេតុ
បណ្តាលឲ្យទឹកនេះដែលជាជំ
រកនៃត្រីទៅចាល្អក់ខ្វល់អស់ព្រោះតែត្រីច្រើន។
អត្ថបដិរូបរបស់ភាសិត
បញ្ហាទាំងពីវគ្គនេះបានសេចក្កីថា=ជនដែលមានទ្រព្យធនច្រើនតែងជួបប្រទះនឹងការអន្តរាយច្រើនប្រការ
ព្រោះទ្រព្យធននេះតែងទាញទឹកចិត្តជនពាលឬចោរកំណាចឲ្យចង់បានឥតបីស្រាកវិស៏យដូចគេប្រាថ្នា
ផ្លែឈើឬនេសាទជនប្រាថ្នាត្រីដែរ។ជនដែលរងគ្រោះសៅហ្មងអន្តរាយដោយសារតែទ្រព្យរបស់ខ្លួនយ៉ាង
នេះមានការប្រៀបធៀបទៅនឹងស្លឹកឈើដែលដែលវិនាសរុះរោយដោយសារផ្លៃច្រើនឬក៏ដូចជាទឹកដែល
ល្អក់ដោយសារតែមានត្រីច្រើននោះឋង។

សំគាល់(សំរាប់ជាសេចក្កីបញ្ចប់)
ដោយហេតុដែលទ្រព្យសម្បត្តិជាចំណីនៃពួកពាលហើយដែលងាចបង្កើត«ការល្អក់»គឺសេចក្កីសៅហ្មង
ឬវិនាសអន្តរាយដល់ម្ចាស់ទ្រព្យបាននោះត្រូវប្រុងស្មារតីជាដរាក្នុងការរក្សាទ្រព្យរបស់ខ្លួន។ភាសិតនេះ
មិនមែនធ្វើឲ្យយើងគេទាំងឡាយខូចទឹកចិត្តមិនចង់មានមិនចង់បាននោះទេ។សេចក្កីបរឹងប្រែងក្នុងការ
រកទ្រព្យត្រូវតែព្យាយាមធ្វើជាដរាបព្រោះទ្រព្យធនបង្កើតសេចក្កីថ្លៃថ្នូរណាស់តែកាលបើមានទ្រព្យនេះ
ហើយត្រូវប្រុងប្រយត្ន័ដើរឧបាយយ៉ាងណាកុំឲ្យ«ចាញ់ឬល្អក់»ទៅបានដោយសារតែទ្រព្យសម្បត្តិនេះឋង៕

៣ «សប្បុរសពេកចាញ់ធន នាទុរជនចាញ់ឥន្រ្តីយ»

បុរាណាចារ្យដែលមានបញ្ញាដ៏មុតថ្លា បានពិនិត្យគិតពិចារណាយល់ថា ក្នុងលោកសន្និវាសនេះ
មនុស្សយើងតែងជួបប្រទះពើបពះនូវអំពើអកុសល ទើបក្នុងច្បាប់កេរ្ត៏កាលលោកចែងថា=
«សប្បុរសពេកចាញ់ធននាទុរជនចាញ់ឥន្រ្តីយ»
ដើម្បីជាប្រស្នាដាស់សតិបញ្ញាមហាជនឲ្យជៀសវាងឲ្យផុតនូវកងទុក្ខទាំងឡាយ
វគ្គទី១
សប្បុរសពេកចាញ់ធន
ជនសប្បុរស គឺមនុស្សណាដែលមានចិត្តល្អមេត្តាករុណាដល់អ្នកដ៏ទៃ
ដោយចំណាយកំឡាំងកាយចិត្តនូវទ្រព្យធនដើម្បីជួយស្រោចស្រង់ដោះ
ទុក្ខគេឲ្យចាកផុតពីសេចក្តីក្រីក្រលំបាក៕
សប្បុរសធម៌ជាធម៌ដ៏ប្រសើរដែលលោកតែងទូន្មានប្រជានិករទាំងឡាយ
ឲ្យទទួលយកទុកក្នុងខ្លួនជានិច្ចតែប្រយ័ត្នកុំ«សប្បុរសពេក»គឺកុំប្រព្រឹត្តអំពើ
ល្អនេះហួសប្រមាណកុំធ្វើល្អឥតពិចារណា។ការធ្វើទានដល់អ្នកក្រីក្រការចំណាយ
ទ្រព្យដើម្បីជួយទ្រទ្រង់ជនណាឲ្យរឹងជំហរក្នុងការអ្វីមួយត្រូវធ្វើឲ្យមានព្រំដែន
កុំធ្វើឲ្យជ្រុលពេកកុំធ្វើឲ្យហួសកម្លាំងទ្រព្យរបស់ខ្លួនព្រោះការសប្បុរសហួសប្រមាណ
នេះរមែងតែងធ្វើឲ្យ«ចាញ់ធន»គឺឲ្យវិនាសលោះទ្រព្យសម្បត្តិមិនខានដោយការចំណាយ
ក្នុងផ្លូវសប្បុរសវាច្រើនជាងចំណូលធម្មតា។
សេដ្ឋីដែលមានទ្រព្យរាប់រយលានប្រាក់ក៏គង់នឹងរលាយឃ្លាំងទ្រព្យទៅបានកាលបើចេះតែ
សប្បុរសហួសកំរិតឥតមានពិចារណា៕
វគ្គទី២
នាទុរជនចាញ់ឥន្ត្រី
«ទុរជន»គឺជនដែលមានចិត្តអាក្រក់។ជនទុច្ចរិតគ្រប់ថានះ«ចោរខ្មាំងទាំងឡាយ
ជនដែលមានចិត្តសាហាវក្នុងការលបលួចធ្វើឃាតកម្មឬវិនាសកម្មផ្សេងៗ
លោកចាត់ថាជាពួកទុរជនទាំងអស់។
តាមសេចក្កីក្នុងភាសិតនេះគេរាប់ជាពួកទុរជនដែរជនណាដែលកំណាញ់កាញ
សម្បត្តិទុកមានចិត្តអាក្រក់ឥតមេត្តាករុណាដល់អ្នកកំសត់ទុគ៌តផ្ទុយគ្នាពី
ពួកសប្បុរសជន។
«ចាញ់ឥន្ត្រីយ»
គឺអាប់ឧនវិនាសអន្តរាដល់រូបរាងកាយរបស់ឋង។ជនចិត្តអាក្រក់ជាទីគំនុំ
ជាទីសំអប់នៃអ្នកដ៏ទៃវាតែងរមែងសៅហ្មងឬវិនាសដល់ខ្លួនវា។គេតែង
លបលួចកាប់សម្លាប់ជនទាំងនេះឥតប្រណី។
ជនដែលល្បីថាចេះធ្មប់អាបពួកចោរព្រៃទាំងឡាយនោះនឹងត្រូវគេចាប់ធ្វើ
បាបវាយដំច្រំធាក់ឬប្រហារជីវិតចោលក៏មាន។ពួកជនទុច្ចរិតនឹងត្រូវរាជការ
ដាក់ទោសផ្តន្ទាវាឲ្យរាងចាល។ជនកំណាញ់ពិតមែនតែមិនធ្វើទុក្ខទោសដល់គេ
តែដោយហេតុចិត្តខ្មៅក្រៅតម្រានោះគេតែងតែស្អប់ប្រមាថមើលងាយដោយ
អាការផ្សេងៗសេចក្តីអាប់ឧនដល់ខ្លួនក៏កើតមានឡើងដែរ។ផលអាក្រក់គ្រប់បែប
ដែលធ្លាក់ដល់ទៅលើពួកទុរជននេះហើយហៅថា«ចាញ់ឥន្ត្រីយ»
ឋពួកទរជនមានឧបមេយ្យដូចសត្វសង្កើចឬសត្វមូសដែលខាំចុចគេឲ្យគេឈឺចាប់
តែមិនរួចពីគេទះសម្លាប់ឡើយ។ពួកមនុស្សទោសក្នុងពន្ធនាគារដែលនឿយកាយ
បាយមិនឆ្អាញ់គ្រប់ពេលវេលានេះជាពួកទុរជនដែលកំពុងទទួលកម្មអាក្រក់លើ
អាត្មាវិញពោលគឺ«ឥន្ត្រីយ»របស់គេកំពុង«ចាញ់»។
សេចក្កីបញ្ចប់=ការធ្វើទានត្រូវលៃឲ្យសមរម្យនឹងធនធានកុំភ្លេចឲ្យសោះ
ពាក្យចាស់លោកថា»
ចិត្តល្អក្រខ្លួន«ចិត្តល្អឥតបើគិតកុំមានចិត្តអាក្រក់»នេះហើយដែលអ្នកប្រាជ្ញចងទូន្មាន៕

៤ ធម្មតាអ្នកជាជាតិ ការកេរ្ត៏អាទិឲ្យគិតគូរ"

ធម្មតាកើតមកជា«អ្នកជា»
គឺជាអ្នកល្អត្រឹមត្រូវមានពាហនះអ្នកដែលមិននៅខ្ញុំកញ្ជះគឹត្រូវឲ្យចេះ«គិតគូរការកេរ្ត៏អាទិ»
គឺការពារពីដើមឲ្យបានល្អគង់វង់តរៀងទៅ។
ឋកេរ្ត៏នេះរស់ដោយយក=
១»កេរ្ត៏មត៌ក=ពោលគឺទ្រព្យសម្បត្តិដែលទទួលពីម៉ែឪដូនតាមក
២»កត្តិនាម=ល្អដែលធ្លាប់មានពីបុព្វបុរសរបស់យើងមកហើយពោលគឺ
«កេរ្ត៏ឈ្មោះជាអ្នកជានោះឋង៕

៥ "ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង"

សេចក្កីនេះសំរាប់រំឮកដល់អ្នកជំនួញជួញព្រៃគ្រប់ឋានះនឹងអ្នកធ្វើនយោបាយផ្សេងៗ។
១»ក្នុងការធ្វើជំនួញ កាលបើកាន់សច្ចះពេកក៏គ្មានចំណេញដែរត្រូវឲ្យវៀចខ្លះ ឋវៀចនេះ
មិនមេនបំបាត់ប្រវញ្ជ័ថ្លឹងខ្វះភ្នែកជញ្ជីង ឬជៀសវាងបំបាត់ពន្ធគយឲ្យតែខាងចំណេញស្មើរដើម
ក៏មិនត្រូវប្រាប់គេត្រង់បើទុកជាចំណេញក្នុងមួយឆ្នាំរាប់ហ្មឺនប្រាក់ ក៏កុំនិយាយប្រាប់ពាណិជឋទៀត
ឲ្យត្រង់អស់ពីពោះ ព្រោះកាលបើគេឃើញចំណេញ ច្រើនក្នុងមុខជំនួញណាមួយគេប្រាថ្នារកជំនួញ
នោះដែរនាំឲ្យលាភរបស់យើងថយទៅវិញឬជំពប់អស់រលីងទៅវិញក៏មាន។
២» ក្នុងការធ្វើនយោបាយ តែដើរតាមផ្លូវត្រង់ គេនឹងស្គាល់« ពោះវៀន»យើងគឺស្កាល់ចិត្តគំនិតយើងទាំងអស់។
កុំភ្លេចឡើយពាក្យចាស់លោកថា»  ស្លូតស្លាប់វៀចវេរ មានភ័ព្វអាយុយឺនយូរ »

៦"លោកថាល្វាផង សម្បកក្រៅហោង ភ្លឺផ្លេកយល់យង់ រីឋក្នុងផ្លែ សឹងតែមមង់ ក្រាស់ក្រៃនៅក្នុង នោះហោងលោកថា»

សេចក្តីអធិប្បាយជាគំរូ
ដោយសង្កេតឃើញថា នៅនាលោកនេះមានមនុស្សមានច្រើនសណ្ឋាន «ខ្លះវៀចខ្លះត្រង់ ខ្លះខ្លៅសាមាន្យ« ទើបបុរាណបណ្ឌិតព្រឹទ្ធាចារ្យចងជាបញ្ហាទុកក្នុងច្បាប់កូនចៅថា=
«លោកថាល្វាហោង សម្បកក្រៅហោង ភ្លឺផ្លេកយល់យង់ រីឋក្នុងផ្លែសឹកតែមមង់ ក្រាស់ក្រៃ
នៅក្នុង នោះហោងលោកថា»។
ឋផ្លែល្វាកាលណាដែលទុំឡើងមានពណ៌ក្រហមរលោងមានសម្បករលីងស្រស់រលើប
គួរឲ្យស្រើបស្រាលត្រេកត្រអាលចង់បេះប្រឡះយកមកកាន់យកមកភ្លក់អាស្រ័យណាស់
ប៉ុន្តែក្នុងផ្លែមានសុទ្ធតែសត្វមមង់វារុករវើកពាសពេញតាមចន្លោះសាច់ល្វានោះគួរឲ្យខ្ពើម
រអើមជៀសវាងរាងចាលលែងហ៊ានហែកកាន់មើលទៀត។
ឋផ្លែល្វាដែលល្អល្អះតែក្រៅនេះលោកប្រៀបធៀបទៅមនុស្សណាដែលមានរូបឆោមលោម
ពណ៌សាច់សល្អសមស្អាតស្អំស្រស់បំប្រិមពុំទាស់ភ្នែកអ្នកដ៏ទៃក៏ប៉ុន្តែមនុស្សនោះឋងមានចិត្ត
ល្អក់អាក្រក់ពេកឬក៏មានឬកពាឥរិយាមិនសមរម្យជាហេតុធ្វើឲ្យអា្នកផងទាំងពួងស្អប់ខ្ពើមទៅវិញ។
ប៉ុន្តែពាក្យអ្នកប្រាជ្ញនេះមិនមែនសំដៅទៅលើតែមនុស្សណាដែលមានរូបឆោមរាងរាងកាយឆើត
ឆាយដូចបានអធិប្បាយមកហើយនោះទេលោកប្រៀបប្រដូចផ្លែល្វាទៅនឹងជនណាដែលមានសំដី
វាចាផ្អែមពិរោះគួរឲ្យអ្នកផងទាំងពួងទុកចិត្តចូលជិតរើសយកជាមិត្រស្និទ្ធស្នាលរាប់អានជាស្ពាន
មេត្រីដោយស្តាប់ពាក្យសំដីថាប្រហែលជាមនុស្សនោះល្អបរិសុទ្ធត្រឹមត្រូវកាន់ផ្លូវត្រង់មែនប៉ុន្តែ
មនុស្សសំដីល្អនេះច្រើនមានចិត្តល្អក់អាក្រក់ជាប់ហេតុនេះបានចាអ្នកប្រាជ្ញបន្ថែមសេចក្តីថា=
«អ្នកមួយចែចូវរអែរអូវវៀចវេរឬស្យាបញ្ចើចបញ្ជើពាក្យពើមាយាដូចកលផ្លែល្វាល្អល្អះតែក្រៅ»
សេចក្តីដែលមានសាធកះមកហើយនេះឃើញថាត្រូវមែនហើយប៉ុន្តែយើងនឹគថាមនុស្សណា
ដែលល្អតែមាត់ក្រៅហើយចិត្តសុទ្ធតែខ្លៅអាក្រក់់វៀចវេរឬស្យាទាំងអស់នោះក៏មិនមែនដែរ
ដ្បិតមានខ្លះសំដីល្អចិត្តក៏ល្អដូចផ្លែឈើខ្លះល្អឃាងក្រៅហើយមានទាំងឧជារសផ្អែមឆ្អាញ់ពីសាផង
ប៉ុន្តែយើងប្រទះឃើញថាក្នុងលោកនេះម្រមានមនុស្សដែលមានសំដីល្អហើយមានចិត្តល្អផងនោះ
ណាស់ច្រើនតែមនុស្សសំដីផ្អែមចេះបញ្ចើចចបញ្ចើហើមានចិត្តអាក្រក់។
ធម្មតាមនុស្សអាក្រក់ច្រើនវាចាវោហាផ្អែមពីរោះមករកយើងដើម្បីឲ្យយើងទុកចិត្តអស់ពីពោះថាវាល្អ
មនុស្សជំពូកនេះកុំសូវទុកចិត្តវាកុំយកធ្វើចាគ្នាថ្ងៃក្រោយមិនយូរមិនឆប់វានឹង«ត្បកក្បាល»
យើងវិញមិនខាន។
«ក្អែកនឹងកញ្ច្រោង»ឬមាន់នឹងកញ្ច្រោង»របស់កវីបណ្ឌិតឡាយហ្វុងដែលបានលើកទុកជិត២០
សតវត្ស៏មកហើយ
ចុះកញ្ច្រោងវាធ្វើយ៉ាងដូចម្តេចនឹងបាននំពីក្អែកឬមាន់ជាអាហារវា?
ចូរយើងកុំឆ្អល់ឲ្យសោះពាក្យបញ្ចើចបញ្ចើដោយប្រើសំដីផ្អែមល្ហែមត្រជាក់នេះហើយជានុយ
បបោសអង្អែលចិត្តឲ្យក្អែកគិតថាពិតជាពាក្យត្រង់ក៏ហាមាត់និយាយឡើងធ្លាក់ឋនំទៅដីបានចំ
ណីនៃកញ្ច្រោងទៅវិញ។ឋមាន់វិញក៏ស្លាប់ខ្លួនពីព្រោះតែឮកញ្ច្រោងនិយាយបញ្ជោរដោយពាក្យ
ផ្អែមពីរោះគួរទុកចិត្តពន់ពេកណាស់។
ក្នុងរឿងមួយទៀតរបស់«ម៉ូលីយារ៏»មាននិទានថា=នាម៊ីនម្នាក់ឈ្មោះលោក«ដូរង់ចង់ទៅបោកប្រាស់អ្នកមានទ្រព្យសម្បត្តិម្នាក់ឈ្មោះ«ហ្សូរដាំង»
លោកដូរង់ស្អប់ហ្សូរដាំងពេកប៉ុន្តែដោយលោកខ្វះប្រាក់ចាយលោកក៏ធ្វើជារាប់អានហ្សូរដាំងទៅ
លោកនិយាយប្រាប់ហ្សូរដាំងថា=គ្មានស្រឡាញ់នរណាជាងហ្សូរដាំងទេលោកកុហកថាលោកបាន
ទៅនិយាយនៅក្នុងចំណោមសរសើរពីហ្សូរដាំងជាច្រើនដងលោកថានឹងរកមនុស្សណាឲ្យវិនាស
ជាងហ្សូរដាំងក៏គ្មានឋពាក្យលោកទាំងប៉ុន្មានសុទ្ធតែបញ្ជោរបោកប្រាស់ទេប៉ន្តែពីរោះផ្អែមហាក់
បីដូចជារឿងនោះពិតមែនគូរឲ្តហ្សូរដាំង«ត្រចៀកស្រាល»ទុកចិត្តពេក។
ចូលយើងពិចារណាមើលចុះក្នុងរឿងទាំងពីរនេះសត្វកញ្ជ្រោងនឹងលោកដូរង់មានសំដីផ្អែមពី
រោះតែមាត់ក្រៅឋចិត្តសឹងតែអាក្រក់វៀចវេរចង់បំផ្លាញគេឲ្យវិនាសោះវិស័យដូចផ្លែល្វាដែលល្អ
«ភ្លឺផ្លេក»តែសម្បកហើខាងក្នុងសុទ្ធតែមមង់ដែរ។
យើងមិនត្រូវទកចិត្តមនុស្សណាដែលយើងមិនស្គាល់ឲ្យច្បាស់លាស់ឡើយដ្បិតមនុស្សមានច្រើន
សណ្ឋានណាស់ខ្លះ«ចិត្តចាទេវទត្តមាត់ដូចទេវតា»ខ្លះទៀត«អាក្រក់តែមាត់ចិត្តដូចទេវតា»
ហេតុនេះហើយបានជាក្នុងច្បាប់កូនចៅដដែលនេះលោកបានបន្ថែមថា=
រីសោតខ្នុរណាំង សម្បកស្តោកស្គាំង បន្លាច្រូងនៅ ឋក្នុងសឹងក្លែប ក្រអែបផ្អែមទៅ
ទាល់ក្នុងឥតសៅ រសសឹងពីសា»

៧"លោកថាឲ្យត្រាប់ នូវសត្វកុកសាប់ អំពើប្រពៃ កុំត្រាប់កុសល ភោភាវសព្វថ្ងៃ ហើរទំអាស្រួ័យ ពុំប្លែកប្លែងប្រាណ»

សេចក្តីផ្តើម
ដើម្បីរស់នៅក្នុងសង្គមជនឲ្យបានសុខសាន្តរៀងរាបទៅត្រូវខំធ្វើខ្លួនឲ្យប្រាសចាកពា្យនិន្ទា
ទាំងឡាយនឹងភយន្តរាយគ្រប់ប្រការដោយព្យាយាមត្រិះរិះពិចារណាឲ្យយល់អស់អាថនួវ
ពាក្យឪវាទនឹងក្បួនតម្រាសុភាសិតដែលបណ្ឌិតចារបែងសេចក្តីដើម្បីជាគតិលោកទៅកាន់
ស្ថានសុខដូចយ៉ាងក្នុងច្បាប់កូនចៅលោកប្រដៅថា=ឲ្យត្រាប់នូវសត្វកុកសាប់អំពើប្រពៃ
កុំត្រាប់កុំសលភោភាវសព្វថ្ងៃហើរទំអាស្រ័យពុំប្លែកប្លែងប្រាណ»
អត្ថានុរូបរបស់ភាសិត
វគ្គទី១
លោកថាឲ្យត្រាប់នូវសត្វនូវសត្វកុកសាប់អំពើប្រពៃ»
កាលបើកុកសាប់ចុះទៅរកទំឬរកស៊ីនៅទីណាដូចជាទំនៅលើមេឃឈើឬចុះស៊ីនៅវាលស្រែ
ឬក្នុងថ្លុកដ៏មានភក់ក្រខ្វក់ជាដើមនោះគេឃើញស្លាបដែលស្រោបកាយរបស់វាមានព៌ណប្រផេះ
ឬសម្បុរត្រសក់ស្រដៀងគ្នានឹងព៌ណភក់ឬព៌ណស្លឹកឈើដែរ។ផ្ទុយពីនេះវិញូកាលបើកុកសាប់
ហិចហើរធើដំណើរក្នងវេហាស៏ដែជាទីស្ងាតស្រឡះល្អនោះគេឃើញស្លាបដែលលាតត្រដាង
ឡើងមានព៌ណសស្កុសដូចសំឡី។

វគ្គទី២»
មិនថានៅទីណាពលណាទាំងថ្ងៃទាំងយប់គ្រប់ដំបន់កុសលឥតប្រែប្រួលផ្លាស់ប្តូរព៌ណ
ស្លាបដូចកុកសាប់ឡើយ។ព៌ណសដរាបនេះអាចទាញភ្នែកអ្នកទាំងពួងមានព្រានបរបាញ់ជាដើម
ឲ្យត្រឡេកមើលស្គាល់ថាជាកុកភ្លាម។មិនចាំបាច់ពិមិត្យយូរផង។កាលដែលហើរដែលទំអាស្រ័យ
មិន«ប្លែកប្លែងប្រាណ»គឺមិនមានប្លែកគ្រឿងសំកាល់ក្រៅបានតែទទួលនូវផលអាក្រក់ផ្សេងៗ
មិនខានជូនកាលវិនាសអន្តរាយដល់ខ្លួនក៏បាន។

អត្ថបដិរូបរបស់ភាសិត

អ្នកប្រាជ្ញទូន្មានថាឲ្យធ្វើតាមសត្វកុកសាប់វិញ«អំពើដ៏ប្រពៃ។
យើងឃើញថាកុកសាប់ចេះផ្លាស់ព៌ណសម្បុរតាមទីកន្លែងតាមពេលវេលា(ព្រោះពេលយប់កុក
សាប់ក៏ត្រូវគ្របដណ្តប់កាយដោយស្លាបប្រផេះដែរ)ដើម្បីកុំឲ្យគេឆាប់ចាប់ភ្នែកទៅរកវាដើម្បី
រក្សាខ្លួនឲ្យបានសេចក្តីសុខគឺជៀសវាងផលអាក្រក់ឬការអន្តរាយដល់ខ្លួនបាន។អ្នកប្រាជ្ញចង់
ប្រដៅយើងថា=
»ឲ្យចេះផ្លាស់ប្តូរឬកពាកិរិយាតាមកាលះទេសះគឺចេះធ្វើឬកពាឲ្យច្រឡំនឹងគេឋងតាមទីកន្លែង
នឹងតាមពេលវេលាដែលតាំងនៅកុំធ្វើឲ្យឆ្កងកុំឲ្យឈ្លើយកុំឲ្យប្លែកធ្លោដាច់គេនោះកន្លែងណា
ពេលណាត្រូវលើកខ្លួនសឹមលើកកន្លែងណាពេលណាត្រូវដាក់ខ្លួនយើងត្រូវតែដាក់ដើម្បីរក្សា
សេចក្តីសុខ។
កាលបើមានធនធានច្រើននោះក៏មិនចេះតែ«ភោភាវសព្វថ្ងៃគឺបង្ហាញឬកពាឲ្យឃើញធ្លោជាដរាប
នោះទេជាហេតុនាំឲ្យគេជិនរកឲ្យគេស្អប់ឬពេបជា្រយនិយាយដើមពោលគឺនាំតែសៅហ្មងដល់ខ្លួន។
ខ»ឲ្យចេះរៀបចំតែងកាយតាមកាលះទេសះកុំឲ្យភោភាវសព្វថ្ងៃឬភោភាវគ្រប់កន្លែងដូចសត្វកុសល
នោះឧបមាបើនៅស្រុកស្រែចំការរបៀបរៀបចំតែងខ្លួនក៏ឲ្យល្មមឲ្យស៊ីគ្នានឹងកន្លែងដែលយើងទៅ
អាស្រ័យដើម្បីកុំឲ្យអ្នកផងបាញ់ភ្នែកមករកយើងព្រោះតែអាការភោភាវនេះ។បើនៅក្រុងឬត្រូវចូល
ក្នុងចំណោមធំដុំនោះរបៀបស្លៀកពាក់ក៏ឲ្យមានភាពសមរម្យស៊ីគ្នានឹងទីនោះឬពេលនោះដែរ។
គ»ឲ្យចេះក្លែងខ្លួនដោយចេះផ្លាស់សំលៀកបំពាក់តាមកាលះទេសះដើម្បីជៀសវាងភយន្តរាយខ្លះ
បាន=ឧ=ឧបមាដូចយើងអ្នកមានទ្រព្យច្រើនត្រូវធ្វើដំណើរថ្លូវឆ្ងាយដោយកាត់ភូម៌កាត់ព្រៃផ្សែងនោះ
ត្រូវស្លៀកពាក់ខោអាវណាជំនុំជាមធ្យមកុំឲ្យមានមានមនុស្សខិលខូចថាយើងអ្នកមានទ្រព្យច្រើន
ហើគុំគួនធ្វើបាប។
ទាហានខ្លះកាលបើធ្វើខ្លួនឲ្យប្លែកជារបៀបអ្នកស្រែហើយក៏អាចចូលទៅបន្លំនៅក្បែរបន្ទាយសត្រូវ
បានដើម្បីស៊ីបការផ្សេងៗឬក៏ធ្វើឲ្យសត្រូវវិនាសដោយកលល្បិចរបស់ខ្លួនក៏បាន។
កាលបើផុតពីកន្លែងឬពេលដែលមានគ្រោះថ្នាក់ហើយសឹមផ្លាស់សំលៀកបំពាក់តាមធម្មតាទៅ
វិស័យដូចកុកសាប់កាលបើផុតពីកន្លែងដែលរកស៊ីឬកន្លែងដែលមានសត្រូវតែងបៀតបៀនហើយ
នោះឥតញញើតទៀតឡើយគឺបង្ហាញស្លាបសរបស់វា។

សេចក្តីបញ្ចប់

ដើម្បីធ្វើឲ្យជីវភាពរបស់ខ្លួនទទួលនូវសេចក្កីសុខកុកសាប់ជាគំរូប្រាប់ថា=កាលបើធ្វើអ្វីឲ្យពិនិត្យ
មើលកាលះទេសះគឺធ្វើអ្វីកុំឲ្យធ្លោខុសគេជានិច្ចជាកាលដូចកុកសនោះក្នុង«សុភាសិតសង្គ្រោះ
របស់«បាឡាត់»ឧត្តមលិខិតសុងស៊ីវ»នោះក៏មានចែងមកហើយដែរគឺ=កុំត្រាប់កុកស គ្មានឧបបាយ
ឲ្យត្រាប់ប្រាជ្ញប្រាយសត្វកុកសាប់ រកស៊ីកៀនកោះដោយព្រៃស្នាប់ លាក់ខ្លួនខ្លាចស្លាប់ គ្មានប្រមាថ»

៨"មួយសោតលោកថា កន្លង់នឹងផ្កា ស្ថានឆ្ងាយទីទៃ ហេតុចិត្តចង់ក្រេប ជញ្ជាបក្លិននៃ ហើរហួសច្រៀវច្រៃ រស់រកបុប្ផា»

ជនខ្លះចិត្តចង់ដឹងនូវធម៌វិន័យ ឬតាមច្បាប់ក្បួនតម្រាវិទ្យាសាស្រ្តផ្សេងៗ
គឺស្វះស្វែងជាអាចិន្រ្តិយ៏ រកអ្នកដែលមានប្រាជ្ញាដំរេះវិជ្ជាមិនថានៅឆ្ងាយ
ឬជិត ដើម្បីក្រេបជញ្ជក់យកឧជារសនៃវិជ្ជា វិស័យដូចសត្វកន្លង់ដែល
សង្វាតព្យាយាមហើរសព្វទីស្ថានដើម្បីស្កាត់រកបុប្ផា ប្រាថ្នានឹងក្រេប
ជញ្ជាបជញ្ជក់យកជាតិក្លិន នៃផ្កាទាំងឡាយនោះឋង។

៩"ទំពក់វាទៅ ទើបព្នៅវាជ្រុះ"

ទំនងតែង
សេចក្តីផ្តើម«ទំពក់វាទៅទើបព្នៅវាជ្រុស»សេចក្តីយ៉ាងខ្លីនេះមានអត្ថរសយ៉ាងសំខាន់
ដើម្បីនឹងញាំងចរិយាជនណាដែលខ្ជិលទំរង់ក្នុងកិច្ចការសព្វសារពើកុំឲ្យតែដេកចាំតែ
ព្រេងវាសនាជូនផលឲ្យ។

អត្ថនុរូបរបស់ភាសិត

បើយើងចង់បានផ្លែព្នៅដែលនៅជាប់នឹងសណ្តង់នៅឡើយយើងត្រូវខ្វល់ខ្វាយរកទំពក់
ទៅថ្ពក់ទាញយកមកទើបវាជ្រុះដើម្បីយកមកធ្វើជាចំណីរបស់យើង។
បើនៅស្ងៀមអង្គុយចាំឲ្យផ្លែព្នៅជ្រុះមកតែម្តងនោះកុំសង្ឃឹមថានឹងបានអាស្រ័យមុខជា
«អង្គុយលេបទឹកមាត់ហើយ»

អត្ថបដិរូបរបស់ភាសិត

ផ្លែព្នៅដែលយើងចង់បាននេះគឺគេចង់និយាយអំពីផលឬបំណងអ្វីមួយដែលយើងប្រាថ្នា
នឹងឲ្យបានសំរេចមកយើង។យើងមិនមែនដេកចាំឲ្យផលនេះវារត់រកយើងទេគឺត្រូវប្រឹង
ប្រែងខ្នះខ្នែងប្រើកម្លាំងកាយឬកម្លាំងចិត្តដើម្បីទៅថ្ពក់យកនោះវិស័យដូចគេខំខ្នះខ្នែងធ្វើ
ទំពក់រួចហើយខំថ្ពក់យកផ្លែព្នៅជាចំណី។
ឧទាហរណ៏១កូនសិស្សដែលប្រាថ្នាចង់បានសញ្ញាប័ត្រអ្វីមួយនោះត្រូវខំប្រឹងប្រែងរៀន
សូត្រឲ្យណាស់ព្រោះចំណេះដែលបានពីការខំនេះហើយជាទំពក់យ៉ាងមាំដើម្បីទៅថ្ពក់កាវ
យកសញ្ញាប័ត្រ។
២»មាតាបិតាទាំងឡាយបើចង់រកភរិយាឲ្យកូនប្រុសតាមច្បាប់នោះត្រូវតែគិតគូរខ្នះខ្នែងរក
គេឋងឲ្យជួយស៊ើបសួរចូលទៅដណ្តឹងដល់ម៉េឪខាងកូនស្រី។បើមិនដូច្នោះទេកូនស្រីអ្នក
មានពូជពង្សមិនងាយនឹង«ជ្រុះ»ដោយងាយទេទាល់តែមានទំពក់ទៅទើបព្នៅជ្រុះមកកុំ
សង្ឃឹមថា«គេនឹងលើកឲ្យដោយងាយនោះ។
៣»ប្រទេសកម្ពុជាដែលបានឋានះជារដ្ឋឋករាជ្យនេះក៏មិនមែនបានមកដោយគ្មានយក«
ទំពក់ទៅថ្ពក់»ដែរ។ចុះអ្វីជាទំពក់នេះ?គឺគ្មានអ្វីក្រៅពីសេចក្តីប្រឹងប្រែងរបស់សម្តេចព្រះ
បិតាឋករាជ្យជាតិទេ។ព្រះអង្គទ្រង់ប្រើព្រះនយោបាយដ៏ភ្លឺថ្លាធ្វើជាទំពក់ដើម្បីទៅទាញយក
ឋករាជ្យជូនជាតិ។

សេចក្តីបញ្ចប់

បើចង់ឲ្យបានផលអ្វីមួយដូចសេចក្តីបំណងយើងកុំនៅស្អៀមឲ្យរត់មករកនោះត្រូវចាំ
ឲ្យជាក់ថា«បើចង់ស្រួចដូចបន្លាត្រូវតែឧស្សាហ៏ដុសដែកដុលទោះមានកុសលអកុសល
កុំចាំសេសផលនោះជួយជូន»
សេចក្កីអធិប្បាយយ៉ាងសង្ខែប=
ជ័រព្នៅវាស្អិតដិតជាប់សាច់ពិបាលាងណាស់ហេតុនេះគប្បីជៀសវាងកុំឲ្យជ័រព្នៅ
ប្រឡាក់បាន។

១០«ម្នៅៗយកជ័រព្នៅមកត្បៀតក្លៀក»

ភាសិតនេះមានន័យថា

នៅសុខៗម្តេចក៏ទៅទទួលយកកិច្ចការណាមួយដែល
ដល់ទីបំផុតវាហុចផលអាក្រក់ឲ្យនាំឲ្យពិបាកចិត្តពិបាកគិតពិបាកកាយឥតមានផល
ចំណេញអ្វីដល់ខ្លួនសោះគឺនាំតែនឿយខ្លួនអសាឥតការ។
ដូចយ៉ាងរ៉ាប់រងធានាអ្នកជាប់ចោទពីបទណាមួយឬ
ទទួលបញ្ញើអ្នកណាមួយ
ដល់ថ្ងៃក្រោយមកទៀតទើបដឹងថាជារបស់ចោរឬក៏ទទួលក្មេងណាមួយ
យកមកចិញ្ចឹមបង្កើតហេតុឲ្យទាស់ទែងខ្វែងគំនិតប្តីប្រពន្ធឋង។
កាលដែលឃើញផលអាក្រក់ផុសឡើងវេលា
ណាទើបលាន់មាត់ទាំងស្តាយហើយខ្នាញ់ក្នុងចិត្តផងថា=

«ម្នៅៗយកជ័រព្នៅមកត្បៀតក្លៀក»
កាលបើដឹងដូច្នេះហើយក្នុងការអ្វីក៏ដោយមុននឹងទទួលធ្វើកប្បីពិនិត្យពិចារណារកហេតុ
ផលជាមុនដរាបឲ្យយល់ជាក់តើនឹងបានសុខឬទុក្ខទៅថ្ងៃក្រោយ៕

១១ ដំរីសារស្លាប់យកចង្អេរបាំង

ទំនងតែងនឹងសេចក្តីផ្តើម
កំហុសដែលបានប្រព្រឹត្តហើយ មិនងាយនឹងបិទបាំងឲ្យជិតឡើយ ដូច្នេះហើយ
បានជាគេតែងនិយាយចំអកឲ្យអ្នកប្រព្រឹត្តខុសថា=
«ដំរីសារស្លាប់យកចង្អេរបាំង»

អត្ថានុរូបរបស់ភាសិត

ដំរីសារគឺជាដំរីដែលធំដល់កំណត់។កាលបើដំរីនវស្លាប់គេមិនងអាចនឹងបិទបាំង
សាកអសុភ ឬក្លិនអាសោចន៏របស់វាជិតដោយយកចង្អេរមួយ ទៅប្រើការបានឡើយ
ព្រោះចង្អេរមានទំហំតូចជាងឆ្ងាយណាស់។

អត្ថបដិរូបរបស់ភាសិត

ដំរីសារស្លាប់គឺជាកំហុសអ្វីមួយយ៉ាងធំ។យកចង្អេរបាំងគឺប្រើមធ្យោបាយណាមួយ
ដែលរាក់។ទៅបិទបាំងលុបលាងកំហុសចេញ​ ដរាបណាដែលចង្អេរបាំងខ្មោចដំរី
ឬក្លិនសំអុយមិនជិត ដរាបនោះកលល្បិចបន្តិចបន្តួចក៏មិនអាចបាំងបាត់នូវកំហុស
ឬចំហាយអាក្រក់នៃរឿងរ៉ាង ដែលបានប្រព្រឹត្តមកហើយនោះដែរ។
ឧទាហរណ៏
កាលពីយូរឆ្នាំមកហើយមេឃុំមៀន បានឃុំឃាំងនាយស៊ុំដែលប្រព្រឹត្តបទល្មើសដោយ
ទាន់ជាស្តែង។នាយស៊ុំនេះកាលពីថ្ងៃមុនមានរឿងទាស់ទែងម្តងនឹងមេឃុំនោះឯង។
ក្នុងវេលារាត្រីស្ងាត់ មេឃុំមៀនបានចូលទៅបន្ទប់រករឿងវាយនាយស៊ុំ តែពីរបីដំបង
ស្រាប់តែស្លាប់ភ្លាម។ដើម្បីបិទបាំងកំហុសដោយខ្លួន ឲ្យរួចពីទោសភ័យនោះមេឃុំ
កំណាចដោះអាវនាយស៊ុំរួចចងកខ្មោចយ៉ាងតឹងភ្ជាប់ទៅនឹងជើងតុក្នុងបន្ទប់នោះ
តើមេឃុំគេចកែបំបែរបំបិទឯណានឹងជិត បើគរដឹងថាខ្លួនឯងជាអ្នកកាន់កូនសោបន្ទប់
បើពេទ្យពិនិត្យ ឃើញសាច់ស៊ុំជាំដោយដំបងហើយគ្មានទំនងនឹងជឿថាស៊ុំចងកខ្លួនឯង។
រឿងប៉ុនដំរីសារ យកឯការតូចប៉ុនចង្អេរទៅបាំងកុំឲ្យស្អុយ។កាលបើឃាតកម្មយ៉ាងស្តែង
ដូច្នេះហើយ មេឃុំមៀនភ័យខ្លាំងខ្លាចជាប់គុគ ក៏យក ចេកមួយស្ទងនឹងខ្នុរពីរ ទៅជូនចៅក្រម
ឲ្យគេជួយ។នរណានឹងជួយរួចបើទោសឯងប៉ុនដំរីសារហើយ យកចង្អេរទៅបាំងនោះ
គប្បីណាស់ជួលមេធាវីកត្តីទៅគ្រាន់សង្ឃឹមថានឹងបានរួចខ្លួនខ្លះ។
សំគាល់=ក)
ដំរីសារស្លាប់នេះ សំដៅយកកំហុសណាមួយយ៉ាងធំដូចសម្លាប់គេ ប្លន់គេ ចាប់ស្រីមិនទាន់
គ្រប់ការ សារុបទៅគឺបទល្មើស ទាំងឡាយដែលអាចធ្វើឲ្យអ្នកដៃដល់ជាប់គុគជាទម្ងន់
បានក្នុងច្បាប់តុលាការ។កំហុសនេះមិនងាយនឹងលុបលាងបានដោយងាយទេ ដូច្នេះ
កាលបើដឹងថាអំពើអាក្រក់ទាំងឡាយពិបាកនឹងបិទបាំងហើយ វាតែងតែហុចទុក្ខទោសមក
ដល់ខ្លួនវិញ ត្រូវតែជៀសឲ្យផុតកុំប្រព្រឹត្តឲ្យសោះទើបប្រសើរជាង។កាលបើជាថ្លស់ធ្លោយ
ធ្លាក់ខ្លួនក្រឹបក្នុងកំហុសធំនេះហើយ គប្បីរិះរកកលឧបាយយ៉ាងចំណានដើម្បីឲ្យមានកម្លាំង
ទប់ទល់កុំឲ្យជាប់គុគបាន ពោលគឺធ្វើដូចម្តេចកុំឲ្យគេចំអកបានថា«ដំរីសារស្លាប់»«
ទៅយកឯចង្អេរបាំង។
សំគាល់ខ)
ម៉្យាងទៀតពាក្យចាស់នេះ​ សំរាប់និយាយចំអកឡកឲ្យជនណាដែលមានញាតិ
ផៅ ប្រព្រឹត្តខុសជ្រងោហើយ ខំនិយាយដោះស្រាយនាយអាយ ដើម្បីលាក់លៀបលុប
លាងកំហុសនោះដូចយ៉ាងឪម្តាយខ្លះ ខំបិទបាំងកំហុសរបស់កូនស្រីដែលមិនមានកិរិយា
នឹងនួនសមរម្យជាស្រីគ្រប់លក្ខណា តើបិទបាំងដោយសំដីឯណានឹងជិតបើកំហុសនោះ
វាធំហើយ ចោលក្លិនអាសោចន៏បីដូចជាដំរីសារស្លាប់ទៅហើយនោះ៕